ការនាំបច្ចេកវិទ្យាស្វ័យប្រវត្តិមកកាន់ពិភពលោក-ប្រទេសជប៉ុនចាប់ផ្តើមសាកល្បងឡានក្រុងបើកបរដោយស្វ័យប្រវត្តិ
បច្ចេកវិទ្យាក្នុងថ្ងៃអនាគតបានអនុញ្ញាតអោយយាន្តជំនិះបើកដោយស្វ័យប្រវត្តិ ហើយមិនត្រូវការអ្នកបើកបរនោះទេ។ ប៉ុន្តែមើលទៅអនាគតនេះពិតជាជិតមកដល់នៅពេលដែលមានការស្រាវជ្រាវជាក់ស្តែងជាបន្តបន្ទាប់ទៅលើយាន្តជំនិះដែលបើកដោយស្វ័យប្រវត្តិ។ មិនត្រូវការអ្នកបើកបរ គ្រាន់តែមានមនុស្សឡើងឡាន ឡាននឹងចាប់ផ្តើមចេញដំណើរ។
ការធ្វើចរាចរណ៍ដោយស្វ័យប្រវត្តិមិនត្រឹមតែជាការខិតខំនៃក្រុមហ៊ុនផលិតឡានរបស់ប្រទេសជប៉ុន ហើយពួកគេថែមទាំងចង់ឆ្ពោះទៅរកការផ្លាស់ប្តូរពិភពលោកជាមួយនឹងការបង្កើតថ្មីនៃបច្ចេកវិទ្យាជាច្រើន។
នៅខេត្ត Oita ស្ថិតនៅតំបន់ Kyushu ការធ្វើតេស្តមួយត្រូវបានសាកល្បងជាមួយឡានក្រុងគ្មានអ្នកបើកបរ។ បើទោះបីជាចម្ងាយពិសោធន៍ត្រឹមតែ ១.២គីឡូម៉ែត្រ ឡានបានដំណើរការនៅលើផ្លូវដោយជោគជ័យ។
រូបភាព https://www.excite.co.jp
នេះគឺជាការពិសោធន៍លើកដំបូងដើម្បីយកឡានទៅប្រើប្រាស់នៅក្នុងឆ្នាំ ២០២៥។
ឡានមានភ្ជាប់ឧបករណ៍ GPS និងឧបករណ៍ចាប់សញ្ញាផ្សេងៗទៀត។ ក្រៅពីនេះឡានស្គាល់ពីសញ្ញាចរាចរណ៍ដោយ Camera។ ឡានក្រុងដែលមិនមានអ្នកបើកបរអាចដឹកមនុស្សបាន ១៤នាក់ ផ្លាស់ទីជាមួយនឹងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ឡានមិនធ្វើដំណើរនៅលើផ្លូវពិសេសប៉ុន្តែធ្វើដំណើរនៅលើផ្លូវធម្មតាជាមួយនឹងយាន្តជំនិះផ្សេងទៀត។
ដើម្បីដាក់រថយន្តនេះទៅប្រើប្រាស់ជាផ្លូវការ ល្បឿនរថយន្តគួរតែត្រូវកើនឡើងហើយត្រូវអមដោយសមត្ថភាពក្នុងការដោះស្រាយសុវត្ថិភាព និងចម្ងាយផ្លូវធ្វើដំណើរក៏ត្រូវឆ្ងាយជាងនេះ។ ប៉ុន្តែជំហានដំបូងមួយនេះអាចនឹងត្រូវគិតថាជាជំហានដំបូងដែលរឹងមាំសម្រាប់អនាគតនៃយាន្តជំនិះស្វ័យប្រវត្តិនេះ។
ការប្រើប្រាស់យាន្តយន្តបើកដោយស្វ័យប្រវត្តិនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាច្រើនហើយក៏កាត់បន្ថយបន្ទុកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ប៉ុន្តែសូមធ្វើការពិចារណាជាមួយនឹងការបើកបររបស់ប្រជាជនកម្ពុជាក៏ដូចជាប្រព័ន្ធផ្លូវនៅមានការលំបាកប្រហែលជាការប្រើប្រាស់បច្ចេកវិទ្យានេះនៅតែជារយៈពេលដែលវែងអន្លាយខាងមុខ។
រាល់ការរីកចម្រើនទាំងអស់សុទ្ធតែមានមូលហេតុរបស់វា នេះគឺជាការគិតរបស់មនុស្ស។
Kengo Abe