គេងនៅផ្ទះលេង Game ពេញមួយថ្ងៃរាងនៅតែស្អាត!
លេង Game មានន័យថាខ្វះការហាត់ប្រាណ? ប្រសិនបើអ្នក កំពុងតែគិតបែបនេះគួរតែបញ្ឈប់គំនិតនេះទៅ។
ពេលយប់លេង Game ពេលព្រឹកដេក នេះគឺជាចំនុចមួយ របស់អ្នកដែលញៀននឹង Game ពេញមួយថ្ងៃ។
ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាសតវត្សទី ២១ អ្នកទាំងអស់គ្នានឹងផ្លាស់ប្តូរ។
ប្រាកដណាស់ក្នុងចំណោមយើងទាំងអស់ក៍មានពេលចង់ហាត់ប្រាណរួមទាំងអ្នកដែលញៀនលេង Game ក៍ដូចគ្នា ប៉ុន្តែមិនមែននរណាក៍អាចបន្តហាត់ជារៀងរាល់ថ្ងៃទេ។
មានអ្នកខ្លះទិញឧបករណ៍ហាត់ប្រាណនៅផ្ទះជាមួយនឹងគំនិត តម្លៃថ្លៃនឹងនាំអោយមានស្មារតីខំប្រឹងហាត់ប្រាណ។ ប៉ុន្តែមួយសប្តាហ៍ក្រោយមកត្រូវបានទុកចោលពេញដោយធូលី។
កម្លាំងចិត្តគឺសំខាន់បំផុតដើម្បីបន្តការហាត់ប្រាណ។ ដូចនេះអ្នកគិតយ៉ាងណាចំពោះម៉ាសីុនហាត់ប្រាណផ្គួបផ្សំជាមួយ “ការស្រមៃហាក់ដូចជាការពិត”?
រូបភាព : http://www.itmedia.co.jp/
ពេលក្រឡេកមើលកង់ខាងលើហាក់ដូចជាគ្មានអ្វីប្លែកទៅនឹងកង់ដែលកំពុងលក់នៅលើទីផ្សារទេ?
ប៉ុន្តែប្រសិនមើលច្បាស់អ្នកនឹងមើលឃើញផ្ទាំងរូបភាពខាងមុខចង្កូត ជាមួយ CPU ដាក់ខាងក្រោម។
ឧបករណ៍ព័ណ៌ខៀវគឺទំនើមជាងគេក្នុងពេលបច្ចុប្បន្ន Virual Reality (VR) ត្រូវមានទាំងពីរដូចជាមួយឈុត។
ដូចនេះពេលអង្គុយលើកង់ហើយពាក់ឧបករណ៍ VR អ្នកនឹងអាចមើលឃើញអ្វី?
រូបភាព : http://www.itmedia.co.jp/
ប្រាកដណាស់នោះគឺជាការប្រណាំងកង់ក្នុងតំបន់។
ក្នុងនាមជាបេក្ខជនជើងឯក Tour de Fran… ទេ Tour នៅផ្ទះ អ្នកនឹងរួមជាមួយគូរប្រជែងផ្សេងទៀតខំប្រឹងជិះកង់។ ប្រសិនបើមើលទៅខាងមុខអ្នកនឹងឃើញទិដ្ឋភាព និងរូបភាពពី ក្រោយខ្នងរបស់អ្នកដ៍ទៃ។ ប្រសិនបើមើលសងខាងអ្នកនឹងឃើញ មនុស្សនៅជិតអ្នក។ មិនត្រឹមតែមើលហើយ Headphone ធ្វើអោយពិភពលោកដែលអ្នកកំពុងស្ថិតនៅកាន់តែដូចពិត។
ដោយវិធី “រត់” ដូចជាអ្នកដ៍ទៃ ការហ្វឹកហាត់របស់អ្នកនឹងកាន់ តែគួរអោយចាប់អារម្មណ៍ជាងមុន។
ជីវិតមនុស្សគឺជាការប្រណាំងស្លាប់រស់ហើយ…
ទោះបីជាយ៉ាងណានៅតែមានអ្នកដែលចូលចិត្តការប្រណាំងបែបបុរាណ។
នេះគឺ…
រូបភាព : http://www.itmedia.co.jp/
…ការប្រណាំងជិះសេះ។
រាល់ពេលដែលចុចចូលចង្កូតកាន់ខ្យែពួរនឹងចេញមកធ្វើអោយគូរប្រកួតដួល។ ពិតជារៀងហឹង្សាបន្តិចហើយ!
រូបភាព : http://www.itmedia.co.jp/
ហើយនេះគឺជាការប្រយុទ្ធ…
អ្នកនឹងត្រូវក្លាយទៅជាតួអង្គដែលត្រូវរថក្រោះរកឃើញ ហើយរត់ ពេលដែលចុចកុងតាក់នោះគ្រាប់ជាច្រើនបាញ់ចេញ។
មនុស្សជាច្រើនញៀនដល់ថ្នាក់មិនចាប់អារម្មណ៍អ្វីនៅជុំវិញខ្លួនដូចជាមនុស្សម្នាក់នេះអញ្ជឹង…
រូបភាព : http://www.itmedia.co.jp/
មា៉សុីននេះមានតម្លៃ ៨០០,០០០យ៉េន។
ជាមួយមា៉សុីនលេង Game ផ្គួបផ្សំការហាត់ប្រាណ គ្រួសាររបស់អ្នកនឹងមានពេលវេលាសម្រាកនូវខួរក្បាល និងហាត់ប្រាណនាំអោយសុខភាពល្អ។ និយាយបែបនេះហាក់ដូចជា មិនសូវថ្លៃទៀតទេមែនទេ?
ប្រៀបជាមួយការសម្រកទម្ងន់ជាមួយការផឹកថ្នាំ ឬក៍ថ្នាំសម្រកផ្សេងៗ គួរតែអោយគ្រួសាររបស់អ្នកមានម៉ាសុីន សម្រកទម្ងន់ធ្វើអោយមានសុខភាពល្អនេះគឺជាគំនិតដ៍ល្អ។
ជាមួយនឹងមា៉សុីនធ្វើលំហាត់ប្រាណនេះ ពេលដែលទៅកន្លែង ហាត់ប្រាណមិនសូវជាធុញទៀតទេ។ សង្ឃឹមថាក្នុងថ្ងៃណាមួយនៅ កម្ពុជាយើងក៍មាននូវម៉ាសីុនបែបនេះដើម្បីទាក់ទាញអ្នកដែលញៀន Game ហើយចង់អោយមានរូបរាងស្អាត។
Kengo Abe