បង្កើត​ភ្នំ​ហ្វូ​ជី និង​ទស្សនា​តាម​បែប​របស់​អ្នក​

ប្រទេស​ជប៉ុន​គឺ​ជា​កន្លែង​តែង​តែ​មាន​ការ​ឆ្នៃ​ប្រឌិត​​ចេញ​ជា​ផលិត​ផល​ថ្មី​រហូត​ដល់​ក្លាយ​ទៅ​ជារបស់​​ចម្លែក។ រហូត​ដល់​ផលិត​ផល ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ចេញ​ប៉ុន្តែ​ប្រសិទ្ធិ​ភាព​របស់​វា​ហាក់​ដូច​ជា​ “មាន​ហាក់​ដូចជា​អត់” អញ្ជឹង​។ អាច​រៀប​រាប់​ដូច​ជា​ ខោ​ឆ្មា​ជា​គូរ ឬ​មួក​កន្សែង​…-ល-​។ ខាងក្រោម​នេះ Japo សូម​ណែ​នាំ​អោយ​អ្នក​ នូវ​ផលិត​ផល​ចម្លែក​ផ្សេង​ដែល​មាន​ឈ្មោះ​គឺ Fuji On The Rock (ទឹក​កក​ហ្វូ​ជី)។

រូប​ភាព : neo-utility.com

នេះ​គឺ​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ Bruno Brand ជាមួយ​នឹង​គោល​បំ​ណង​បង្កើត​អោយ​អ្នក​នូវ​អារម្ម​ណ៍​ដែល​មើល​ឃើញ​ភ្នំ​ហ្វូ​ជី​ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ទី​ណា​ក៍​ដោយ។

រូប​ភាព : pinterest.com

ជាមួយ​នឹង​ផលិត​ផល​នេះអ្នក​អាច​បង្កើត​ជា​រូប​រាង​ភ្នំ​ដោយ​ខ្លួន​ឯងរួម​ទាំង​ព្រិល​ស​នៅ​លើ​កំ​ពូល​ភ្នំ។​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជារូប​រាង បង្រួម​​តូច ហេតុ​នេះ​អ្នក​អាច​ដាក់​វា​នៅ​ក្នុង​កែវ​របស់​អ្នក​។ អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​គឺ​ចាក់អោយ​ពេញ​ទឹក​ក្នុង​កែវ បិទ​កម្រប​វិញ​ដាក់​ក្នុង​ទូ​ទឹក​កក​ចាប់​ពី ៨ម៉ោង​ទៅ​ដល់ ១២​ម៉ោង​។ បន្ទាប់​មក​ទឹក​កក​ជា​មួយ​នឹង​រូប​រាង​ពិសេស​នេះ​អ្នក​អាច​ផឹក​​គ្រប់​ពេល​វេលា។

រូប​ភាព : japantrendshop

ពេល​ដែល​ផឹក​អ្នក​អាច​ចាក់​ទឹក​សុទ្ធ​ ឬ​ក៍​ស្រា Whisky ឬ​ក៍​អ្វី​ដេល​អ្នក​ចូល​ចិត្ត​អោយ​តែ​អាច​ផឹក​ជាមួយ​ទឹក​កក។

រូប​ភាព : thegreenhead.com

អ្ន​ក​អាច​ទិញ “Fuji On The Rock” ជាមួយ​នឹង​តម្លៃ (១.២៩៦យ៉េន​) តាម​រយៈគេហទំ​ព័រ​របស់ Bruno ឬ​ក៍​ហាង​លក់​ទំ​និញ​ផ្សេង​។

នេះ​ពិ​ត​ជា​កាដូរពិសេស​ចម្លែក​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រទេសជប៉ុន និង​ភ្នំហ្វូជី។ អ្នក​អាច​ប្រើ​ប្រាស់​វា​ក្នុង​រយៈពេល​យូរ​ និង​ធ្វើ​អោយ​មនុស្ស​នៅ​ជំុ​វិញ​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើរ​ដោយ​សារ​តែ​កែវ​ដែល​អ្នក​កំ​ពុង​តែ​ផឹក​។

តើ​អ្នក​គិត​យ៉ាង​ណា​ចំ​ពោះ​ផលិត​ផល​នេះ? សូម​ធ្វើ​ការ​បញ្ចេញ​មតិ​ខាងក្រោម​ដើម្បីអោយ​ Japo បាន​ដឹង​ផង​ណា។

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: