នំ​ចំណី​ដែល​ប្រជាជន​ជប៉ុននិយម​ចូល​ចិត្ត​​

អាហារ​ដែល​ឆ្ងាញ់​ត្រូវ​បំ​ពេញ​លក្ខខណ្ឌដូចជា៖ មើល​ទៅ​ឆ្ងាញ់ តុប​តែ​ម្ហូប​ស្អាត ក្លិន​ឈ្ងុយ​ ទាក់​ទាញ គួរអោយ​ចង់​ញ៉ាំ និង​ចង់​ក្រោយ​គឺរសជាតិ​នៃ​មុខ​ម្ហូបអាចធ្វើ​អោយ​អ្នក​ចង​ចាំ​ដែរឬទេ?

ពេល​ខ្លះ​អ្នក​ចំណាយ​ប្រាក់ទិញ​ម្ហូប​ណា​មួយ​ព្រោះ​តែ​អាហារនោះ​មើល​ទៅ​ស្អាត​ ទោះបីជារស​ជាតិ​មិន​ឆ្ងាញ់។ ផ្ទុយទៅ​វិញអ្នក​អាច​នឹង​រើស​អើង​អាហារ​មួយ​ចំនួន ហើយសម្រេច​មិន​ពិសារ​ ទោះបីអ្នក​គ្រាន់​តែ​​ភ្លក់វា​ម្តងអាចនឹង​ធ្វើ​អោយ​អ្នក​ញៀនក៏ដោយ។

មុន​ពេល​ចាប់​ផ្តើម​ភ្លក់​ឈុត Washoku (ឈុត​អាហារ​បែបជប៉ុន)។ អ្នក​អាច​មើល​ការ​តុប​តែ​ង​របស់​មុខ​ម្ហូប។

រូបភាព Gurunavi

ពេល​ខ្លះ​ពួកគេ​ក៏​ធុញ​ទ្រាន់​ជាមួយនឹង​ការ​រៀប​ចំ​មុខ​ម្ហូប​ដែរ។ អាហារ​មួយ​ចំនួន​ឈ្ងុយ​ឆ្ងាញ់ ប៉ុន្តែ​មើល​ទៅ​រៀង​ចម្លែក​បន្តិច។

១. Monjayaki 

មនុស្ស​ជាច្រើន​ប្រហែលជា​មិន​ប្លែកជាមួយ​នឹង​មុខ​ម្ហូប Okonomiyaki ឬ​អា​ច​ហៅ​ថាបាញ​់ឆែវជប៉ុន។ 

រូបភាព Gurunavi

នេះ​ជាមុខ​ម្ហូបដែល​ពេញ​និយមបំ​ផុត​នៅ​ក្នុង​តំបន់ Kanto ហើយ​ប្រជាជនជប៉ុន​ចូលចិត្ត​ណាស់។ មិន​ដឹង​ថា​រស់​ជាតិ​របស់​វា​យ៉ាងណាទេ? ប្រសិន​មាន​ឳកាសទៅ​ជប៉ុនកុំ​ភ្លេច​ភ្លក់​ម្ហូប​នេះ។

២. Natto 

សណ្តែក​សៀ​ង​ឡើងជូរជា​អាហារ​ដែល​ពេញ​និយម​បំ​ផុត​របស់​ប្រជាជន​ជប៉ុន​។

រូបភាព Tabu food

មើល​ទៅ​វា​គ្មាន​អ្វី​ទាក់​ទាញ​ ប៉ុន្តែ​ជនជាតិ​ជប៉ុន​បែរជា​ចូលចិត្ត​មុខម្ហូប​បែបនេះ។

៣. Umibudo 

មើលទៅ​រូបរាង​របស់​វា​ដូចជា​ទំពាំង​បាយ​ជូរ។ តាម​ការពិត Umibudo គឺជា​សារ៉ាយសមុទ្រមួយប្រភេទដែលរកឃើញនៅក្នុងតំបន់ត្រូពិក Okinawa។ ពេល​ខ្លះ​មុខ​ម្ហូប​នេះ​​គេ​ហៅ​ថា​ពង​ត្រីពណ៌​ខៀវ។

រូបភាព Bluechai.com

៤. Shirako 

នេះជា​មុខម្ហូប​ដែល​ចម្លែក​ទាំងឈ្មោះ និង​រូបរាង។ Shirako មានន័យថាជាកូនក្មេងស ​ជាមេជីវិត​​របស់​ត្រី​ឈ្មោល។ គ្រាន់​តែ​​់់ឮឈ្មោះ​មិន​ចង់​ញ៉ាំទៅហើយ។

រូបភាព Gigido

ពេល​ចម្អិន​ឆ្អិន Shirako ទន់ និង​រលាយ​នៅ​ក្នុង​មាត់ មាន​រសជាតិ​មិន​អាច​បំ​ភ្លេច​បាន។ ពេល​ញ៉ាំ​ឆៅមាន​រស​ជាតិ​ឈួល​ខ្លាំង។

អ្នក​អាច Order អាហារ​ប្រភេទ​នេះ​នៅ​ហាង​ស្រា ឬហាង Sushi នៅជប៉ុន។ 

៥. Tako Senbei

Tako មានន័យថាត្រី​មឹក​ធំ ចំណែក​ពាក្យ Senbei គឺជាឈ្មោះនំអង្ករបែបជប៉ុន។ នំ Takoyaki និង Senbei មាន​ភាព​ទាក់​ទាញ ប៉ុន្តែនំ Tako Senbei បែរជា​មាន​រូប​រាង​ចម្លែក​បន្តិច។

រូបភាព Flickr

ជានំ​ដែល​មាន​រូប​រាង​ចម្លែកខុ​សគេ មាន​ត្រី​មឹក​ធំនៅ​ពី​លើ។ អាហារនេះ​ពេញ​និយម​នៅ​តំបន់​ជិត​ឆ្នេរសមុទ្រដូចជា Kamakura មិន​ឆ្ងាយពី Tokyo ទេ។ អ្នក​អាច​មើលឃើញ​ច្បាស់​រូបរាង​របស់​ត្រី​មឹក​ធំ។

៦. Karinto

រូបភាព Only Native Japan

ជាការ​ពិតនេះជា​នំ Donut បំ​ពង ត្រូវ​បាន​ធ្វើពី​ម្សៅ និង​ស្ករពណ៌ត្នោត។ នំ​ប្រភេទ​នេះ​អាច​ញ៉ាំ​បាន​ហើយ​ឆ្ងាញ់ មិនត្រឹម​តែ​ជានំ Snack ដែល​ពេញ​និយម អ្នក​អាច​ទិញ Karinto ធ្វើជា​កាដូសម្រាប់​គ្រួ​សារ មិត្ត​ភក្តិ បន្ទាប់​ពី​ដំណើរ​កំ​សាន្ត​ទៅ​ប្រទេស​ជប៉ុន។

៧.​ Tarako 

រូបភាព SHIZUOKA SUSHI & SASHIMI

Tarako ជាប្រភេទ​​ពង​ប្រលាក់​អំបិល ម្ហូបនេះមានប្រជាជនជប៉ុនជាច្រើនចូលចិត្ត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: