ឧបករណ៍​បី​ក្នុង​ការិយាល័យ​ Made in Japan ឃើញ​គឺ​ចង់​បាន​ភ្លាម​

ខ្ញុំ​​មាន​បំ​ណង​ប្រាថ្នា​ពិសេស​ជាមួយ​ឧបករណ៍​សិក្សា​ ឬ​ឧបករណ៍ការិយាល័យ​។ ដូចនេះ​អោយ​តែ​ឈាន​ជើងចូល​ហាង លក់របស់​ប្រើប្រាស់​ក្នុង​ការិយា​ល័យ​ខ្ញុំ​បែរ​ជា​មាន​ការ​ភ្ញាក់​ផ្អើរ​ យ៉ាង​ខ្លាំង។ សំ​ណាង​ណាស់ប្រទេសជប៉ុន​គឺ​ជា​ប្រទេស​ដែល​ ខ្លាំងខាងផ្នែកធ្វើ​​វត្ថុ​ក្នុងការិ​យាល័យ​ជាច្រើន​ ងា​យ​ស្រួលប្រើ​ និង​មាន​គុណ​ភាព​ឈាន​មុខ​គេ។

ជាមួយ​នឹង​ផលិត​ដែល​មាន​តម្លៃ​ថោក​ផលិត​នៅ​ប្រទេស​ចិន​ ពេល​ដែល​បាន​បិទ​ផ្លាក​សញ្ញា​ “Made in Japan” នោះ​អ្នក​អាច​ជឿ​ជាក់​ទាំង​ស្រុង​ពី​គុណ​ភាព​របស់​វា។

បន្ទាប់​មក​នេះ​​ខ្ញុំ​នឹង​ណែនាំ​ដល់​អ្នក​ទាំង​អស់​គ្នា​ផលិត​ផល​បី​ ក្នុង​ការិយាល័យ​ឈានមុខដែល​ខ្ញុំ​ចូល​ចិត្ត។

១. ឧបករណ៍​​ដែល​កឹប​មិន​ត្រូវ​ការ​ … ដែក​កឹប

តើ​អ្នក​ធ្លាប់​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ចង់​ប្រើ​ឧបករណ៍​សម្រាប់​កឹបប៉ុន្តែ​បែរ​ជា​ដឹង​ថា​អស់​ដែក​កឹប​ទេ? ឬក៍​ពេល​ដែល​ចង់​ដក​ដែក​កឹប​នោះ​ចេញ​ធ្វើ​អោយ​មា​ន​ការ​រំ​ខាន​។ ជារៀង​រាល់​ថ្ងៃ​វាមិន​រំ​ខាន​ទេ​ នៅ​ពេល​ដែល​មានការ​ប្រញាប់ ​នោះ​បែរ​ជា​មាន​ភាព​រញ៉េរញ៉ៃ​ រហូត​ដល់​ឧបករណ៍​កឹបក៍​​ “មាន​បញ្ហា​”។ ដូច្នេះ​នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​សម្រាប់​អ្នក ផលិតផល​របស់​ក្រុម​ហ៊ុន​ KOKUYO មាន​ឈ្មោះ Harinacs (ភាសាជប៉ុន​) ឧបករណ៍​កឹប​ដែល​មិន​ត្រូវ​កា​រដែក​កឹប​។ មាន​ពីរ​ផលិត​ផល Harinacs សម្រាប់​អ្នក​ជ្រើស​រើស។

ប្រភេទ​ដែល​ប្រើ​សម្ពាធដើម្បី​កៀប​ក្រដាស

ប្រភេទ​ដែល​បង្កើត​ជា​រន្ធ​ បន្ទាប់​មក​បត់​តាម​រូប​ដើម្បី​រក្សា​ឯកសារ

រូបភាព​​ : http://www.kokuyo-st.co.jp/stationery/sl-stapler/

ដើម្បី​ដឹកច្បាស់​ពីរបៀប​ប្រើ​ប្រាស់អ្នក​អាច​មើល​បន្ថែម​នូវក្នុង​ Website : kokuyo-st.co.jp

មើលទៅ​បែប​នេះទេ​ប៉ុន្តែពិតជា​ល្អ​​ណាស់ហើយ​ថែម​ទាំង​សន្សំ​សំចៃ​បាន​នូវដែក​កឹប​ទៀត​ផង​។​

២. ឧបករណ៍​កាត់​ក្រដាស​បាន​តែ​មួយ​សន្លឹក

កាំបិត​កាត់​ក្រដាសធម្មតាមុត​រហូត​ដល់ធ្វើ​អោយ​ក្រដាស​ផ្នែក​ខាង​ក្រោមចៃដន្យ​ក៍​ត្រូវ​បាន​កាត់​ផង​ទោះ​បី​ជា​អ្នក​គ្រាន់​តែ​ចង់​កាត់ក្រដាសខាង​លើ។ ក្នុង​ពេល​នោះ​ពិត​ជា​ធ្វើ​អោយ​ខឹង​ណាស់។

ហេតុនេះ​អ្នក​អាច​ស្វែងរក​ផលិត​ផល​របស់​ក្រុម​ហ៊ុន OFLA បាន កាំបិត​កាត់​ក្រដាស​បាន​តែមួយ​សន្លឹក – kirinuku។

រូប​ភាព : http://yamadastationery.jp

រូប​ភាព : http://kubobun.com/shopping/cut/kirinuku.htm

ចំ​នុច​ខុស​គ្នា​បំ​ផុត​របស់ kirinuku និង​កាំ​បិត​ក្រដាស​ធម្មតា នោះ​គឺ​ជា​មុខ​កាំ​បិត​លេច​ចេញ​ខាងក្រៅ​បន្តិច​។ ដើម្បី​កាត់​នូវ​ក្រដាស គ្រាន់​តែ​ប្រើ​កម្លាំង​ ហើយ​អូស។

៣. មុខស្រួច​ខ្មៅ​ដៃ​ដែល​មិន​បាក់

ខ្មៅ​ដៃ​គឺ​ជា​ឧបករណ៍​ប្រចាំ​ថ្ងៃ​ និង​ងាយ​ស្រួល​ប្រើ។ ប៉ុន្តែ​វា​បែរ​ជា​ការ​​រំ​ខានដោយ​សារ​តែ​មុខស្រួច​ខ្មៅ​ដៃ​​ចេះ​តែ​បាក់។

ដោយ​ដឹង​ពី​ភាព​រំ​ខាននេះ ជន​ជាតិ​ជប៉ុន​បាន​បង្កើត​ ប្រភេទ​មុខ​ស្រួច​ខ្មៅ​ដៃ​​ដែល​មិន​បាក់​។ ៣០​ឆ្នាំ​មុន ពួក​គេ​បាន​បង្កើត​ចេញ​នូវ​មុខ​ស្រួចខ្មៅ​ដៃ​យា៉ងរឹង​ ប៉ុន្តែ​វា​បែរ​ជា​ពិ​បាក​ប្រើដូច្នេះ​ចាប់​ពី​ពេល​នោះ​ មិន​ឃើញ​នរណា​និយាយពី​គំនិត​នេះ​ទៀត​ទេ។

ស្មាន​ថា​ការ​ឆ្នៃ​ប្រឌិត​នោះ​បាន​ក្លាយ​ទៅ​ជា​អតី​តកាល​ទៅ​ហើយ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​វា​បាន​ប្រែទៅ​ជា​មុខស្រួច​ខ្មៅ​ដៃ​ដែល​មិន​បាក់។

រូប​ភាព : https://enuchi.jp/3224/zebra-delguard-type-lx

បក​ស្រាយ​ពី​បញ្ហា “មិន​បាក់” នោះ​គឺ​ជា​ស្រ​ទាប់​រំ​ជុំ​វិញ​មុខ​ស្រួច​ ខ្មៅ​ដៃ​។ ទោះ​បី​ជា​អ្នក​ដែល​ប្រើសង្កត់​វា​ខ្លាំង​តាម​ទិស​ណាក៍​ដោ​យ​ មុខ​ស្រួច​ខ្មៅ​ដៃ​នៅ​តែ​មិន​បាក់។ អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា​ ការ​បង្កើត​នៅ​ក្នុង​មុខ​ស្រួចខ្មៅ​ដៃ​ថ្មី​នេះ​រឹង​មាំ​ទើប​ធ្វើ​អោយ​វា​មិន​បាក់។ គឺ​មិន​ទាក់​ទង​ទៅ​នឹង​វត្ថុ​ធាតុ​ដើមរបស់​មុខ​ស្រួច​ខ្មៅ​ដៃ​ទេ។

អ្នក​អាច​មើល​ទៅ​លើ​ដំ​ណាក់​ការ​នៃ​ការ​បង្កើត​នោះ​អ្នក​នឹង​ឃើញ។

រូប​ភាព : https://enuchi.jp/3224/zebra-delguard-type-lx

អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​ដើម្បី​ដឹង​ពី​គុណ​ភាព​របស់​ខ្មៅ​ដៃ Zebra deguard។

ជឿ​ជាក់​ថា​ប្រសិន​បើ​អ្នក​មិន​មាន​បំ​ណង​កាច់​បាក់​នោះ​ខ្មៅ​ដៃ​នេះនឹង​ធ្វើ​អោយ​អ្នក​មាន​ការពេញ​ចិត្ត​។

យល់​ពី​អារម្ម​ណ៍​របស់​អ្នក​ប្រើ​ប្រាស់ ព្យាយាម​បង្កើន​ និង​កែប្រែ​គុណ​ភាព​នេះ​គឺ​ជា​ចំ​នុច​ពិសេស​ធ្វើ​អោយ​មាន​ភាព​ទាក់​ទាញ​សម្រាប់​មុខ​ទំនិញ​ការិ​យាល័យ​របស់​ជប៉ុន។

ពេល​ដែល​ធ្វើ​ដំ​ណើរកំ​សាន្ត​ទៅ​ប្រទេស​ជប៉ុន​កំ​ុភ្លេច​ឈាន​ចូល​ហាង​លក់​ឧបករណ៍​ការិយា​ល័យ​ដូចជា Tokyu Hands, K.Itoya, Muji … ដើម្បី​ស្វែង​រក​ទិញ​នូវ​ទំ​និញ​ខាង​លើ​ ធ្វើ​ជា​កាដូ​អោយ​មិត្ត​រួម​ការ​ងារ និង​ក្រុម​គ្រួ​សារ។

Kengo Abe​​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: