មាន​តែ​នៅ​ប្រទេស​ជប៉ុន​ រថយន្ត​​ដែល​ធ្វើ​ដំណើរ​ដោយ​អគ្គិសនី​ ជិត​ស្និតជា​មួយ​និង​ធម្មជាតិ​រួម​ជាមួយ​និង​ការ​សាក​អគ្គិសនី​ដោយ​សន្សំ​សំចៃ

បច្ចុប្បន្ន​នេះ​ទន្ទឹម​និង​ការ​ផលិត​នូវ​រថយន្ត​ដែល​មាន​ល្បឿន ​លឿន​​ សន្សំ​ថាមពល​ គេ​ក៏​ផ្តោត​សំ​ខាន​់​ទៅ​លើ​បញ្ហា​បរិស្ថាន​ក្នុង​ផ្នែក ឧស្សាហកម្មរថយន្ត​។ មូល​ហេតុ​នេះ​ហើយ​មិន​ត្រឹម​តែ​នៅ​ប្រទេស ​ជប៉ុន​ គ្រប់​រថយន្ត​ដែល​ធ្វើ​ដំ​ណើរ​ដោយ​អគ្គិ​សនី​ មិន​បញ្ចេញ​ផ្សែង​ ពុល​ដែលកំពុង​តែ​​ត្រូវ​បាន​លើក​ទឹក​ចិត្ត​នៅ​លើ​ពិ​ភព​លោក​ផង​ដែរ។

ប៉ុន្តែ​បញ្ហា​របស់​រថ​យន្ត​នេះ​គឺ​មិន​អាច​យក​តាមឡាន​ថាមពល​ បាន​។ ឧទាហរណ៍​អ្នក​ត្រូវ​ធ្វើ​ដំ​ណើរ​ផ្លូវ​ដ៏​ឆ្ងាយ​ និង​មិនបាន​រក​ឃើញ​ កន្លែងដែល​សម្រាប់​សាក​ថ្ម​នោះ​ឡាន​របស់​អ្នក​និង​ត្រូវ​ឈប់​នៅ​តាម​ផ្លូវ។

ប៉ុន្តែ​នេះ​មិន​មែន​ជា​បញ្ហ​ា​នៅ​ប្រទេស​ជប៉ុន​ឡើយ​។

នៅ​មុខ​សាលា​ក្រុង​នៃ​ទី​ក្រុង​ Toyama មាន​ប្រអប់​មួយ​ព័ណ៌​បៃ​ តង​នេះ​គឺ​ជា​កន្លែង​សាក​ថ្ម​សម្រាប់​រថយន្ត​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ អគ្គិសនីនៅ​ទី​នេះ​ត្រូវ​បាន​សាក​ដោយ​ឥត​គិត​ថ្លៃ។ មូល​ហេតុ​ដោយ ​​សារតែ​ប្រភព​អគ្គិសនី​នៅ​កន្លែង​នេះ​យក​មក​ពី​ថាមពល​ព្រះ​អាទិត្យ ​ដែលមាន​នៅ​លើ​ដំបូល​ផ្ទះ​។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេនេះ​ជា​កន្លែង​ដែល​សាក​ថ្ម​យ៉ាង​លឿន​ដូច ​នេះអ្នក​និង​មិន​ចំណាយ​ពេល​វេលា​នៅ​ទី​នេះ​យូរ​​ឡើយ។

​ពេល​េវលា​ដែល​សាក​ថ្ម​ឡាន​របស់​អ្នក​គ្រាន់​តែ​ស្មើ​និង​ពេល​វេលាដែល​សាក​ថ្ម​ Iphone ប្រហែល​ជា​ ១០នាទីទៅ ២០​នាទី ប៉ុណ្ណោះ។

ក្នុង​ពេល​វេលា​រង់​ចាំ​សាក​ថ្ម​ពេញ​អ្នក​អាច​និង​សម្រាក​ផឹក​កាហ្វេ​មួយ​កែវនៅ​ហាង​ដោយ​ងាយ​ស្រូល។

រថយន្ត​ដែល​ជួយ​ការ​ពារ​បរិស្ថាន​រួម​ជា​មួយ​និង​សេវាកម្ម​ដ៏​ងាយ​ស្រួល​ជា​ច្រើន​ សន្សំ​សំចៃ តើ​មាន​អ្វី​លើស​ពី​នេះ​ទៅ​ទៀត​

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: