អ្នកដឹងទេ៖ កម្មវិធីដែលត្រូវបានគេប្រើច្រើនជាងគេនៅប្រទេសជប៉ុន? ហើយគោលបំណងដែលគេប្រើសម្រាប់ធ្វើអ្វី?
សម័យកាលដែលនៅទូទាំងប្រទេសសុទ្ធតែប្រើប្រាស់បណ្តាញទំនាក់ទំនង។ នៅក្នុងភាសាជប៉ុនសេវាកម្មបណ្តាញទំនាក់ទំនង សង្គមត្រូវបានសរសេរកាត់ថា SNS (Social Networking Services)។ ដោយសារតែការបង្កើតទូរស័ព្ទឆ្លាតវៃធ្វើអោយការរីក ចម្រើននៃ SNS គឺជារឿងធម្មតា។
ក្នុងពេលថ្មីៗនេះក្រសួងមហាផ្ទៃ និងបណ្តាញព័ត៌មានជប៉ុន បានអនុវត្តការស្ទង់មតិមួយអំពីវិធីដែលគេប្រើ SNS និងមូលហេតុ ដែលប្រើប្រាស់វា។ មនុស្សដែលចូលរួមមកពីបួនប្រទេសគឺ (ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់) ត្រូវបានសំនូមពរបង្ហាញនូវ ចម្លើយនោះគឺសេវាកម្ម SNS ណាដែលគេកំពុងប្រើប្រាស់ ឬក៍ចូលចិត្តដើម្បីបង្ហាញគំនិតនេះ៖
“ខ្ញុំមានអារម្មណ៍ថាងាយស្រួលនៅពេលប្រើប្រាស់ SNS ដើម្បីផុសនូវគំនិតរបស់ខ្លួន និងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ”
ហើយលទ្ធផលភាគច្រើនជនជាតិជប៉ុនចូលរួម (១៧%) សុទ្ធតែចូលចិត្តជាមួយកម្មវិធី LINE។ អ្វីដែលគួរអោយភ្ញាក់ផ្អើរនោះ គឺ LINE ត្រូវបានប្រើសម្រាប់មនុស្សដែលស្គាល់គ្នាស្និតស្នាលនឹង គ្នាដូចជាគ្រួសារ ឬមិត្តភកិ្ត។
លេខពីរគឺ Twitter (៧,៧%) បន្ទាប់មកគឺ Facebook (៥,៣%) និង Instagram (3,9%)។
LINE បានអនុញាតអោយអ្នកប្រើប្រាស់សន្ទនាលក្ខណៈ ជាសារ ទូរស័ព្ទអោយគ្នាទៅវិញទៅមក (សារសម្លេង និងរូបភាព) រហូតដល់អាចផ្ញើរូបភាពដ៍គួរអោយស្រលាញ់ជាច្រើន។
ហេតុអ្វីកម្មវិធីសន្ទនា LINE ត្រូវបានប្រើច្រើននៅជប៉ុន បើប្រៀបទៅនឹង Twitter និង Facebook?
ប្រហែលជាជនជាតិជប៉ុនមានអារម្មណ៍ថាងាយស្រួលពេលដែលផុសព័ត៌មានលើកម្មវិធីនេះដោយសារតែអ្នកប្រើផ្សេងទៀតភ្ជាប់ទំនាក់ទំនងជាមួយអ្នកភាគច្រើនជាមនុស្សក្នុងគ្រួសារ។ ដោយសារមូលហេតុនេះមានត្រឹម ២០% អ្នកចូលរួម ជនជាតិជប៉ុន បានឆ្លើយថាពួកគេមិនចង់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តថ្មី ឬក៍រកអ្នកដែលប្លែកមុខដើម្បីនិយាយគ្នាទេ។ ក្នុងពេលនោះចំនួនមនុស្សដែលឆ្លើយតបយល់ព្រមនិយាយគ្នាជាមួយអ្នកប្លែកក្នុងប្រទេសទាំងបីនោះជាង ៣០%។
ចុះអ្នកដែលប្រើប្រាស់ជនជាតិជប៉ុនតែងតែប្រើ SNS ដើម្បីធ្វើអ្វី?
ចម្លើយដែលមានច្រើនបំផុតប្រហែលជាប្រើដើម្បី “ទទួលព័ត៌មានពីអ្វីដែលកំពុងកើតឡើងនៅប្រទេសរបស់ខ្លួន និងនៅលើពិភពលោក” ភាគតិចប្រើដើម្បីអោយ “ពេលវេលាដើរលឿន”។ ជាង ៣០%អ្នកដែលប្រើបានស្ទង់មតិ យល់ព្រមជាមួយយោបល់ខាងលើ។ ជនជាតិជប៉ុនភាគច្រើនយល់ថា កម្មវិធីបណ្តាញសង្គមសម្រាប់អានព័ត៌មានជាងការទុកសម្រាប់លេងនឹងទុកសម្រាប់ជួបជាមួយអ្នកទាំងអស់គ្នា។
ប៉ុន្តែហេតុអ្វីអ្នកដែលប្រើប្រាស់បណ្តាញទំនាក់ទំនងជប៉ុនបែរជាមិនចាប់អារម្មណ៍ការប្រើកម្មវិធីអិុនធឺណេតដើម្បីតភ្ជាប់អ្នកទាំងអស់គ្នា? លទ្ធផលស្ទង់មតិបានចង្អុលបង្ហាញថាដោយសារតែភាពមិនជឿ ជាក់លើបុគ្គលផ្សេង ជាពិសេសប្រៀបជាមួយប្រទេសផ្សេងទៀត។ សូមមើលនូវសំណួរ និងស្ថិតិខាងក្រោម៖
“ខ្ញុំអាចជឿលើអ្នកដែលខ្ញុំំជួបផ្ទាល់”
អង់គ្លេស៖ ៦៨,៣%
អាមេរិក៖ ៦៤,៤%
អាល្លឺម៉ង់៖ ៤៦,៩%
ជប៉ុន៖ ១២,៩%
“ខ្ញុំអាចបែងចែកនូវមនុស្សដែលខ្ញុំជឿជាក់ ឬក៍អត់ពេលដែលខ្ញុំសន្ទនាផ្ទាល់”
អង់គ្លេស៖៧១,៦%
អាមេរិក៖៦៦,៧%
អាល្លឺម៉ង់៖៥៧,១%
ជប៉ុន៖២០,៦%
ពេលដែលត្រូវបានសួរពីទំនាក់ទំនងខាងក្រៅមានប្រហែល ៣៣,៧% ជនជាតិជប៉ុនបានឆ្លើយ “ពួកគេអាចនឹងជឿជាក់មនុស្សទាំងអស់” ក្នុងខណៈពេលប្រទេសផ្សេងចម្លើយរហូតដល់ទៅ ៦០%។
មូលហេតុដែលមិនជឿជាក់អ្នកផ្សេងតាមរយៈបណ្តាញសាធារណៈនៅគ្រប់វ័យ ភេទនៃជនជាតិជប៉ុន។ មនុស្សដែលប្រើប្រាស់បានលើកឧទាហរណ៍ដូចជាគណនីសម្រាប់ផ្តល់ប្រាក់ដោយផ្ទាល់គឺជាគ្រោះថ្នាក់ចំពោះការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន។
កម្មវិធីដូចជា YouTube និង Instagram អាចអោយអ្នកប្រើល្បីឈ្មោះប៉ុន្តែវាបែរជាមិនសាកសមទៅនឹងចរិកមនុស្សដែលមិនចូលចិត្តរាប់អាន និងចូលចិត្តភាពឯកជនដូចជាជនជាតិជប៉ុន។
ទោះបីជាយ៉ាងណាស្ថិតិខាងលើគ្រាន់តែជាចំនួនភាគច្រើនមិនមែនមិនជាករណីដោយលែក។ មនុស្សជាច្រើនប្រើ Twitter ក៍បានបញ្ជាក់ភាពជឿជាក់របស់ពួកគេទៅលើទំនាក់ទំនងដោយផ្ទាល់ រហូតដល់ថ្នាក់គេអាចរកឃើញមិត្តភកិ្តដែលយល់ចិត្តតាមរយៈបណ្តាញទំនាក់ទំនងសាធារណៈទៀតផង។
គ្រប់យ៉ាងគឺមានមុខពីរហើយបណ្តាញទំនាក់ទំនងសាធារណៈក៍មិនដោយលែកដែរ។ ជាមូលដ្ឋានគឺដោយការប្រើប្រាស់របស់អ្នកទាំង អស់គ្នា។ ហេតុនេះអ្នកក៍មិនគួរគិតថាវាសុទ្ធតែអាក្រក់សូមក្លាហាន បញ្ចេញមតិប្រហែលជាអ្នកនឹងរកឃើញមនុស្សដែលសាកសមជាមួយអ្នក។
ព័ត៌មានបន្ថែម៖ rikunabi និង careerconnection
TZ