អាហារ​ក្លាសេដែល​មាន​អ្នក​ចូល​ចិត្ត​ញ៉ាំច្រើន​នៅ​ជប៉ុន

ប្រទេសជប៉ុនជាប្រទេសមមាញឹក កន្លែងដែលមនុស្សដឹងតែពីធ្វើ​ការទាំងយប់ទាំងថ្ងៃ។ ដូច្នេះពួកគេត្រូវការបរិមាណកាឡូរីច្រើនដើម្បីបំពេញអាហារពេលព្រឹក និងថ្ងៃត្រង់។ នំ​ Hamburger និងនំ​ Onigiri ដែល​ទិញ​នៅ​តាម​ផ្សារទំនើបនឹងធ្វើអោយអ្នកធុញទ្រាន់ជីវិត​បុគ្គលិក​ការិយាល័យ។

ទោះបីជាយ៉ាង​ណាពេល​រស់​នៅប្រទេស​ជប៉ុនអ្នក​នឹង​ដឹងអំពី​តម្លៃ​នៃ​អាហារ​ក្លាសេ​។ គ្រាន់​តែ​ចំ​ណាយ​ពេល ៣ នាទីចម្អិន​ក្នុង​មីក្រូវ៉េវមា​នអាហារ​ឆ្ងាញ់​ភ្លាម​។ ប្រាកដណាស់​ម្ហូប​ក៏​សម្បូរ​បែប​មិន​ធ្វើ​អោយ​អ្នក​​ត្រលាន់​។

ទាំងអស់នេះ​ត្រូវបានគេហៅថាអាហារក្លាសេ (Reitou Shokuhin) – ត្រូវបានគេចាត់ទុកថាការ​ផលិត​ដែល​សម្រួល​សម្រាប់​មនុស្ស​រវល់។

ពេល​ទៅ​ដល់​ប្រទេសជប៉ុនអ្នក​នឹង​ភ្ញាក់​ផ្អើលតាំងពី​ចំនួន​រហូត​ដល់​គុណ​ភាពនៃ​អាហារក្លាសេ​។

“ទិញ​ហើយ​គ្មាន​អ្នក​ចម្អិន​” ចុងភៅជនជាតិអ៊ីតាលីម្នាក់បានសរសើរ Pasta ដែល​គេ​កំ​ដៅ​ចេញ​ពី​អាហារក្លាសេមាន​រសជាតិ​ឆ្ងាញ់​។

សូម្បីតែជនបរទេសក៏ចូលចិត្ត Okonomiyaki (បាញ់​ឆែវជប៉ុន) មនុស្ស​មួយចំនួន​​មិន​អាច​បែងមួយ​ណា​ជា​អាហារក្លាសេ និង​អាហារចម្អិន​ផង។

ជាមួយនឹងការសរសើររបស់ជនបរទេសចំពោះ Reitou Shokuhin កម្មវិធីទូរទស្សន៍ជប៉ុនបានទៅដល់ទីតាំងមួយ​ចំនួន​ដើម្បី​សាក​សួរ “តើអាហារក្លាសេមួយ​ណា​ដែលពួកគេចូលចិត្តជាងគេ?” អាហារក្លាសេទាំង ១០ ដែល​ទទួល​បាន​គឺ៖

១០. បាយឆាក្លាសេ – ザ★チャーハン (Ajinomoto)

Website: ffa.ajinomoto.com

តម្លៃ ៤២០ យេន

៩. Risotto ប៉េងប៉ោះ បន្លែ – 野菜たっぷりトマトリゾット(Meiji)

Website: catalog-p.meiji.co.jp

តម្លៃ ៣០០ យេន

៨. សាច់​មាន់បំពង – やわらか若鶏から揚げ (Ajinomoto)

Website: ffa.ajinomoto.com

តម្លៃ ៣៨០ យេន

៧. មីឈីសអ៊ីតាលីុ – もちっと生パスタ(Nissin)

Website: nissin.com

តម្លៃ ២០០ យេន

៦. បាយ​អាំង – 本格焼おにぎり(Nichirei)

Website: nichireifood.co.jp

តម្លៃ ៣២០ យេន

៥. ការី Udon (គ្មានស៊ុប) – 汁なしカレーうどん (Nissin)

Website: nissin.com

តម្លៃ ២០០ យេន

៤. Gyoza – ギョーザ (Ajinomoto)

Website: ffa.ajinomoto.com

តម្លៃ ២៦០ យេន

៣. អាហារ​បន្ថយ​អំបិល – おいしく減塩ひじき煮ごまあえきんぴら (Maruha Nichiro)

Website: maruha-nichiro.co.jp

តម្លៃ ៣៥០ យេន

២. Okonomiyaki – ごっつ旨い お好み焼 (Tablemark)

Website: amazon.co.jp

តម្លៃ ៤០០ យេន

ហើយ​ចំ​ណាត់​ថ្នាក់​លេខ ១ គឺមី Ramen រស​ជាតិ Miso។ ពិតជា​ភ្ញាក់​ផ្អើលដោយសារ​មិន​ត្រូវ​ការ​ទឹកពុះ អ្នក​នៅតែ​អាច​ធ្វើ​មីឈ្ងុយ​ឆ្ងាញ់​​មួយ​ចាន​។

១. មី Ramen Hokkai មិន​ត្រូវ​ការ​ទឹក – お水がいらない ラーメン北魁 (Kinrei)

Website: kinrei.com

តម្លៃ ៣០០ យេន

មិន​ត្រឹមតែ​រសជាតិ​ឆ្ងាញ់ហើយ​តម្លៃផលិត​ផល​មិន​ដល់ ៥០០ យេន។ ឆ្ងាញ់ហើយ​ថោកទៀត អ្នក​អាច​ភ្លក់​ម្តង​ប្រសិន​បើ​មាន​ឳកាសទៅជប៉ុន។ 

តើ​អ្នក​ឃ្លានឬនៅ? តោះ​ទៅ​ផ្សារទំនើប​ជប៉ុន​ទិញ​ហើយ​ញ៉ាំទាំង​អស់​គ្នា។

Chee 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: