ការរចនាអាវទ្រនាប់សម្រាប់នារីនៅក្នុងរដូវក្តៅ
នៅក្នុងរបស់ប្រើប្រាស់របស់នារីប្រចាំថ្ងៃប្រហែលជាជនជាតិជប៉ុនអោយតម្លៃពិសេសទៅលើអាវទ្រនាប់។ មិនមែនជាការនិយាយ អោយតែមាននោះទេដោយសារតែនៅប្រទេសនេះមានទាំងប្រាសាទអាវទ្រនាប់ បន្ទាប់មកគឺអាវដែលបង្កើនអារម្មណ៍ធ្វើអោយដើមទ្រូងធំ រួមទាំងការរចនាជាច្រើនផ្សេងទៀត ពិសេសសម្រាប់ផ្នែកនេះ។
ទោះបីជាយ៉ាងណាផ្ទុយពីការរចនារបស់អ្នកឆ្នៃមូ៉តសម្លៀកបំពាក់ ឬក៍វប្បធម៌ផ្នែកខាងក្រៅដូចជាពេលអានទស្សាវដ្តី។ នារីជប៉ុនគឺស្លៀកពាក់ជិត មិនសូវជាស្លៀកពាក់បង្ហាញដើមទ្រូងទេ។ អ្នកគ្រាន់តែឃើញតិចតួចនៅក្នុងពិធីជប់លាង ឬក៍នៅក្លឹបពេលយប់។
រូបភាព : geinougossipnewsblog
ភាគច្រើននារីជប៉ុនតែងតែជ្រើសរើសអោយខ្លួននូវអាវមានសាច់ក្រណាត់បិទជិតផ្នែកខាងលើទ្រូង។ ហើយប្រសិនបើពាក់អាវឆែកគឺ តែងតែបន្ថែមអាវពីខាងក្នុងទៀត។
ទោះបីជាយ៉ាងណាពេលដែលពាក់អាវថែមមួយជាន់ទៀតធ្វើអោយមើលទៅសមរម្យ ប៉ុន្តែបែរជាធ្វើអោយមានអារម្មណ៍ក្តៅហប់ ជាពិសេសគឺភាពក្តៅដូចជានៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន។ ក្តៅរហូតដល់ថ្នាក់អាចធ្វើអោយជ័ររលាយបាន ផ្លាស់ប្តូររូបរាង។ ដូច្នេះយល់ពីបញ្ហានេះក្រុមហ៊ុន Bra Liner របស់ជប៉ុនបានផលិតវា ដើម្បីដោះស្រាយបញ្ហានៃចំនុចខ្យោយខាងលើប៉ុន្តែមានភាពសមរម្យរបស់នារីជប៉ុន។
\ブラライナーは、縫い目が肌に当たりません/
ブラライナーは、糸が外側に出ないような縫製になっています✨
ボタンは赤ちゃん用の衣類に使用されているものを採用し、取り付けにも糸を使っていません。
デコルテは敏感な肌なので、究極の肌ざわりを追求しました! pic.twitter.com/gLPY1NwKlR— ブラライナー (@bra_liner) July 21, 2018
តើអ្នកបានឃើញរបស់ដែលនារីខាងលើបានកាន់ទេ? កំុគិតជាខោ chip ទាន់សម័យណា។ នោះគឺជាផលិតផលរបស់ ក្រុមហ៊ុន Bra Liner ទើបតែរចនាថ្មី វត្ថុបន្ថែមសម្រាប់អាវទ្រនាប់។ ក្រណាត់ទន់រាងត្រីកោណ មានលេវទាំងសងខាងផ្នែកខាងលើ វាអាចកៀបចូលក្នុងខ្យែអាវទ្រនាប់នៅពេលដែលពាក់។
\ブラライナーは取り外し自由自在/
一回着たら脱げないキャミソールに比べて
逆に、簡単にはずせるのも特徴です。
ブラライナーは、TPOに合わせて、隠すのも隠さないのも本人次第。
職場や電車では付けて、お食事やパーティーでは外す、帰り道ではまた付けるという自由も提供します。 pic.twitter.com/lSL2z3EoPR— ブラライナー (@bra_liner) July 23, 2018
ដោយវិធីនេះមិត្តនារីគ្រាន់តែត្រូវការក្រណាត់តូចបាំងនៅមុខដើមទ្រូងមិនធ្វើអោយមានភាពក្តៅហប់ដូចជាពាក់ថែមអាវមួយទៀត។ ចំនុចល្អគឺឃើញច្បាស់មានភាពងាយស្រួល មិនខ្លាចឃើញដើមទ្រូង ហើយថែមទាំងមើលទៅស្រស់ស្អាត មិនធ្វើអោយអាវប៉ោងឡើង ដោយសារតែពាក់អាវថែមមួយទៀត។
\ブラライナー つくりました/
胸元が大きく開いている服を着る時に、キャミソールを着なくていいよう、ブラに装着するだけで、胸元を隠します。
暑い夏に涼しく、キャミのシワが服に響いたり着膨れもしません。
(7月中に先行販売!初回先着割引します、お知らせはこのアカウントで) pic.twitter.com/OY4xCO46qJ— ブラライナー (@bra_liner) July 20, 2018
ជាពិសេសវាអាចដោះចេញយ៉ាងងាយស្រួលដូចនេះធ្វើអោយអ្នកប្រើអាចប្តូរព័ណ៌ជាច្រើនក្នុងមួយថ្ងៃ។ ឧទាហរណ៍ដូចជា ពាក់ទៅការិយាល័យ បន្ទាប់មកដោះចេញដើម្បីចូលរួមពិធីជប់លាង ធ្វើអោយមានភាពទាក់ទាញជាមួយភាពរូ៉មែ៉នតិច ហើយអ្នកអាចពាក់វាវិញបានគ្រប់ពេល។
តើអ្នកឃើញថាការរចនាខាងលើមានភាពងាយស្រួលទេ? មានការគាំទ្រទៅលើការរចនានេះសម្រាប់ជួយមិត្តនារីប៉ុន្តែក៍មានអ្នកមិនយល់ស្របផងដែរ។ ដោយសារគេយល់ថាវាមិនចាំបាច់ នារីសម័យនេះកុំទុកអោយផ្នត់គំនិតសម័យមុនធ្វើអោយបង្កើនភាពពិបាកពីព្រោះភាពក្តៅក្នុងរដូវក្តៅគ្រប់គ្រាន់ហើយ។
ប៉ុន្តែការបញ្ចេញមតិតិចតូចខាងលើមិនគ្រប់គ្រាន់សម្រាប់ការបដិសេធត្រូវបានផលិត ដោយសារតែយោបល់ភាគច្រើនលើ Twitter នៅតែជាការចង់ទិញវារបស់មិត្តនារី។ ទន្ទឹមនឹងនោះមនុស្សប្រុស ក៍មានការគាំទ្រដោយសារវាអាចជួយអោយបុរសមិនលោភមើលដើមទ្រូងនារីនៅកន្លែងសាធារណៈ។
បច្ចុប្បន្ននេះ Bra Liner នៅមិនទាន់ប្រកាសពីការចេញនូវផលិត ផលថ្មីនេះ ប៉ុន្តែបានប្រកាសថា និងចេញនៅចុងខែនេះ។
តើអ្នកគិតយ៉ាងណាសម្រាប់ការរចនានេះ?
ព័ត៌មានបន្ថែម : esuteru
TT&TZ