Sushi សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ “ពណ៌មាស” មាន​អ្វី​ដែល​គួរ​អោយចាប់​អាម្មណ៌

និយាយ​ពី​ Sushi គេ​អាច​គិត​ថា​វា​ជា​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ​របស់​ជន ​ជាតិ​ជប៉ុន។

ប៉ុន្តែ​នៅ​ភោជនីយដ្ឋាន​មួយ​ដែល​ស្ថិត​នៅតំបន់​ Shinjuku Isetan ទី​ក្រុង​តូក្យូបាន​លើក​កម្រិត​មុខ​ម្ហូប​ Sushi ជាមួយ​និង​គ្រឿង​ផ្សំមាន ​កម្រិតខ្ពស់​ជាងមុន។

រូប​ភាព Rocketnews24.com

ប្រភេទ​ Sushi នេះមាន​ឈ្មោះ​ថា Tokusen Kaisen Jyuni Hitoe Maki មិន​តែ​ប៉ុណ្ណោះវា​ត្រូវ​បាន​ធ្វើ​ឡើង​ពី១២ ប្រភេទ​នៃ​គ្រឿង​ផ្សំ​ សមុទ្រនិង​បន្លែ​ដែល​មាន​កម្រិត​ខ្ពស់ នៅ​ផ្នែក​ខាង​ក្រៅ​នៃ​ Sushi គឺ​ជា​សំបក​ពណ៌​មាស​ស្ដើងបង្កើត​ជាអារម្មណ៏​ទាក់​ទាញនិង​ថ្លៃថ្នូរ

គ្រឿងផ្សំមួយ​ចំនួន​នៅ​ក្នុង​ Sushi សំបកពណ៌​មាស

+ត្រីធូណា​សមុទ្រ​នៅ​តំបន់ Omama

+ត្រី Globe-fish នៅ​តំបន់​ Hyogo

+ត្រី Bream red នៅ​តំបន់ Nagasaki

+ត្រី ស៊ុងនូនៅ​តំបន់ Nagasaki

+មឹក​ស្លឹកនៅ​តំបន់ Nagasaki

+បង្គាហេជប៉ុននៅ​តំបន់ Ehime

+យីហឹលនៅ​តំបន់​ Miyagi

+ត្រី​ជីនអាំងនៅ​តំបន់ Miyagi

+សាច់​ក្តាម​ជប៉ុន​នៅ​តំបន់ Hokkaido

រូប​ភាព Thelivegoeson

+Anago តំបន់ Hokkaido

+Urchin សមុទ្រតំបន់ Hokkaido

+ពង​ត្រី​សាម៉ុងនៅ​តំបន់ Hokkaido

រូប​ភាព Miurasuisan.com

+និង​ស្លឹក​ពណ៌​មាស​ជា​គ្រឿង​ផ្សំ​ដែល​មិន​អាច​ខ្វះ​ដើម្បី​រក្សា​នូវ​រស់​ជាតិ ត្រូវ​ប្រើ​ក្រដាស២ផ្ទាំង​និង​ប្រអប់​ជ័រ ។ 

Sushi ពណ៌​មាសទើប​តែ​ដាក់​លក់​នៅ​ថ្ងៃទី៣ ខែ​កម្ភុ:កន្លង​មកនេះ ស្រប​គ្នា​ជា​មួយ​និង​ថ្ងៃ​នៃ​ពិធី​ដេញ​ខ្មោច​ (Setsubun) នៅ​ប្រទេស​ជប៉ុន​។ ក្នុង​ពិធី​បុណ្យ​នេះ​​គេ​តែង​តែ​ញាុំ​ Sushi មួយ​ដុំក្នុង​គោល​បំណង​បណ្តេញ​ភាព​ចង្រៃនិង​សង្ឃឹមថាជួប ​ទៅ​ដោយ​សេក្តី​សុខ​ក្នុង​ឆ្នាំ​ថ្មី។

ប្រភពមក​ពី​ rocketnews24.com

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: