[ប្រសិទ្ធិ​ភាព ឬ​បំផ្លាញ] ល្បី​ខាង​ការ​បង្កើត​ថ្មី​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​លោក​ប៉ុន្តែ​លើក​នេះ​ប្រហែល​ជន​ជាតិ​ជប៉ុន​ខុស​…?

ក​ដល់ Tokyo អ្នក​នឹង​បាន​ឃើញ​នូវ​អគារ​ពាណិជ្ជ​កម្ម​ក៍​ដូច​ជា​ អគារ​ការិយាល័យដ៍​​ខ្ពស់​ និង​ធំ​នៅ​ទី​ក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ។

រាល់​អគារ​ខ្ពស់​ “ថ្លៃ​ថ្នូរ​” នោះ​គឺ​ជា​ក្តី​ស្រ​មៃ​របស់​នារី​ជា​ច្រើន​។ ធ្វើ​ដំ​ណើរ​ដោយ​សម្លៀក​បំពាក់​ការិយា​ល័យ​ដែល​ថ្លៃ​មក​កាន់​ការិ​យា​ល័យ​រៀង​រាល់​ព្រឹក​ នៅ​លើ​ដៃ​គឺ​កែវ​កាហ្វេ​ពី Starbucks។ ពិត​ជា​ទិដ្ឋ​ភាពដ៍​អស្ចារ្យ​។

ប៉ុន្តែ​មាន​បញ្ហា​មួយ​ដែល​បុគ្គលិក​ការិយា​ល័យ​មិន​ចូល​ចិត្ត​ជា​ពិសេសអ្នក​ដែល​តែង​តែ​ទៅ​ធ្វើ​ការ​គៀក​ម៉ោង​នោះ​គឺ​ជណ្តើរ​យន្ត​។

អគារ​ខ្ពស់​ធំ​ទូ​លាយ​យ៉ាង​ណា​តែ​ចំនួន​មនុស្ស​ឡើង​ចុះ​ ចេញ​ចូល​កាន់​តែ​ច្រើន​ប៉ុណ្ណឹង​។ ​ពេល​ខ្លះ​បង្ក​អោយ​មាន​បញ្ហា​កក​ស្ទះ​ នៅ​​ពេល​ដែល​មាន​មនុស្ស​ច្រើន។

ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នេះ​គឺជា​អ្វី​?

ដើរ​ជណ្តើរ​ជើង​ឬ?

កុំ​សាក​ល្បង​ដើរ​ជណ្តើរ​​​ជើងដោយ​សារជើង​របស់​អ្នក​​វា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហ​ផ្សេង​ទៀត​។

ឬ​ក៍​ត្រូវ​បន្ថែម​ចំនួន​ជណ្តើរ​យន្ត​ ក៍​បាន​ដែល​ប៉ុន្តែ​បើជណ្តើរ​យន្ត ​កើនឡើង​​នោះ​​មាន​ន័យ​ថា​បន្ទប់​ការិយា​ល័យ​ក៍​កាន់តែតូច​ទៅដែរ។

ហើយ​មាន​អគារ​មួយ​នៅ​ Tokyo មាន​ឈ្មោះ​ Roppongi Hills មាន​គំនិត​ចម្លែក​មួយ​ប៉ុន្តែ​វា​ពិត​ជា​មា​ន​អត្ថ​ប្រយោជន៍​នៅ​ផ្នែក​ណាមួ​យ​ដែល។

នោះ​គឺ​ “ជណ្តើរ​យន្តគូ” ឈ្មោះ​ជា​ភាសា​អង់គ្លេស​គឺ “Double Deck elevator”។

ឬក៍​ក្នុង​ជណ្តើរ​យន្ត​បែរ​ជា​មាន​ជណ្តើរ​ខ្សែមួយ​ទៀត​ឬ?

ខុស​ហើយ​រូប​ភាព​របស់​ជណ្តើរ​យន្តគូ​មាន​ដូច​ខាង​ក្រោម។

រូប​ភាព : http://www.mitsubishieletric.co.jp/

នៅ​ខាង​ក្នុង​ជណ្តើរ​យន្ត…

រូប​ភាព : http://www.mitsubishieletric.co.jp/

មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​អ្វី​ខុស​ពី​ជណ្តើរ​យន្តធម្មតា​ទេ។ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ផែន​ទី​រចនា​អ្នក​នឹង​ឃើញ​វា​រួម​ទាំង​មាន​ពីរ​បន្ទប់​ស្រប​គ្នា​នៅ​ខាង​លើ​ក្រោម​។

រូប​ភាព : http://www.toshiba-elevator.co.jp

រាល់​បន្ទប់​ដែល​ដាក់​នៅ​ជាន់​នីមួយៗប៉ុន្តែ​ត្រូវ​បាន​ត​ភ្ជាប់​គ្នា​ដោយ​ខ្សែ​កាប​មួយ​។ ដូច​េនះ​ជណ្តើរ​យន្ត​ខាង​លើ​ទៅ​ដល់​ណានោះ​ ជណ្តើរ​នៅ​ខាង​ក្រោម​នឹង​តាម​ដល់​នោះ​គ្រាន់​តែ​ខុស​គ្នា​គឺ​ជណ្តើរ​យន្ត​នី​មួយៗ​ឈប់​នៅ​ជាន់​ខុស​គ្នា​។

ឧទាហរណ៍៖ ជណ្តើរយន្ត​ជាន់​ 1-2 បាន​ធ្វើ​ដំ​ណើរ​ស្រប​ជាមួយ ចំនុច​ដែល​ដល់​នោះ​គឺ 3-4, ហើយ 5-6, 7-8… គឺ​ធ្វើ​ដំ​ណើរ​ជា​គូ​ដូច ​នេះ។ ដូច​នេះ​ប្រសិន​បើ​ចាប់​អារម្មណ៍​ពេល​ដែល​ចូល​ជណ្តើរ​យន្ត​នៅ ​ជាន់ទី​មួយ​នោះ​អ្នក​នឹង​មិន​អាច​ទៅ​ដល់​ជាន់ទីបួន​។ ប៉ុន្តែ​ជំនួស​មក ​វិញ​ត្រូវ​ចូល​ជណ្តើរ​យន្ត​នៅ​ជាន់​ទី​ពីរ​។

ច្បាប់​ដែល​ងាយ​ស្រួល​ចាំ​នោះ​គឺ​ចូលលេខ​សេះ​ចេញ​លេខសេះ ចូល​លេខ​គូ​នោះ​ចេញ​លេខ​គូ​។ ចូល​ក្នុង​ជណ្តើរ​យន្ត​ជាន់​ទី​មួយ និង​បាន​ទៅ​ដល់​ជាន់​ដែល​មាន​លេខ​សេស ចូល​ជណ្តើរ​ជាន់​ទី​ពីរ​ និង​បាន​ទៅ​ដល់​ជាន់​ដែល​មាន​លេខ​គូ​។

រូប​ភាព : http://blog.webtravel.jp/partner5/index.php?itemid=6512

នៅ​មុខ​ជណ្តើរ​យន្ត​នឹង​មាន​តារាង​ណែ​នាំ​លម្អិត​ពី​ជណ្តើរ​គូ​។

ទោះ​ជា​យ៉ាង​នេះក្តី​​អ្នក​ដែល​ប្រើ​ប្រាស់​វាជា​លើក​ដំ​បូង​​ក៍​មិន​​អាចជៀស​ផុត​ពី​ការ​ភ្ញាក់​ផ្អើរ​ដែរ។

មិន​តិច​ករណី​ដែល​សើច​មិន​ចេញ​ជាមួយ​អ្នក​ដែល​ប្រើ​ជណ្តើរយន្ត​គូ​​ជា​លើក​ដំ​បូង​ ដូច​ជា​ជណ្តើរ​យន្ត​សុខៗ​ឈប់​ទោះ​បី​គ្មាន​នរណា​ ចុច​បញ្ឈប់​នៅ​ជាន់​នោះ​ក៍​ដោយ។ ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើរ​ ស្មាន​ថា​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​។

មូល​ហេតុ​ដោយ​សារ​ប្រព័ន្ធ​ជណ្តើរ​យន្ត​គូ​កំពុង​ធ្វើ​ដំ​ណើរ​ស្រប​គ្នា​ ក្នុង​ពេល​ជាមួយ​គ្នា​ដូច​នេះ​ប្រសិន​បើ​ជណ្តើរ​មួយ​ឈប់​នោះ​ ជណ្តើរ​​មួយ​ទៀត​ក៍​ឈប់​តាម ទោះ​បី​ជា​មាន​ជណ្តើរ​តែ​មួយ​ចុច​ កុង​តាក់ទៅ​ដល់​ជាន់​នោះ។ ទោះ​ជា​ឈប់​ប៉ុន្តែបើ​ជណ្តើរ​យន្ត​គ្មាន​ ​មនុស្សចុច​ឈប់​ នោះ​ទ្វារ​នឹង​មិន​បើក។

រូបភាព : http://www.thangmay.org

អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​ឬ​នៅ?

ទោះ​បី​ជា​មាន​ការ​កោត​សរសើរ​ពី​អ្នក​ដែល​បាន​រក​ឃើញគំនិត​នៃ​ជណ្តើរ​យន្ត​គូ​ប៉ុន្តែ​បើ​និយាយ​អំពី​ភាពងាយ​ស្រួល​គឺ​មិន​អាច​មិន​គិត​ដល់​ពី​បញ្ហា “មាន​អ្វី​មួយ​ប្លែកៗ​”​ នៅ​ទី​នេះ។ ប្រហែល​ជា​សម្រាប់​ មនុស្ស​ដែល​ទម្លាប់​ប្រើ​ទើប​យល់​ពី​ភាព​ពិសេស​ និង​អត្ត​ន័យ​ពី​ការ​ឆ្នៃ​ ប្រឌិត​នេះ! (ឬ​ក៍​ភាព​ “អស្ចារ្យ” បន្តិច​ក៍​គ្មាន​ដែរ​)។

ប្រសិន​បើ​ដោះ​ស្រាយ​​នូវ​គុណ​វិបត្តិ​របស់​វា​បាន​ប្រហែល​ជា​ “អគារ​ការិយា​ល័យ​ខ្ពស់​” នឹង​មិន​ក្លាយ​ទៅ​ជា​ភាព​ភ័យ​ខ្លាច​ សម្រាប់​បុគ្គលិក​​ និង​អតិថិជនរាល់​ពេល​ដែលទៅ​​ក្រុម​ហ៊ុន​។ ថ្ងៃ​នោះ​តើ​ពេល​ណា​បាន​មក​ដល់​ទៅ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: