ញ៉ាំមី​ហូរ​ក្នុង​បំ​ពង់​​ឬស្សីមាន​តែ​ក្នុង​រដូវក្តៅ​នៅ​ជប៉ុន​ប៉ុណ្ណោះ

នៅរដូវក្តៅ​ជាទូ​ទៅអ្នក​ញ៉ាំ​ម្ហូប​អ្វី? ការ៉េមឬឪឡឹកប្រាកដជា​ម្ហូប​ដែល​អ្នកកំ​ពុង​គិត​ហើយ​មែន​ទេ?

ថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាមុខម្ហូបមួយមិនមែនសម្រាប់បំ​បាត់​​ស្រេក​ទឹក​ទេ ប៉ុន្តែ​ដើម្បី​បំ​ពេញ​ក្រពះ ហើយអ្វីដែលអ្នកត្រូវការគឺជំនាញចាប់​ម្ហូប​អោយ​បាន​លឿន។

តើ​អ្នក​ដឹង​ថា​នេះ​ជាមុខ​ម្ហូប​អ្វី​ដែរឬទេ?

នេះ​គឺជា Nagashi Soumen ឬត្រូវបានគេហៅ​ថាមីហូរ​​ក្នុង​បំ​ពង់ឫស្សី។

រូបភាព https://trippiece.com/plans/3735/view/

Nagashi Soumen មានដើមកំណើតមកពីភូមិ Takachiho ខេត្ត Miyazaki។ នៅ​រដូវ​ក្តៅប្រជាជន​គិត​ឃើញ​ពីវិធីយក​មី Soumen ទើប​តែ​ស្រុះក្តៅដាក់​ចូលទឹក​ជ្រោះត្រជាក់​យក​ពី​ជ្រលង​ភ្នំ Takachiho មក​ញ៉ាំ​ដើម្បី​បន្ថយ​​កម្តៅ។ រឿងនេះត្រូវបានគេនិយាយថាយកតាមគំនិតពីរឿងបុរាណ។

នៅ​សម័យ​ Edo នៅ​ទឹក​ដី Ryukyu (បច្ចុប្បន្ន​ជា Okinawa) ស្ថិត​ក្រោមការ​គ្រប់​គ្រង​នៃ​ក្រុម Samurai Satsuma។ ចៅ​ប្រុស​ចុង​ក្រោយរបស់​ស្តេច​នៃ​ទឹក​ដី Ryukyu ទទួល​ Samurai ដោយ​ប្រើ​វិធីដាក់មី Soumen ពីខ្សែទឹកលើភ្នំក្នុង​ឈូង Naha ចុះ​។ Samurai ម្នាក់​ចាប់អារម្មណ៍​ស្រង់យក​មក​ញ៉ាំ។ ដោយ​ដឹងថា Samurai ក្នុង​ក្រុម​ Satsuma តែង​ញ៉ាំបែប​នេះ​នៅ​រដូវ​ក្តៅ។

មានរបៀប​ញ៉ាំ Nagashi Soumen ​ច្រើន​បែប។

ពេញនិយម​បំ​ផុត​ក្នុង​ពិធីបុណ្យ​​រដូវក្តៅ​នៅ​ប្រទេសជប៉ុន បំ​ពង់​ឬស្សី​ត្រូវ​បាន​តភ្ជាប់​គ្នា​។ មី Soumen ត្រូវ​បាន​ទម្លាក់​ពី​លើ​ចុះ​មក​ អ្នក​ទាំង​អស់ដែល​ចូល​រួម​ពិធី​បុណ្យឈរសង​ខាងបំ​ពង់​ឬស្សី ហើយ​ប្រើ​ចង្កឹះ​ចាប់​មី Soumen ហូរ​ក្នុង​បំ​ពង់ឬស្សី យើង​ត្រូវ​ចាប់​មី​អោយ​បាន​លឿន។

រូបភាព http://www.hirokankou.org/sakase-somen/

របៀបញ៉ាំទីពីរនៅ​ក្នុង​ភោជនីយដ្ឋាន​ Nagashi Soumen។ អ្នក​ទាំងអស់​អង្គុយជុំ​វិញ​តុមូលនៅ​កណ្តាល​មាន​ចាន​ដែកទឹក​កក។ មានម៉ូទ័រនៅ​ខាង​ក្រោម​តុដើម្បី​អោយ​មី Soumen អាច​វិល​ជុំ​វិញ។ របៀប​នេះ​ស្រួល​ចាប់​មីជាងក្នុង​បំ​ពង់​ឬស្សី។

រូបភាព http://www.eco-r.jp/ilt/archives/1274/img_4444

មិន​ចាំ​បាច់​រង់​ចាំ​អោយ​ដល់​ពិធី​បុណ្យរដូវ​ក្តៅ​ទេ អ្នក​អាច​ទៅ​ភោជនីយដ្ឋាន​លក់ Nagashi Soumen ឬ​អ្នក​អាច​ធ្វើ​នៅ​ផ្ទះ​ក៏បាន​ដែរ។ អ្វី​ដែល​អ្នក​ត្រូវ​ការ​គ្រាន់​តែ​ជា​មី Soumen ដែល​គេ​លក់​នៅ​ផ្សារទំនើប និង​ទឹក​សុ៊ប Tsuyu ដើម្បី​ញ៉ាំ។

រូបភាព https://www.hotpepper.jp/mesitsu/entry/atsushi-hakuo/18-00174

បច្ចុប្បន្ន​នេះ Nagashi Soumen ញ៉ាំ​ជាមួយ​ទឹក​ជ្រលក់​ផ្សេងទៀតហៅ​ថា Tsuyu ជាមួយ​នឹង​ស្លឹក​ខ្ទឹម​ហាន់តូចៗ និង Wasabi។ អាស្រ័យ​តាម​តំបន់​នីមួយៗ មាន​កន្លែង​ខ្លះ​ញ៉ាំជាមួយ​ត្រសក់​ហាន់តូច គីមឈី ត្រីធូណាកំប៉ុង ឬតាម​ចំ​ណង់​ចំ​ណូល​ចិត្ត​​របស់​អ្នកញ៉ាំ។

ក្នុង​រដូវ​ក្តៅ​នេះ ហេតុ​អ្វី​អ្នក​មិន​ភ្លក់​មុខ​ម្ហូប​បន្ថយ​កម្តៅនេះ ហើយណែនាំមិត្ត​ភក្តិ​របស់​អ្នក។

Chik

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: