ផ្សាយពាណិជ្ជកម្ម PS4 ដូចជាកំពុងមើលតន្រ្តីចម្រៀង
ប្រសិនបើនិយាយពីការផ្សាយពាណិជ្ជកម្មដែលគួរអោយចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើរបំផុតនោះជប៉ុនអាចចាត់ទុកជាប្រទេស ដែលឈានមុខគេនៅក្នុងផ្នែកនេះ។ មិនអាចដឹងមុនបានអ្វីឡើយ រហូតដល់ពេលដែលបញ្ចប់ការផ្សាយពាណិជ្ជកម្មហេតុនេះហើយពួកយើងតែងតែមិនរំលងនូវមួយវិនាទីណាដើម្បីតាមដានមើលថាកំពុងតែនិយាយពីអ្វីត្រូវដែរទេអ្នកទាំងអស់គ្នា?
ជនជាតិជប៉ុនតែងតែដឹងពីវិធីឆ្នៃប្រឌិតក្នុងការផ្សាយពាណិជ្ជកម្មគ្រាប់ផ្នែកទាំងអស់រួមទាំងម្ហូបអាហារ ភេសជ្ជៈ ខោអាវ រហូតដល់ផលិតផលផ្សេងទៀតដូចជា Game ជាដើម។ សូមធ្វើការណែនាំដល់អ្នកទាំងអស់គ្នាការផ្សាយពាណិជ្ជកម្មម៉ាសីុនលេង Game ពិសេសបំផុតដែលអ្នកធ្លាប់បានឃើញនៅក្នុងជីវិត។
រូបភាព : htcgame.com.vn
នេះគឺគ្រឿង PS4 គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sony ជប៉ុនជាមួយនឹងកេរ្តិ៍ឈ្មោះល្បីដែលផលិតផលនេះមានភាពទាក់ទាញសម្រាប់ក្រុមអ្នកលេង Game។ ប៉ុន្តែ Sony មិនចង់ផ្សាយពាណិជ្ជកម្មមា៉សីុនលេង Game យ៉ាងសាមញ្ញតែពួកគេចង់មានអ្វីមួយដែលរូ៉មែ៉នទិចជាងនេះ ហេតុនេះហើយការផ្សាយពាណិជ្ជកម្មពិសេសនេះបានលេចមុខ។
សូមអញ្ជើញអ្នកទាំងអស់គ្នាមើល Video នៅខាងក្រោមនេះ៖
នារីម្នាក់ដើរចេញពីក្រដាសប្រាក់ច្រៀង ហើយរាំពិតជាធ្វើអោយមានការចាប់អារម្មណ៍ និងមានភាពទាក់ទាញ។ ក្នុងនោះចំនុចដែលធ្វើអោយមានការចាប់អារម្មណ៍បំផុតនោះគឺវគ្គដែលដែលច្រៀងអំពីតម្លៃរបស់ផលិតផលប្រហែល ២៩,៩៨០យ៉េន (ថោកជាង ៥០០០យ៉េនប្រៀបជាមួយនឹង PS4 មុន) ហើយរួមទាំងភ្លៀង ៥០០០យ៉េនធ្លាក់ពីលើមេឃចុះ។ ពិតប្រាកដណាស់ប្រសិនបើចង់អោយទស្សនិកជនចងចាំនូវកម្មវិធីបញ្ចុះតម្លៃនោះអ្នកអាចប្រើបទចម្រៀងរួមជាមួយនឹងរូបភាពភ្លៀងលុយធ្លាក់គឺជាជម្រើសដែលល្អបំផុត។
រូបភាព : personacentral
ចំនុចពិសេសរបស់គ្រឿង PS4 នេះបានចេញមុខជាមួយនឹងពេលវេលារបស់ចំណងជើង Game ប្រយុទ្ធយ៉ាងខ្លាំងក្លាដែលមានឈ្មោះ persona ៥ ហេតុនេះហើយពិតជាសាកសមនៅពេលដែលពួកគេបញ្ចូលរូបភាពរបស់តួអង្គនៅក្នុង Game ក្នុង Video។ ទោះបីវាជាប្រភេទ Game ប្រយុទ្ធហូរឈាមប៉ុន្តែក្នុងនោះក៍និយាយពីមិត្តភាព និងភាពយុត្តិធម៌ អ្នកអាចយល់ដោយសារតែតួអង្គបានជួយសង្គ្រោះនារី ៥០០០យ៉េនរួចផុតពីគុក។ នេះពិតជាព្រួញមួយបាញ់បានពីរគោលដៅ អាចផ្សាយពាណិជ្ជកម្មសម្រាប់គ្រឿងម៉ាសីុន និង Game ហើយទទួលបានផលប្រយោជន៍ទាំងពីរ។
ខ្លួនខ្ញុំផ្ទាល់ពិតជាចូលចិត្តការផ្សាយពាណិជ្ជកម្មបែបនេះ ដោយសារវាផ្តល់នូវភាពរីករាយច្រើន និងមិនធ្វើអោយមានភាពធុញទ្រាន់បន្តិចណាសោះឡើយ។ ជាពិសេសខ្ញុំចាប់អារម្មណ៍ជាងគេទៅលើសម្លេងច្រៀងដ៍ផ្អែមល្ហែម ជាមួយនឹងបទចម្រៀងស្រួលស្តាប់របស់ផលិតផលខាងលើ។
តើអ្នកចូលចិត្តការផ្សាយពាណិជ្ជកម្មនេះរបស់ Sony ជប៉ុនដែរឬទេ? សូមធ្វើការបញ្ចេញមតិខាងក្រោមអោយយើងបានដឹងផង។
Neko