ម៉ាសីុនលក់ទំនិញដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុន
មិនដូចជាទីកន្លែងផ្សេងនៅលើពិភពលោក ប្រទេសជប៉ុនគឺជាឋានសួគ៌នៃម៉ាសីុនលក់ទំនិញដោយស្វ័យប្រវត្តិ។ វាមាននៅគ្រប់ទីកន្លែង តាំងពីកន្លែងទីប្រជុំជនដែលមាន មនុស្សរស់នៅច្រើនរហូតដល់ជនបទដែលដាច់ស្រយាល។ ជាពិសេស ម៉ាសីុនលក់ទំនិញដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុន មិនត្រឹមតែលក់ទឹកសុទ្ធថែមទាំងមានទំនិញជាច្រើនប្រភេទផ្សេងគ្នាដូចជា Ramen សំបុត្ររថភ្លើង…
ប៉ុន្តែអាហារទាំងអស់នោះសុទ្ធតែជាមុខម្ហូបអាចរក្សាបានក្នុងរយៈពេលយូរប៉ុណ្ណោះ ហើយចុះអាហារដែលញ៉ាំលឿនយ៉ាងមេ៉ច?
តាមការពិតម៉ាសីុនលក់ទំនិញដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុនអាចផ្គត់ផ្គង់ដល់អ្នកនំ Pizza ក្តៅ។ ត្រូវណាស់មិនមែនជា Pizza ដែលត្រជាក់ទេណាតែត្រូវបានអាំងយ៉ាងដិតដល់ ស្រួយ និងញ៉ាំភ្លាមបាន។
ដល់ថ្នាក់អោយនូវរបស់កាត់នំថែមទៀត។
តាមការពិត សេវាកម្មដឹកជញ្ជូន Pizza នៅប្រទេសជប៉ុនពិតជា លឿន និងងាយស្រួល។ គ្រាន់តែទូរស័ព្ទ អ្នកនឹងទទួលបាននំដែល ត្រូវបានដឹកជញ្ជូនក្នុងរយៈពេល ៣០នាទី។ ចុះហេតុអ្វីត្រូវចំណាយលុយដើម្បីបង្កើតជាម៉ាសុីនលក់របស់ដោយស្វ័យប្រវត្តិ Pizza ធ្វើអ្វី?
អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺមា៉សុីននេះកាន់តែមានគេស្គាល់ច្រើន។ ទោះបីគ្រាន់តែអាំង Pizza ដោយស្វ័យប្រវត្តិតែប៉ុណ្ណោះហើយខ្ញុំក៍ចង់សាកល្បងមួយដង។
ប៉ុន្តែគួរអោយសោកស្តាយ…
នេះមិនមែនជាបច្ចេកទេសមានតែជប៉ុនទេប៉ុន្តែមាននៅប្រទេសមួយចំនួនផ្សេងទៀត ទោះបីជាបច្ចេកវិទ្យាស្មុគស្មាញជាងនេះ។ អ្នកអាចទាយថានៅទីណាទេ? ត្រូវហើយនោះគឺជាប្រទេសអុីតាលី នៃមុខម្ហូប Pizza។
ម៉ាសុីននេះចាប់ផ្តើមពីដំណាក់កាលធ្វើម្សៅ។ ជាមួយនឹងម៉ាសីុនមួយនេះ អ្នកអាចមើលឃើញនូវចំណង់ចំណូលចិត្តរបស់ជនជាតិអុីតាលីជាមួយនឹងនំ Pizza។
ប្រៀបធៀបពីបច្ចេកវិទ្យាស្វ័យប្រវត្តិ ជនជាតិជប៉ុនប្រាកដជាមិនអាចចាញ់ជនជាតិអុីតាលី។ ប៉ុន្តែបើនិយាយពីនំ Pizza ប្រាកដជាមិនអាចប្រៀបបានហើយ។
ប្រសិនបើមានម៉ាសីុនលក់ Pizza ដោយស្វ័យប្រវត្តិ ហេតុអ្វីមិនរំពឹងទុកក្នុងថ្ងៃអនាគតមានម៉ាសីុនលក់ Soul food, Soba, Ramen, Sushi… ឈប់សិន ដូច្នេះទៅភោជនីយដ្ឋានដើម្បីអ្វីទៀត?
Kengo Abe