យក​ម៉ូ​តូ​ធំ​ទៅ​ប្រកួតប្រណាំង​ល្បឿន​លឿន

អ្នក​ធ្លាប់​អង្គុយ​លើ​ម៉ូ​តូ​ហើយ​មើល​ទៅ​ម៉ូ​តូ​ល្បឿន ៥០CC ដោយ​កែវ​ភ្នែក​មិន​ចូល​ចិត្ត​ដែរ​ឬ​ទេ? ម៉ូ​តូ​តូច​ហើយ​ថែម​ទាំង​យឺត​ទៀត​ផង…​។

ប៉ុន្តែ​តើ​អ្នក​ដឹង​ទេធ្លាប់​មាន​ម៉ូតូ​ល្បឿន​ ៥០CC តែ​ល្បឿន​ដល់​ទៅ 200km/h ដែរទេ?

នៅ​សហរដ្ឋ​អាមេរិក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នៅ​មាន​ការ​ប្រកួត​ប្រណាំង​ល្បឿន​លឿនជារៀង​រាល់​ឆ្នាំមាន​ប្រវត្តិ​សាស្រ្ត​ជាង​ ១០០ឆ្នាំ​មាន​ឈ្មោះ៖ “Bonneville Motocycle Speed Trails”។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ប្រារព្ធ​ទៅ​ក្នុង​ឆ្នាំ​នេះម៉ូតូល្បឿន​ ៥០CC ធ្លាប់​ទៅ​ដល់​ល្បឿន​ 23.3km/h ១០​ឆ្នាំមុន​នឹង​វិល​ត្រលប់​មក​វិញ​ តើ​ល្បឿន​នោះ​អាច​រក្សាបាន​ដូច​ពី​មុន​ដែរទេ?

“មាន​ពេល​ខ្លះ​ពួក​យើង​គិត​ថា​ដល់​ពេល​ដែល​ប្រើឡើង​វិញ​នូវ​ម៉ូ​តូ​ Honda។ ប៉ុន្តែ​ ១០​ឆ្នាំ​កន្លង​មក​ពួក​យើង​មិន​បាន​យក​វា​មក​ប្រើ។ មើល​ទៅ​មូ៉​តូ​ Honda ល្បឿន​ ៥០CC តើ​អ្នក​ណា​ជឿ​ថា​យក​វា​ទៅ​ប្រណាំង​ម៉ូ​តូ? ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្លួន​គួរ​តែ​ធ្វើ​អ្វិី​ម៉្យា​ង ហើយ​សម្រេច​ចិត្ត​ថា​នឹង​យក​ម៉ូ​តូ​មួយ​នេះ​វិល​ត្រលប់​ទៅ​ការ​ប្រកួត​ Bonneville Motocycle Speed Trails 2018”។

អ្នក​ដែល​និយាយ​នូវ​ឃ្លា​ខាង​លើ​គឺ​អ្នក​ដឹក​នាំ​សម្តែង​រឿង​ អ្នក​ដែល​ប្រណាំ Takui Chikakane។

ដោយ​សារ​គោល​ដៅ​ស្ថិត​ក្នុង​កំ​ណត់​ត្រ​ា​ថ្មី​ធ្វើ​អោយ​បុរស​ម្នាក់​នេះ​ខំ​ប្រឹង​នៅ​ក្នុង​កម្ម​វិធី​ដែល​មាន​ឈ្មោះ SMC (Super Minimum Challenge) ខែ១០ ឆ្នាំ ២០១៧។ រហូត​មក​ដល់​ឆ្នាំ ២០១៨ ម៉ូតូ Honda ឡើង​លើ​កប៉ាល់ទៅ​អាមេរិក​។ ហើយ​អ្នក​ដែល​ប្រកួត​អាយុ ៥៦​ឆ្នាំនឹង​ចាប់​ផ្តើម​ការ​ប្រណាំង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន​ ហើយ​​ជោគ​ជ័យ​ដូច​ជា​បំ​ណង​របស់​គាត់​ដែរ​ឬទេ? ពួក​យើង​អាច​មើល​ទាំង​អស់​គ្នា​។

ហើយ​នេះ​គឺជា​រូប​ភាព​ម៉ូតូ​បន្ទាប់​ពីបាន​សម្រេច​។

រូប​ភាព : http://gunosy.com/article/alrfR?s=s

រូប​ភាព : http://gunosy.com/article/alrfR?s=s

រូប​រាង​របស់​ម៉ូ​តូ​មិន​នៅ​សល់​អ្វី​អោយ​គេ​ហៅ​ថា​ជាម៉ូតូ​ “ធំ” វេទ​មន្ត​ទៀត​ទេ ប៉ុន្តែ​ខាង​ក្នុង​នៅ​តែ​ជា​ ៥០CC របស់ Honda dream ល្បឿន​មា៉សីុន​ ៤។

ប្រសិន​បើ​លើក​នេះ​មិន​ជោគ​ជ័យ​នោះ​ឆ្នាំ​ក្រោយ​ ហើយ​ឆ្នាំ​ក្រោយមក​​ទៀត​ អ្នក​ដែល​ប្រកួត​ជនជាតិ​ជប៉ុន ​នូវ​តែ​សម្រេច​ចិត្ត​ចូល​រួមការ​ប្រណាំង​ជាមួយ​នឹង​ម៉ូ​តូ​របស់​ខ្លួន​។ តើ​ម៉ូ​តូ​មួយ​នេះ​អាច​នឹង​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើរ​ដូចជា​ការ​រំ​ពឹង​ទុ​ក​របស់​ម្ចាស់​វា​ដែរឬទេ? សូម​រង់​ចាំ​មើល​ទាំង​អស់​គ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: