ទំនើបអស្ចារ្យ ប្រព័ន្ធបញ្ចេញទឹកភ្លៀងក្រោមដីនៅជប៉ុន ឃើញហើយមិនសរសើរមិនបាន
វិស្វករជប៉ុន បានបង្កើតប្រព័ន្ធក្រោមដីយ៉ាងធំមហិមាមួយ ដើម្បីទប់ទល់ការកើនឡើងនៃចំនួនទឹកភ្លៀងដែលធ្លាក់មកលើទីក្រុងជារៀងរាល់ឆ្នាំ ដោយអាចរំដោះទឹកជន់លិចទាំងនោះចេញពីទីក្រុងតូក្យូបាន។ វាត្រូវបានគេហៅថា Metropolitan Area Underground Discharge Channel ចែកជាប្រព័ន្ធផ្លូវដាច់ដោយឡែកពីគ្នាចំនួន ៥ និងអាចបញ្ជូនទឹកភ្លៀងដែលលើសកំណត់ចេញពីក្រុង ចូលទៅកាន់ទន្លេ Arakawa និងទន្លេដទៃផ្សេងទៀតដែលស្ថិតនៅតំបន់នោះផងដែរ។
ប្រព័ន្ធនេះមានប្រវែង ១៧៧ម៉ែត្រ, ទទឹង ៧៨ម៉ែត្រ ដោយអាចបញ្ជូនទឹកភ្លៀងចេញពីទីក្រុង រហូតដល់ជិត ២០០ម៉ែត្រគូបក្នុងមួយវិនាទីឯនោះ ៕ ទាំងនេះហើយដែលធ្វើអោយប្រព័ន្ធក្រោមដីមួយនេះមានប្រសិទ្ធភាព។
ប្រែសម្រួល៖ Naing Seiha
ប្រភព៖ JapanInsides