“Ferrari ថោកជាង Honda ឬ Toyota” – គំនិតនេះរបស់ជនជាតិជប៉ុន ឬចេញមកពីណា?
Ferrari គឺជាប្រភេទរថយន្តកីឡាដែលមានបុរសជាច្រើនស្រលាញ់ចូលចិត្ត ដោយសារតែការរចនាឆើតឆាយប៉ុន្តែមិនខ្វះភាពសកម្ម និងទាន់សម័យ។
នៅប្រទេសជប៉ុន Ferrari ស្ថិតក្នុងប្រភេទរថយន្តកម្រិតខ្ពស់ ប៉ុន្តែប្រៀបជាមួយពិភពលោកនេះគឺជាឡានតូចដែលមានតម្លៃ “ល្មមទៅនឹងហោប៉ៅ” ដូច្នេះអ្នកណាក៏អាចក្លាយទៅជាម្ចាស់កម្មសិទ្ធិបានដែរ។
រូបភាព : http://news.livedoor.com/article/detail14951686/
ប៉ុន្តែរងចាំសិន…
សូម្បីតែរថយន្ត Ferrari នូវថោកជាង Honda, Toyota ឬ? តាមពិតការគិតនេះចេញមកពីណា?
ពេលដែលទិញឡាន អ្នកត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាសឡានតាមការកំណត់។ ប្រាកដណាស់អ្វីទាំងនោះ “ចំណាយ” លុយរបស់អ្នកជាច្រើន។
ចាប់ពីខែ កក្កដា ឆ្នាំ ២០១១, Ferrari បានផ្តល់ជូនកម្មវិធីធានា ដោយឥតគិតថ្លៃក្នុងរយៈពេល ៧ឆ្នាំ។ មានន័យថាក្នុងរយៈពេល ៧ឆ្នាំ អ្នកនឹងទទួលបានការបម្រើសេវាដូចខាងក្រោមសុទ្ធតែឥតគិតថ្លៃ៖
– សេវាកម្មមួយឆ្នាំមួយដង
- ប្តូរប្រេង
- ប្តូរឈុតចម្រុះប្រេង
- ប្តូរឈុតចម្រុះម៉ាសីុនត្រជាក់
- ប្តូរឈុតចម្រុះខ្យល់
– សេវាកម្មពីរឆ្នាំមួយដង
- ប្តូរប្រេងហ្វ្រាំងរថយន្ត
- ប្តូរឈុតខ្យែសុវតិ្ថភាព
ឥតគិតថ្លៃទាំងគ្រឿងបន្លាស និងដំណើរការនៃការជួសជុល។
កម្មវិធីនេះនៅហាងលក់ឡានមួយចំនួនមិនមែនមិនមាននោះទេ ប៉ុន្តែក្នុងរយៈពេលខ្លីជាង។ ឧទាហរណ៍នៅ Mercedes ត្រឹមតែបីឆ្នាំ។ Ferrari ពិតជាយកចិត្តទុកដាក់ទៅលើការបម្រើសេវាកម្មដល់អតិថិជន។
ផ្ទុយមកវិញ Ferrari ពិតជាកម្រលក់បញ្ចុះតម្លៃប្រភេទរថយន្តចាស់រហូតដល់ថ្នាក់ប្រភេទរថយន្តចាស់បែរជាឡើងថ្លៃដោយសារម៉ាក់រថយន្តមានកំណត់។
ដើម្បីយល់ពីតម្លៃទីផ្សាររបស់ឡានអ្នកអាចចូលរួមមើលទៅលើតម្លៃដូចខាងក្រោម
រូបភាព : http://news.livedoor.com/article/detail/14951686/
Mercedes និង Toyota មិនប្រើកម្មវិធីដូចជា Ferrari។ ក្នុងករណីរថយន្តរបស់ Toyota ប្រសិនបើឡានមួយចាស់បានប្រើរយៈ ៥ឆ្នាំ វាហាក់ដូចជាមិនមានតម្លៃទៀតទេ។
ទោះជាយ៉ាងណាកម្មវិធីខាងលើរបស់ Ferrari ដំបូងអ្នកប្រហែលជាត្រូវទិញឡានក្នុងតម្លៃថ្លៃប៉ុន្តែតម្លៃជួសជុលប្តូរគ្រឿងបន្លាសបែរជាថោក។ ទោះបីជាទិញឡានចាស់ក្នុងរយៈ ៥ឆ្នាំ ប៉ុន្តែនៅតែស្ថិតក្នុងរយៈពេលធានា ៧ឆ្នាំដោយឥតគិតថ្លៃមានន័យថាឡានរបស់អ្នកនៅតែល្អ នៅតែសាកសមចំណាយលុយច្រើនដើម្បីទិញ។
ការគិតដល់អតិថិជនពីដំណាក់កាលទិញរហូតដល់ពេលលក់វិញ ដោយសារភាពដិតដល់នេះ ទោះជាឡាន Ferrari មានតម្លៃខ្ពស់នៅតែមានអ្នកចូលចិត្តនៅប្រទេសជប៉ុន។
ប្រាកដណាស់កម្មវិធីធានានេះមិនអនុវត្តក្នុងករណីខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ។ ហេតុនេះទោះបីជាបើកបរឡានប្រភេទណាក៏ត្រូវប្រុងប្រយ័ត្នលើសុវត្ថិភាព។
អ្នកដែលកំពុងតែរស់នៅប្រទេសជប៉ុនត្រូវតែទិញឡាន Ferrari សម្រាប់ខ្លួនណា។
Kengo Abe