ល្បែង​ចម្អិន​ម្ហូប​សម័យ​ទំ​នើប

កាល​ពី​នៅ​ក្មេង​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​លេង​ល្បែង​ធ្វើ​ម្ហូប​ជា​មួយ​នឹង​តុក្កតា ខ្លួន​ឯង​ដើរ​តួ​ជា​ម្តាយចំណែក​ឯតុក្កតា​ដើរ​តួ​ជា​កូន​របស់​ខ្ញុំ។ ខ្ញុំ​តែង​តែ​ប្រើ​ចាន​ជ័រដែល​មិន​ប្រើ​ប្រាស់​ទៀតដើម្បី​ធ្វើ​ជា​ឆ្នាំង​ និង​បេះ​នូវ​ផ្លែ ស្មៅ​ធ្វើ​ជាបន្លែហើយ​គ្រប់​នូវ​ឧបករណ៍សម្រាប់លេង ​ល្បែង​នេះ។​ ទាំង​នេះ​អាច​ចាត់​ទុក​ថា​គឺ​ជា​ជំហាន​ដំ​បូង​រៀន​ពី​វិធី ចម្អិន​ម្ហូប ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​វា​បាន​ដក​ជាប់​នៅ ​ក្នុង​ការ​ចង​ចាំនៃ​អនុស្សាវរីយ៍​កាល​ពី​នៅ​ក្មេង​។

រូបភាព : subin.vn

ខ្ញុំ​ប្រាកដ​ថា​មិត្ត​នារី​ភាគ​ច្រើន​ក៍​មាន​អនុស្សាវរីយ៍​កាល​ពី​នៅ​ក្មេង​ស្រដៀង​នេះ​ដែរ។ ប្រសិន​បើ​កា​លពី​នៅ​ក្មេង​ អ្នក​មិន​មាន​ឳកាស​ដើម្បី​លេង​ចុះ​ហេតុ​អ្វី​មិន​ទិញ​ឈុត​ធ្វើ​ម្ហូប​យ៉ាង​ជំ​នាញ​គ្រប់​គ្រាន់ដើម្បី​លេង​ជាមួយ​នឹង​កូន​របស់​ខ្លួន។ ខ្ញុំ​ធានា​ថា​កូន​ស្រី​របស់​អ្នក​នឹង​ចូល​ចិត្ត​។

រូបភាព : youtube

ឈុត​ឧបករណ៍​ធ្វើ​ម្ហូប​បែប​នេះត្រូវ​បាន​ធ្វើដូច​ទៅ​នឹង​វត្ថុ​ពិត​ ប៉ុន្តែ​ទំ​ហំ​របស់​វា​ពិត​ជា​តូច​ហេតុ​នេះ​ពិត​ជា​សាក​សម​លេង​ជាមួយ​នឹង​តុក្កតា​។ ត្រូវ​បាន​លក់​នៅ​ហាង​ដែល​មាន​ឈ្មោះ MiniatureShopAAA និង​មាន​ប្រភព​ពី​ប្រទេសជប៉ុន ពួក​គេ​ធានា​ថា​ផលិត​ផល​របស់​ពួក​គេ​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្ម​ណ៍ដូចជាចម្អិន​អាហារ​ពិត​ប្រាកដ​អញ្ជឹង។

ខាងក្រោម​នេះគឺ​ជា Video ណែនាំ​ពី​ផលិត​ផល​ចម្អិន​ម្ហូប​ Mini នេះ

ហាង​បាន​អោយ​ដឹង​ឈុត​នីមួយៗ​មាន​បី​ព័ណ៌ដូចជាទូ ចង្ក្រាន កន្លែង​ចម្អិន​ម្ហូប​ រួម​ទាំង​ឧបករណ៍ច្រើន​ប្រភេទមាន​តម្លៃ​ ២៣៩ដុល្លា និង​កាំ​បិទ​ជាមួយ​នឹង​ទំ​ហំ​ពីរ​ខុស​គ្នា​ ប្រភេទ​នីមួយៗមាន​តម្លៃ ១០៩ដុល្លា។

ចំ​ណែក​នេះ​ជា Video ពី​សាច់​មាន់​ចៀនដែល​ប្រើ​នូវ​ឧបករណ៍ចម្អិន​ម្ហូប​នេះ។

ថែម​ទាំង​អាច​ធ្វើ​នំ Donut…

ទោះ​បី​ជា​មាន​ទំ​ហំ​តូច​ប៉ុន្តែ​ប្រសិន​បើ​អ្ន​ក​ចម្អិន​ម្ហូប​ដូច​ក្នុង Video ខាង​លើ​ ប្រាកដ​ណាស់រស​ជាតិ​ និងរូ​ប​រាង​មិន​ខុស​ច្រើន​ទៅ​នឹង​មុខ​ម្ហូប​ធម្ម​តា​ទេ។ ប៉ុន្តែអ្នក​គួរ​តែ​ចាប់​អារម្មណ៍​ក្មេង​មិន​ទាន់ចេះ​បែង​ចែក​ឧបករណ៍នោះ​កុំ​អោយ​ក្មេង​ប៉ះកាំ​បិទប្រយ័ត្ន​មុត​ដៃ។

តើ​អ្នក​យល់​យ៉ាង​ណា​ចំ​ពោះ​ឧបករណ៍​ធ្វើ​ម្ហូប​នេះ? សូ​ម​បញ្ចេញ​មតិ​សម្រាប់​អោយ​ពួក​យើង​បាន​ដឹង​ផង​។ កុំ​ភ្លេច Like និង Share ប្រសិន​បើ​ឃើញ​ថា​គួរ​អោយ​ចាប់​អារម្មណ៍។

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: