រសជាតិ​ម្ហូប​​ក្នុង​រដូវ​ក្តៅ​របស់​ប្រជាជនជប៉ុន – ឆ្ងាញ់​ហើយ​ស្អាតទៀត

រដូវក្តៅនៅប្រទេសជប៉ុនគឺក្តៅខ្លាំង ហើយ​ពិ​បាក​ទ្រាំ​។ 

ក្តៅ​រហូត​ធ្វើ​អោយ​អ្នក​គ្មាន​​អារម្មណ៍​ចង់​ហូប​។ ហេតុ​នេះ​ហើយ​អាហារ​ក្នុង​រដូវ​ក្តៅ​របស់​ជនជាតិ​ជប៉ុន​មិន​ត្រឹម​តែ​ឆ្ងាញ់​ថែម​ទាំង​ត្រជាក់​ទៀត។

រូបភាព https://www.sirogohan.com/recipe/hiyasichuuka/

ដើម្បី​បង្កើត​អារម្មណ៍​ត្រជាក់​សម្រាប់​មុខ​ម្ហូប​ ប្រជាជន​ជប៉ុន​ភាគ​ច្រើន​ដាក់​ទឹកខ្មេះចូល។ ពេល​និយាយ​ពី​រដូវ​ក្តៅប្រាកដជា​មាន​មី​ត្រជាក់​របស់​ចិន នេះជា​ម្ហូប​សម្រាប់​រដូវ​ក្តៅ​នៅ​ប្រទេសជប៉ុន។

ក្នុង​ឈ្មោះ​មុខ​ម្ហូប​មានពាក្យ​ចិនធ្វើ​អោយ​ប្រជាជន​ជប៉ុន​ជាច្រើន​យល់​ច្រឡំថាម្ហូប​នេះមាន​ប្រភព​មក​ពី​ចិន។ ទោះ​បី​​មុខ​ម្ហូប​នេះ​​ល្បី​នៅ​ប្រទេសចិនប៉ុន្តែ​​មាន​ប្រភព​មក​ពីជប៉ុន។​

សូម​មើល​តារាង​មុខ​ម្ហូប​សម្រាប់រដូវ​ក្តៅ​ខាង​ក្រោម​៖

១. Yousuko saikan Tokyo Jimbocho

រូបភាព https://rtrp.jp/articles/122789/

ភោជនីយដ្ឋានឯកទេសមីចិន​​ត្រជាក់​​នេះ​ដំ​ណើរ​ការ​ជាង ១០០ ឆ្នាំ ហើយល្បី​ជាមួយ​នឹង​របៀប​រៀបចំ​មុខ​ម្ហូប​ពិសេស។ សាច់ និងត្រសក់ត្រូវ​បាន​គេរៀប​ដូចជា​​​​រូប​ភ្នំ Fuji។ អ្នក​អាច​ទៅ​ដល់​ភោជនីយដ្ឋានដើម្បី​ទទួលទាន​រសជាតិ​ដើម​នៃ​មុខ​ម្ហូប។

អាស័យដ្ឋាន Yousuko saikan, 1-11-3 Kanda-Jimbocho, Chiyoda-ku, Tokyo 

២. Tobo Tobo Tei Yotsuya

រូបភាព https://rtrp.jp/articles/122789/?_ga

Tobo Tobo Tei ស្ថិត​នៅ Yotsuya, Oimachi មាន​ម្ហូប​បែប​ចិន​។

អាស័យដ្ឋាន Tobo Tobo Tei, 9-26 Saneicho, Shinjuku-ku, Tokyo 

៣. Manpuku Higashi Ginza 

រូបភាព https://rtrp.jp/articles/122789/?_ga

នេះជាភោជនីយដ្ឋានដែលត្រូវបានរួម​បញ្ចូលគ្នានៃហាងល្បីៗជាច្រើនមាន​អាយុ​កាល​ជាង ១០០ ឆ្នាំហើយ​ល្បី​ជាមួយនឹង​មុខ​ម្ហូប Ramen។

ជាមួយនឹង​ម្ហូប Shoyu និង​ទឹក​ជ្រលក់​លាយ​ទឹក​ខ្មេះ​ធម្មតា អ្នក​អាច​រើស​ទឹក​ជ្រលក់ Gomadare ផលិតផលមានកម្រិតសម្រាប់​រដូវក្តៅ។ ម្ហូប​នេះ​សាក​សមសម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ញ៉ាំ​ទឹក​ខ្មេះ។

អាស័យដ្ឋាន Manpuku, Ginza, Chuo-ku, Tokyo 2-13-13

៤. Chinese Asahi Asakusa

រូបភាព https://rtrp.jp/articles/122789/?_ga

Asakusa ជាតំបន់​ដែល​មាន​ហាង​បែប​ប្រពៃណីច្រើន។ ភោជនីយដ្ឋាននេះបម្រើអាហារ​ដែល​មាន​រស់​ជាតិ​ហឹល​ពិសេស។

ជនជាតិ​ជប៉ុន​យល់​ថា​ប្រសិន​បើ​ញ៉ាំអាហារ​ក្តៅ​ក្នុង​រដូវក្តៅ​រហូត​ដល់​ចេញ​ញើស អ្នក​នឹង​​ត្រជាក់។ 

អាស័យដ្ឋាន Chinese Asahi, Asakusa 3-33-6, Taito-ku, Tokyo 

៥. Ronkouchacha, Hatagaya

រូបភាព https://rtrp.jp/articles/122789/?_ga

ម្ហូប​ប្រចាំ​ហាង​នេះគឺមី Soba សណ្តែកសៀង។ រស់​ជាតិ Soba ផ្អែមហើយ​សម​សម្រាប់​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​ទឹក​ខ្មេះ។

  អាស័យដ្ឋាន Ronkouchacha, 1-3-1 Kamagaya, Shibuya-ku, Tokyo Golden Center Building B1

សូម​​ភ្លក់​ម្ហូប​ពិសេសនៅ​​រដូវ​ក្តៅ​បែប​ជប៉ុន​ទាំង​អស់​គ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: