ការ​សាក​ល្បង​ដ៏​អស្ចារ្យ​នៃ​“ទឹក​កក​ឈូស​ភ្លើង”​ដែល​ជា​ម្ហូប ​សម្រាប់​រដូវ​ក្តៅ​ដែល​ពេញ​និយម​ជាង​គេ​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ ២០១៨​

នៅ​រដូវ​ក្តៅ​ អាកាស​ធាតុ​នៅ​ប្រទេស​ជប៉ុន​ប្រែ​ជា​អា​ក្រក់​និង​ក្តៅ​ខ្លាំង​។ ​អាកាស​ធាតុ​ក្តៅ​ធ្វើ​អោយ ​អ្នក​បាត់​បង់​អារម្មណ៏ទៅ​លើ​ការ​ញាុំ​លើ​មុខ​ម្ហូប​ជា​ច្រើន។ ទឹក​កក ​ឈូស​និង​ក្លាយ​ទៅ​ជា​​មុខ​ម្ហូប​ដ៏​ឆ្ងាញ់​នៅ​ពេល​នេះ​។

គ្រាន់​តែ​គិត​ដល់​កែវ​ទឹក​កក​ឈូស​ជាមួយ​និង​ Siro ផ្អែម​ក្រប​ពី​ លើ​ទឹក​កក​ឈូស​គឺ​គ្រប់​គ្រាន់​និង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៏​ថា​ស្រស់​ស្រាយ​។

មិន​តែ​ប៉ុណ្ណោះ​ ពណ៌​របស់​ភេសជ្ជ:នេះ​អាច​និង​ធ្វើ​អោយ​ភ្នែក ​បាន​​សម្រាក​ផង​ដែរ ពី​ពណ៌​ក្រហម​របស់​ទឹក​កក​ឈូស​ Siro ស្រ្តបេ៊រី ជាមួយនិង​ទឹក​កក​ឈូស​ឪឡឹក​ខៀវ​ត្រ​ជាក់ ឬក៏ទឹក​កក​ឈូស​ Hawaii ពណ៌​ខៀវ​របស់​ពពក។

ប៉ុន្តែ​ពណ៌​ខុស​គ្នា​មិន​មាន​ន័យ​ថា​រស់​ជាតិ​ខុស​គ្នា​នោះ​ទេ​​។​ ជា​ការ​ពិត​ទឹក​កក​ឈូស​ទាំ​ង​អស់​សុទ្ធ​តែ​មាន​រស់​ជាតិ​ដូច​គ្នា​។​ អ្វី​ដែល​ JAPO ចង់​លើក​ឡើង​មិន​​មែន​សំដៅ​ ​ទៅលើ​រស់​ជាតិ​ឬពណ៌​របស់​ទឹក​កក​ឈូស​នោះ​ទេ ប៉ុន្តែ​ជា​ទឹក​កក​ ឈូស​មួយ​ប្រ​ភេទដែល​ចំលែកគឺ​ “ទឹក​កក​ឈូសភ្លើង​”

អ្នក​អាច​សាក​ល្បង​និង​ទឹក​កក​ឈូស​​ដែល​ប្លែក ​“គ្មាន​ពីរ​នេះ​” នៅ​ Tokyo Kichijoji

រូប​ភាព​ http://retrip.jp/articles/104988/

ចន្លោះ​ប្រហែល​ ១នាទី ដើរ​ពី​របង​ធ្វារ​ Nam Ga Kichijoji មាន ​ហាងកា​ហ្វេ​មួយ​ឈ្មោះ​ Cafe Lumiere នេះ​គឺ​ជា​កន្លែ​ង​មួយ​ដែល​មាន​ បរិយា​កាស​កក់​ក្តៅ​ដូច​ជា​គ្រួ​សារ​តែ​មួយ​។

រូប​ភាព​ http://retrip.jp/articles/104988/

ជា​ពិ​សេស​កន្លែង​នេះមាន​មុខម្ហូប​មួយ​ដែល​អ្នក​មិន​អាច​រក​ ឃើញ​នៅ​ទី​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រ​ទេស​ជប៉ុន​ ហើយ​នៅ​ទូ​ទាំង​ពិ​ភព ​លោក​មុខម្ហូប​ “ទឹក​កក​ឈូស​ភ្លើង​”

រូប​ភាព​ http://retrip.jp/articles/104988/

គ្រប​ដណ្តប់​ពី​លើ​ទឹក​កក​ឈូស​និង​ក្រែម​ដ៏​ទន់​ នោះ​វា​នឹង​ត្រូវឆេះ​ដោយ​ស្រា​ Rum មុន​ពេល​ញាំុ។

នៅ​ពេល​នោះ​អ្នក​និង​អាច​រីក​រាយ​ជា​មួយ​រស់​ជាតិ​ស្រា​ Rum នៅ​ ពេញ​ក្នុង​បន្ទប់។​ ឥឡូវ​សូម​សាក​ល្បង​មួយ​មាត់។ 

ខា​ង​ក្រៅ​គឺ​ជា​សំប​ក​ក្រែម​ស្រួយ​ហើយ​ក្តៅតែខាង​ក្នុង​គឺ​រស់​ជាតិ ​ទឹក​កក​ឈូស​យ៉ាង​ត្រ​ជាក់​ដក​ជាប់នៅ​ចុង​អណ្តាត​។

ទឹក​កក​ឈូស​ភ្លើងនេះ​មាន​រស់​ជាតិ​ជា​ច្រើន​សម្រាប់​អ្នក​ជ្រើសរើស ជា​ពិសេស​គួរ​តែ​សាក​ល្បង​ជា​មួ​យ​ នឹង​រស់​ជាតិ​ Socola ស​ និងតែ​បៃតង​។

​រូប​ភាព​ http://retrip.jp/articles/104988/

នៅ​ក្នុង​ហាង​ក៏​មាន​ទឹក​កក​ឈូស​ពិសេស​ផង​ដែល​សម្រាប់​អ្នក​ជ្រើស​រើស​ផង​ដែរ។

រូប​ភាព​ http://retrip.jp/articles/104988/

ក្តៅ​ផង​ត្រជាក់​ផង​ ធ្វើ​អោយ​បាត់​ស្រេក​ទឹក​ក្នុង​រដូវ​ក្តៅ​ប៉ុន្តែ​ក៏​​មិន ​ភ្លេចនាំ​​អោយ​អ្នក​រស់​ជាតិ​ស្រស់​ស្រាយ សាក​ល្បង​នូវ​រស់​ជាតិដែល​​ ប្លែក​ផ្ទុយ​គ្នា​ដូច​នេះ​ ទឹក​កក​ឈូស​ភ្លើង​នេះ​គឺជា​មុខ​ម្ហូប​ដែល​ពេញ ​និយម​ក្នុង​រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន​។

មកកំសាន្ត និង​សាក​ល្បង​ភ្លាមៗ

Cafe Lumiere

1-2-2 Kichijoji Minami-cho, Musashino-shi Tokyo, Higashiyama Building 4F

050-55702071

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: