ចំនុច​ទាំង​ ៥ ដែល​ជន​បរទេស​​ភាគ​ច្រើន​យល់​ច្រឡំ​ទៅលើ​​ម្ហូប​ជប៉ុន

ម្ហូបជប៉ុនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក ហើយ​ទទួល​បាន​ការសរសើរពីជនបរទេសជាច្រើន។ ទោះយ៉ាងណាមានភាពខុសគ្នាក្នុងគំនិតរវាង​ជនជាតិជប៉ុន និងជនបរទេសអំពី “ម្ហូប​ជប៉ុន”។

ខាង​ក្រោម​នេះ​ជាការ​យល់​ច្រឡំ​ទាំង​ ៥ អំពីម្ហូប​ជប៉ុនត្រូវ​បាន​គត់​ត្រា​លើ​គេ​ហទំព័រ WEB MADAMERIRI

តើ​អ្នក​ធ្លាប់​យល់​ច្រឡំ​ទៅ​លើ​ចំនុច​ទាំង​ ៥ ខាង​លើ​ដែរឬទេ?

១. តើញ៉ាំ Sushi អាចសម្រក​ទម្ងន់បាន?

រូបភាព dデリバリー

ស្ត្រីបរទេសជាច្រើនចាត់​ទុក Sushi ជាមុខ​ម្ហូបល្អ​សម្រាប់​ការ​តម​អាហាររបស់​ពួកគេ​។ សម្រាប់​ពួកគេ​ Sushi ជាម្ហូប​មាន​សុខភាពល្អ និងជីវជាតិ ផ្តល់​ថាមពលតិចជាងអាហារអឺរ៉ុប។ ប៉ុន្តែតាមទស្សនៈរបស់ជនជាតិ​ជប៉ុន Sushi ក៏ជាអាហារដែលមានកាឡូរីច្រើន​ដែរ ហើយជាការពិតមិនមែនជាអាហារល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ទេ។

ប្រហែលជាការយល់ច្រឡំនេះមកពីការគិត “អាហារជប៉ុនផ្តល់​ថាមពលទាប” Sushi ផ្តល់​ថាម​ពល​តិចជាង​បើ​ប្រៀបទៅនឹងម្ហូបអឺរ៉ុប ហើយ​មិន​មាន​ស្រ្តី​ជប៉ុន​ណាម្នាក់​ញ៉ាំ Sushi ពេលតម​អាហារ​ទេ។

២. Shoyu តើវាជាទឹកស៊ីអ៊ីវមែនទេ?

រូបភាព Togetter

Shoyu បក​ជា​ភាសាអង់​គ្លេស​ថា Soy sauce ហេតុ​នេះ​ជនបរទេស​ជាច្រើន​គិត​ថា​ Shoyu ជា​ទឹក​សីុអ៊ីវ​មួយ​ប្រភេទ។ ដោយសារតែការគិតនេះជនបរទេសជាច្រើនបាន​ចាក់ Shoyu ចូល​ក្នុង​បាយ​សឬជ្រលក់​ជាមួយ​ត្រី។ ទោះ​បីជា​យ៉ាង​ណា​ក្នុង​គំនិត​របស់​ជនជាតិ​ជប៉ុន Shoyu ដូច​​អំបិល​ជាង​។ ជនជាតិ​ជប៉ុន​ប្រើ Shoyu ក្នុង​បរិ​មាណ​ល្មម ព្រោះ​មិន​ចង់​អោយ​បរិមាណអំបិល​ក្នុង​ខ្លួន​ខ្ពស់​ពេក។

៣. តើ​បាយ​ស​ទុក​សម្រាប់បរិភោគជាមួយម្ហូប​?

រូបភាព 【楽天市場】 ショップ一覧

ជនបរទេសជាច្រើនសួរសំនួរនេះនៅពេលពួកគេឃើញបាយសត្រូវ​បាន​គេ​លើក​ចេញ​មក​ “តើ​មាន​ម្ហូប​ញ៉ាំ​ជាមួយ​បាយ​ដែរឬទេ”​ សម្រាប់​ជនជាតិ​ជប៉ុន​សំ​ណួរ​នេះ​ពិត​ជា​ចម្លែក​។

មនុស្ស​ជាច្រើន​គិត​ថាបាយ​ស​គ្មាន​រស​ជាតិ​ទេ ហេតុ​នេះ​ត្រូវ​មាន​ម្ហូប​អ្វី​សម្រាប់​ញ៉ាំជាមួយ​ឬ​ប្រសិន​បើ​គ្មាន​ម្ហូប​ គេ​អាច​ញ៉ាំជា​មួយ​ទឹក​ Shoyu។ ប៉ុន្តែ​សម្រាប់​ជនជាតិ​ជប៉ុន​បាយ​ស​ជា​ម្ហូប​ដោយ​លែក​ក្នុង​ឈុត​អាហារ។ ឈុត​អាហារ​ដែល​ពេញ​លេញមាន​រសជាតិ​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​បាយ​ស។

៤. ដាក់​ Wasabi នៅ​ក្នុង​ចាន Shoyu

មិនត្រឹមតែជនបរទេសប៉ុណ្ណោះទេ ប៉ុន្តែជនជាតិ​ជប៉ុនក៏គិត​បែប​នេះ​ដែរ។ ទោះ​បីជា​យ៉ាង​ណា​នេះជា​របៀប​ញ៉ាំ​ដែល​មិន​សូវ​សមរម្យ​។

រូបភាព NAVER まとめ

ជាដំ​បូង​ដាក់​ Wasabi ក្នុង​ចាន​ជាមួយ Shoyu ធ្វើ​អោយ​បាត់សោភ័ណភាព និង​រសជាតិ​ដើម​នៃមុខ​ម្ហូប។

របៀបញ៉ាំ​ដែល​ត្រូវ​គឺដាក់​ Wasabi លើ Sushi បន្ទាប់​មក​ជ្រលក់ Shoyu ឬមាន​ភោជនីយ​ដ្ឋាន​មួយ​ចំនួនដាក់​ Wasabi នៅ​ខាង​ក្នុង​ស្រាប់។

៥. សាច់ត្រីបាឡែនជាមុខម្ហូបប្រចាំថ្ងៃរបស់​ជនជាតិ​ជប៉ុន

គំនិត​នេះ​​ដោយ​សារតែប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​និយាយ​ថា​ប្រជាជនជប៉ុនបរិភោគត្រីបាឡែន។

រូបភាព 東京蔵屋敷.com Online Shop

ប្រសិនបើអ្នកសួរជនជាតិជប៉ុន “តើអ្នកបរិភោគសាច់ត្រីបាឡែនដែរឬទេ?” ប្រហែលអ្នកនឹងទទួលបានចម្លើយដូចជា “ខ្ញុំ​មិន​ធ្លាប់​ញ៉ាំ” ឬ “ខ្ញុំមិន​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​បាឡែន”។

ប្រជាជនជប៉ុនអាយុពី ៥០ ឆ្នាំធ្លាប់​បរិភោគ​សាច់​ត្រី​បាឡែនដូចជា​ឈុត​អាហារ​ថ្ងៃ​ត្រង់​របស់​សាលា ដោយ​សារ​សាច់​ត្រី​បាឡែនថោកជាងសាច់គោ។ បន្ទាប់ពីព័ត៌មាននេសាទត្រីបាឡែនកាន់តែច្រើន​ សាច់​ត្រី​បាឡែន​កាន់​តែ​ថ្លៃ​ហើយ​មិន​សូវ​មាន​អ្នក​ញ៉ាំ។

ក្រៅពី​នេះសាច់ត្រីបាឡែនក៏មិនឆ្ងាញ់ដែរ មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​បរិភោគសាច់​ត្រី​បាឡែនព្រោះពួកគេនឹកដល់អតីតកាល។ អ្នកទាំងនោះភាគ​ច្រើន​ជាមនុស្សវ័យកណ្តាល ហើយយុវជនជប៉ុនសព្វថ្ងៃមិនចូលចិត្តញ៉ាំសាច់ត្រីបាឡែនទេ។

ចំណែក​ត្រី Dolphin មាន​មនុស្ស​មួយ​ចំនួន​នៅ​តំ​បន់​ដូចជា Shizuoka និង Wakayama ទើបបរិភោគ​សាច់ត្រី Dolphin ចំនួន​នេះ​ក៏​មិន​ច្រើន​ដែរ។ អ្នកដែលធ្លាប់លក់់នៅផ្សារត្រីបាន​និយាយ​ថាចំនួនត្រី Dolphin ដែលចាប់បាន និងលក់​កម្រណាស់។

ជាការពិត​ប្រជាជនជប៉ុន​មិន​សូវ​ញ៉ាំ​សាច់​ត្រី​បាឡែន និង​ត្រី Dolphin ដូចជា​អ្នក​គិត​ទេ។ ប្រភេទ​ត្រី​ដែល​គេ​បរិភោគគឺត្រី Sardine និង​ត្រីធូណា។

សង្ឃឹមថាអត្ថបទនេះនឹងផ្តល់អោយ​អ្នកនូវគំនិតត្រឹមត្រូវអំពីម្ហូបជប៉ុន ហើយ​អ្នកអាច​រីករាយជាមួយ​មុខម្ហូបតាមរបៀបបរិភោគ​របស់​ជនជាតិ​ជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: