នេះគឺជាសម័យកាលដែលជនជាតិជប៉ុនប្រើ “សត្វឆ្កែ” នៅការដ្ឋានសាងសង់
បញ្ហារបស់ជនជាតិជប៉ុនគឺកង្វះពលកម្មដោយសារតែប្រជាជនមានវ័យចំណាស់ច្រើន។ ដោយហេតុនេះទើបជនជាតិជប៉ុនបង្ខំត្រូវជួលពលកម្មបរទេស ជាពិសេសនៅក្នុងការសាងសង់់ និងផ្នែកមើលថែទាំ។
ដំណោះស្រាយមួយផ្សេងដែលកំពុងត្រូវបានជនជាតិជប៉ុនគិតពិចារណាក្នុងពេលថ្មីៗនេះគឺជាកម្មវិធីបច្ចេកវិទ្យាប្រើប្រាស់ Robot។ ក្នុងពេលបច្ចុប្បន្នឆ្កែ Robot ជំនួយការនៅកន្លែងការដ្ឋានសាងសង់។
តើជាឆ្កែមួយនេះមែនទេ? មិនមែនទេ នេះគ្រាន់ជាការលេងសើចទេ ។
គួរអោយសោកស្តាយសត្វឆ្កែ Robot មួយនេះមិនត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន ប៉ុន្តែធ្វើដោយក្រុមហ៊ុន Boston Dynamics របស់អាមេរិចដែលជាអ្នកបង្កើតឡើង។
ដើម្បីសាកល្បងសកម្មភាពរបស់សត្វឆ្កែ Robot SpotMini, Boston Dynamics បាននាំចូល Robot ទៅក្នុងការដ្ឋានសាងសង់នៅជប៉ុន។
SpotMini មានសមត្ថភាពក្នុងការផ្លាស់ប្តូរភាពបត់បែនដោយជើងទាំងបួននៅកន្លែងដែលមានសម្ភារសំណង់ជាច្រើន។ ហើយវាក៏មិនជួបនូវបញ្ហាអ្វីជាមួយនឹងការឡើងកាំជណ្ដើរដែរ។
ផ្នែកខាងមុខរបស់សត្វឆ្កែតាមពិតគឺជាដៃមានសមត្ថភាពលីសែងយ៉ាងជំនាញ។
លក្ខណៈពិសេសបច្ចុប្បន្ននៃ SpotMini នៅមិនទាន់មានមុខងារពេញលេញនោះទេ ប៉ុន្តែវាអាចធ្វើជាអ្នកការពារ នឹងលីសែងរបស់ធ្ងន់នៅកន្លែងការដ្ឋាន។
https://wired.jp/2018/10/13/boston-dynamics-robot-dog/
កាលពីមុនគេក៏រកឃើញ Robot ដែលមានជើងពីរ ហើយមានទំហំដូចជាមនុស្សដែរ ប៉ុន្តែ Robot មួយនេះហាក់ដូចជាមិនមានភាពនឹងនរ។ សត្វឆ្កែ Robot មានជើងបួនមួយនេះអាចផ្លាស់ទីនឹងនរច្រើនជាង បើទោះបីជាត្រូវរងកម្លាំងខ្លាំង ឬផ្លាស់ទីនៅកន្លែងមានបន្ទះក្តារស្តោង។ ដោយសារហេតុនេះ SpotMini បានក្លាយទៅជាជម្រើសដែលល្អជាងគេនៅក្នុងថ្ងៃអនាគត។
ដំបូងតម្លៃ Robot ហាក់ដូចជាខ្ពស់ ប៉ុន្តែអ្នកមិនចាំបាច់ផ្តល់ប្រាក់ខែសម្រាប់ Robot ហើយក៏មិនចាំបាច់ទទួលការរិះគន់ដែលទាក់ទងទៅនឹងការថែមម៉ោងធ្វើការ។ ហេតុនេះអ្នកក៏អាចសន្សំលុយទៅលើការជួលមនុស្សសូម្បីតែពេលដែល Robot ខូច អ្នកអាចបំផ្លាញវាហើយទិញមួយទៀតដើម្បីជំនួស។
ហាក់ដូចជាការប្រើប្រាស់ពលកម្ម Robot មានប្រយោជន៍ជាងមនុស្ស។
តើអ្នកធ្លាប់បានគិតថា Robot នឹងដណ្តើមការងាររបស់អ្នកនៅក្នុងថ្ងៃអនាគតដែរឬទេ? អ្នកគួរតែចាប់ផ្តើមគិតហើយដោយសារតែសម័យកាលនោះជិតមកដល់ហើយ។
Kengo Abe