Tamago kakegohan ស៊ុតឆៅលាយបាយ – ម្ហូបដែលជនជាតិជប៉ុនចូលចិត្តញ៉ាំ
ក្នុងចំណោមអាហារដែលពេញនិយមបំផុតរបស់ជនជាតិជប៉ុនគឺបាយលាយជាមួយនឹងស៊ុតឆៅ (Tamago kakegohan)។ ដាក់ស៊ុតឆៅចូលក្នុងបាយ បន្ថែមទឹកស៊ីអ៊ីវសណ្តែកសៀង និងស្លឹកខ្ទឹម ដូច្នេះអ្នកអាចទទួលទានអាហារពេលព្រឹកយ៉ាងសាមញ្ញ។
រូបភាព ヤマキ
ស៊ុតគឺងាយនឹងឆ្លងបាក់តេរី Salmonella មូលហេតុបង្កអោយពុលអាហារ។ នៅប្រទេសអាមេរិចប្រហែល ០.០៣% ស៊ុតឆៅមានបាក់តេរី។
ដើម្បីកម្ចាត់បាក់តេរីត្រូវចម្អិនម្ហូបក្នុងសីតុណ្ហភាព ១០០ អង្សា។ ផ្នែកខាងក្នុងប្រសិនបើមិនទាន់ច្អិននឹងមានបាក់តេរី។ ហេតុនេះទោះបីជាចូលចិត្តស៊ុតឆៅប៉ុន្តែជនជាតិជប៉ុនមិនញ៉ាំពេលនៅប្រទេសផ្សេងទេ។
តើមានន័យថាពងមាន់ឆៅនៅជប៉ុនសុវត្ថិភាព?
ពិតណាស់ គេចាក់វ៉ាក់សាំង ហើយលាយថ្នាំអង់ទីប៊ីយ៉ូទិកចូលក្នុងចំណី ដូច្នេះពេលសុីមិនឆ្លងបាក់តេរី Salmonella ទេ។
នេះជាមូលហេតុដែលជនជាតិជប៉ុនញ៉ាំសុ៊តឆៅដោយមិនបារម្ភពីសុខភាព។
រូបភាព awesome
តើអ្នកធ្លាប់ញ៉ាំសុ៊តឆៅលាយជាមួយនឹងបាយដែរឬទេ?
Chee