ការណែនាំ “គូរសង្សា” ដែលយុវជនជប៉ុនកំពុងស្វែងរកជាអ្នកណា?
សង្គមទំនើបនាពេលបច្ចុប្បន្ន នៅពេលដែលមនុស្សត្រូវតែធ្វើ ការជារៀងរាល់ថ្ងៃទើបអាចនិងរស់នៅបានទន្ទឹមនិងនេះដែលពេលវេលាដែលសម្រាប់ខ្លួនឯងក៏តិចទៅ។ ដោយហេតុនេះហើយយុវជន សព្វថ្ងៃតែងតែគ្មានឳកាសសម្រាប់កម្មវិធីណាត់ជួបសង្សាឡើយ។
មួយផ្នែកទៀតជាមួយនិងភាពជឿនលឿនរបស់បច្ចេកវិទ្យា យុវវ័យជាច្រើនបានជ្រើសរើសសេវាកម្មជាច្រើនដែលងាយស្រួល ជាងសម្រាប់ស្វែងរកដៃគូរជីវិតរបស់ខ្លួន។ ដើម្បីបំពេញនូវតម្រូវការ នេះសេវាកម្មនៃកម្មវិធីជាច្រើនបានកើតមានឡើងដើម្បីជួយសែ្វងរកគូរស្នេហ៍ បង្កើតពេលវេលាសម្រាប់ការណាត់ជួបរបស់គូរស្នេហ៍ ដោយមិនមានការពិបាកណាឡើយ។
ប្រទេសជប៉ុនគឺជាប្រទេសដែលចំនួនមនុស្សស្គាល់គ្នាតាម រយៈទូរស័ព្ទច្រើនណាស់ហើយខាងក្រោមនេះគឺជាកម្មវិធីទាំង ៤ ដែលកំពុងតែពេញនិយមនៅប្រទេសនេះ។
៤. Tinder
ល្បីនៅភាគខាងលិច Tinder បានមកប្រទេសជប៉ុនដូចជាការ អភិវឌ្ឍដែលមិនអាចខ្វះបាន “ផ្លូវរបស់វា”។ កម្មវិធីមួយដែលមាន ភាពងាយស្រួល អូសទៅខាងឆ្វេងបើអ្នកមិនចូលចិត្តម្នាក់នេះ អូស ទៅខាងស្តាំប្រសិនបើចង់រាប់អានស្វែងយល់ម្នាក់នោះ។
ប៉ុន្តែមានបញ្ហាមួយគឺ Tinder ត្រូវបានស្គាល់ថាជាកម្មវិធីសម្រាប់ ការណាត់ជួបធម្មតារបស់គូរស្នេហ៍ ទំនាក់ទំនងជាមិត្តភក្តិប្រសើរជាង ការសន្យាដែលយូរអង្វែង។
ក្នុងចំណោមមុខងាររបស់កម្មវិធីនេះគឺជួយដល់ទំនាក់ទំនងទាំងអស់។ ប្រសិនបើអ្នកជាបុរសចង់ស្វែងរកមនុស្សស្រីម្នាក់ មនុស្ស ប្រុសឬក៏ផ្សេងពីនេះគឺ Tinder ទំនាក់ទំនងមនុស្សទាំងអស់។
៣. Omiai
កម្មវិធីនេះសំដៅទៅលើអ្នកដែលចង់មានទំនាក់ទំនងសេ្នហា យូរអង្វែងជាជាងការណាត់ជួបធម្មតា។ ដូចទៅនិងកម្មវិធីផ្សេងទៀត របស់ជប៉ុន Omiai ត្រូវបានចុះឈ្មោះដោយគណនីហ្វេសប៊ុកជួយ អោយការចុះឈ្មោះសុវិត្តិភាពនិងងាយស្រួលជាង។ មុខងារស្វែងរក ក៏មានភាពលម្អិតអាចជួយអោយអ្នកងាយស្រួលក្នុងការស្វែងរកភាគីម្ខាងទៀតដែលសាកសម។ ឧទាហរណ៍ដូចជាសញ្ជាតិ កម្រិតវប្បធម៌ ចំណូល និងផ្នែកជាច្រើនទៀត។
២. Tapple
មុខងារនៃកម្មវិធីនេះសម្រាប់អ្នកដែលចង់បានទំនាក់ទំនងដែលយូរអង្វែង។ មុខងារដែលពេញនិយមក្នុងកម្មវិធីណាត់ជួបនៅប្រទេស ជប៉ុននោះគឺបរុសត្រូវតែធ្វើការបង់ប្រាក់សម្រាប់ការចំណាយ។ ក្នុង ពេលដែលបរុសនិងនារីសុទ្ធតែអាចបង្កើតគណនីផ្ទាល់ខ្លួនដោយឥតគិតថ្លៃប៉ុន្តែបរុសនៅតែត្រូវចំណាយប្រាក់សម្រាប់ការផ្ញើរសារទៅ អោយនារីនោះ។
ចំនុចពិសេសរបស់ Tapple គឺអនុញ្ញាតអោយអ្នកស្វែងរកនូវ មនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាដើម្បីសម្រួលដល់ទំនាក់ទំនង និងជជែកជាមួយគ្នា។
១. Pairs
ស្រដៀងទៅនិងកម្មវិធីខាងលើ Pairs ក៏ចុះឈ្មោះតាមរយៈ គណនីហ្វេសប៊ុកដើម្បីកាត់បន្ថយការក្លែងបន្លំ។ ក៏អនុញ្ញាតអោយអ្នក ស្វែងរកងាយស្រួលនូវមនុស្សដែលសាកសមដើម្បីឈានដល់ទំនាក់ ទំនងយូរអង្វែង។
ចុងបញ្ចប់គឺជាការរចនាសាកសមជាមួយស្រ្តីដែលចង់ណាត់ជួប ផ្ទាល់គឺមិនមាននៅក្នុងកម្មវិធីផ្សេងទេ។
នៅពេលនេះប្រសិនបើអ្នកនៅលីវនិងចង់បាននូវទំនាក់ទំនងច្បាស់លាស់ហើយអ្នកមិនមានពេលវេលាសម្រាប់ការណាត់ជួបផ្ទាល់ ដើម្បីស្វែងយល់អំពីគូរភាគីសូមអោយកម្មវិធីខាងលើជួយអ្នកបាន។
ដោយពឹងទៅលើការណែនាំគូរស្នេហ៍បែបនេះជារៀងរាល់ថ្ងៃ មិនដឹងថាមានការណាត់ជួបប៉ុន្មាននោះទេហើយក៏មិនតិចនូវគូរជាច្រើនបានជោគជ័យ មិនត្រឹមតែនៅប្រទេសជប៉ុនទេគឺមាននៅលើ ពិភពលោកយើងនេះ។
ព័ត៌មានបន្ថែម allabout-japan