ស្វែងយល់ពី ប្រព័ន្ធប្រកាស​គ្រោះធម្ម​ជាតិនៅប្រទេសជប៉ុន

គ្រោះធម្មជាតិគឺ​ជា​អ្វី​ដែល​មិន​អាច​ជៀស​ផុត។ ទោះជាយ៉ាងណាក៏ដោយការព្យាករណ៍កំពុងវិវត្ត និងការ​​ប្រកាស​ទាន់​ពេល​វេលា​អាចកាត់​បន្ថយ​បាន​នូវផល​ប៉ះ​ពាល់ដល់​មនុស្ស​ និង​ទ្រព្យ។

ដោយសារតែប្រទេសជប៉ុនស្ថិតនៅក្នុងខ្សែក្រវ៉ាត់ភ្នំ​ភ្លើងប៉ាស៊ីហ្វិច ប្រទេសនេះតែង​តែ​ជួបប្រទះនឹងការរញ្ជួយដី ដោយ​សារ​តែ​បន្ទុះ​ភ្នំ​ភ្លើង​ រួម​ទាំង​រលក​យក្ស។ បន្ថែម​ពីលើ​នេះ ប្រទេសជប៉ុនជារឿយៗស្ថិតនៅក្រោមសម្ពាធពីប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ជាបណ្តាប្រទេសជិតខាងមិនសូវ​ជាមានមិត្តភាព។ ជាមួយ​នឹង​ការ​គំរាម​កំ​ហែង​ផ្នែក​នយោបាយ​ទៅ​លើ​ការ​សាក​ល្បង​មី​សីុល ប្រទេសជប៉ុន​តែង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​។

​រូបភាព Quora

ហេតុ​នេះ​ប្រជាជន​ជប៉ុន និងជនអន្តោប្រវេសន៍បរទេសត្រូវយល់ច្បាស់ពី J-ALERT system (ប្រព័ន្ធប្រកាស​គ្រោះ​ធម្ម​ជាតិ​) ការពារ​ករណី​បន្ទាន់​អាច​នឹង​កើត​ឡើង។

J-Alert (Zenkoku Shunji Keiho Shisutemu) គឺជាប្រព័ន្ធប្រកាស​អាសន្នលក្ខណៈជាតិបាន​ដំ​ណើរ​ការ​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៧។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីប្រកាស​យ៉ាងលឿនពត៌មានអំពីស្ថានភាពអាសន្នដល់ប្រជាជន។ J-Alert ត្រូវ​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ប្រកាស​អាសន្ន​ ជំ​រុញ​យ៉ាង​លឿនការ​ជម្លៀស​ និង​ផ្តល់​ការ​ជួយ​សង្រ្គោះសម្រាប់​អ្នក​ដែល​រង​គ្រោះ។

J-Alert ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អាជ្ញាធរឧតុនិយម ដើម្បីប្រកាស​ការ​រញ្ជួយ​ដី រលកយក្ស​ បន្ទុះ​ភ្នំ​ភ្លើង​ និងបាតុភូតធម្មជាតិដទៃទៀត។ លើសពីនេះទៀតលេខាធិការដ្ឋានផ្ទៃក្នុងក៏បញ្ជូនព័ត៌មានពីមីស៊ីលផ្លោង ការវាយប្រហារ ការ​ប្រកាស​សង្គ្រាម ការធ្វើ​ភេរវៈកម្ម​… តាមរយៈប្រព័ន្ធនេះ។

ប្រព័ន្ធ J-Alert

J-Alert គឺជាប្រព័ន្ធផ្កាយរណបបាន​អនុញ្ញាត​អោយ​រដ្ឋាភិបាល​អាច​ប្រកាស​ពត៌​មាន​នៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ប្រកាស​អាសន្ន​យ៉ាង​ឆាប់​រហ័ស​ដល់​ប្រជាជន​តាម​រយៈឧបករណ៍បំពងសម្លេង, TV, Radio, Email និង​ទូរស័ព្ទ​ដៃ។ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន គ្រាន់​តែ​ចំ​ណាយ​រយៈពេល​ប្រហែល ១វិនាទី ដើម្បី​អោយ​ប្រព័ន្ធ​នេះរៀប​ចំ​ប្រកាស​ផ្លូវ​ការ​ ហើយ​ចាប់​ពី ៤ ដល់ ២០​វិនាទី ដើម្បី​ប្រកាស​ពត៌មាន​ដល់​ប្រជាជន។ J-Alert នឹង​ធ្វើ​កំ​ណែថ្មី​អោយ​ប្រសើរ​ឡើង​នៅ​ចុង​ខែ​មីនា​​ ឆ្នាំ ២០១៩។ កំណែនេះមានសមត្ថភាពដំណើរការព័ត៌មានដោយស្វ័យប្រវត្តិក្នុង​រយៈពេល​តែ ២វិនាទី (លឿន​ជាង​ ១៨​វិនាទីប្រៀប​ជា​មួយ​កំណែ​ទម្រង់​ចាស់)។

រូបភាព Amino Apps

ឧបករណ៍​ដៃ​ដែលមានស្រាប់

Smartphone បាន​លក់​នៅ​ប្រទេសជប៉ុន​ J-Alert តាមរយៈ “Area email” និង “Emergency alert email”។

ឧបករណ៍​មុន​ក្រោយ​នៅ​ក្រៅ​ប្រទេស MVNO និង Smartphone បិទ Sim ដោយ​ឥត​គិត​ថ្លៃ​អាច​នឹង​មិន​ទទួ​លបាន​ J-Alert។ ក្នុង​ករណី​នេះ សូម​ភ្ជាប់​ប្រព័ន្ធ “Yahoo! JAPAN disaster prevention flash report” app នៅ​លើ​ទូ​រស័ព្ទ​របស់​អ្នក​ (ទាំង Android និង IOS)។

ខាង​ក្រោម​នេះជា Clip បង្ហាញ​នូវ​សម្លេង​ប្រកាស​តាម​រយៈ  J-Alert ដែល​ប្រាកដ​ថា​អ្នក​មិន​ចង់​ស្តាប់ពេល​ដែល​នៅ​ជប៉ុន (ប្រសិន​បើ​អ្នក​កំ​ពុង​តែ​នៅ​ប្រទេស​ជប៉ុន​ សូម​បន្ថយ Volume ចុះ​ដើម្បី​ជៀស​វាង​ការ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​អ្នក​ផ្សេង)។

ទោះ​បី​ជា​មិន​ចង់​ស្តាប់ អ្នក​អាច​ចាប់​ផ្តើមស្គាល់​នូវ​ប្រព័ន្ធ​នេះដើម្បី​ការពារ​ខ្លួន​ពេល​ដែល​រស់​នៅ​ជប៉ុន​។

ពត៌មានតាម​រយៈ Wikipedia

Sacchan

មើលបន្ថែម: