ចុងភៅជប៉ុនផ្តល់ដំណោះស្រាយសម្រាប់អ្នកដែលចង់ញ៉ាំ Sushi ប៉ុន្តែមិនហ៊ាន​បរិភោគអាហារឆៅ

ពេល​រំ​លឹក​ពី​ម្ហូប​នៅ​ប្រទេសជប៉ុន Sushi ជាម្ហូបដែល​មិន​អាច​ខ្វះ​បាន​។ មាន​មនុស្ស​ជា​ច្រើន​ចង់​ភ្លក់​ Sushi ប៉ុន្តែ​បែរជា​មិន​ហ៊ាន​ព្រោះភាគ​ច្រើន Sushi សុទ្ធ​តែ​ប្រើ​គ្រឿង​ផ្សំ​ស្រស់។

ប្រសិនបើអ្នកស្ថិត​ក្នុង​ក្រុមមនុស្សដែលចូលចិត្តញ៉ាំ Sushi ប៉ុន្តែមិនញ៉ាំអាហារឆៅ សូម​មក​ Takasago Sushi ដើម្បី​ភ្លក់ Sushi ពិសេស​សម្រាប់​អ្នក​។

ចុងភៅ Yuki Sugeta និងជំនួយការចុង​ភៅ Issei Meguro មាន​គំនិត​ធ្វើ Micro Sushi (Sushi តូច) ពិត​ជា​ពិសេស។ ជាទូ​ទៅ​ម្ហូប​ Sushi រួម​មាន​សាច់​ស្រស់ដាក់ពី​លើ​បាយ ប៉ុន្តែ ​Micro Sushi មាន​​បាយតែ​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ។

បន្ទះ Micro Sushi បន្ទាប់​ពី​ធ្វើរួច​​វាមាន​ទំហំ​តូច ប៉ុន្តែរក្សាបាន​រូប​រាងហើយ​ធ្វើ​អោយ​អ្នក​ញ៉ាំអាច​ភ្លក់​រសជាតិ​នៃ​មុខ​ម្ហូប។ ឈុត Micro Sushi ​នៅ​ភោជនីយ​ដ្ឋាន​នេះ​រួម​មាន Tuna Akami, Tai, Salmon, Tamago, Kohada និង​ Tobiko។

ចុង​ភៅ Sugeta បាន​និយាយ​ថាគំនិត​នៃ​ម្ហូប Sushi តូចមាន​ក្នុង​ចិត្ត​របស់​គាត់​តាំងពី ៣០ ឆ្នាំមុន​មក​ម្លេះ។ ពេល​ដែល​គាត់​ណែនាំ Sushi សម្រាប់ក្មេងៗ គាត់​ចង់ធ្វើ​អោយ​ក្មេងៗសប្បាយ​ចិត្ត។ គំនិត​នេះជួយ​អោយ​ក្មេងៗ​ដែលមិន​ចូលចិត្តញ៉ាំ Sushi អាច​ចាប់​ផ្តើម​ញ៉ាំម្ហូប​នេះបាន​។

ទោះបីជា​ឈុត​អាហា​មើល​ទៅ​ស្មុគ​ស្មាញ និង​ល្អិតល្អន់នេះគ្មាន​ក្នុង​ Menu អ្នកនៅតែអាចញ៉ាំដោយឥតគិតថ្លៃប្រសិនបើអ្នកមកភោជនីយដ្ឋានលើក​ដំ​បូង​ ប៉ុន្តែត្រូវតែស្ថិតនៅក្នុងលក្ខខណ្ឌភោជនីយដ្ឋានមិនមានមនុស្សច្រើន។ ដោយសារតែពេលវេលារៀបចំម្ហូបពិសេស​នេះចំណាយ​រយៈពេល​យូរ ហើយ​ម្ចាស់​ហាង​មិន​ចង់​ធ្វើអោយ​ប៉ះ​ពាល់ភ្ញៀវផ្សេងទៀត។

ទោះបី​ជា Sushi មាន​ទំហំ​តូចប៉ុន្តែ​ចុង​ភៅ​បាន​បញ្ជាក់​ថារសជាតិ​របស់​វា​មិន​ប្រែប្រួល​ទេ។ គាត់​បាន​និយាយ​ “ចំពោះ​សាច់​ត្រី​ដែល​មាន​គុណ​ភាព ទោះកាត់​តូច​យ៉ាង​ណាក៏​ដោយ​រស​ជាតិ​នៅតែ​រក្សាដដែល”។

នេះជាឱកាសមួយសម្រាប់អ្នកដែលមិនអាចបរិភោគអាហារឆៅបាន សាក​ភ្លក់​រសជាតិ​ពិតនៃ Sushi។ អ្នក​មិន​អាច​ញ៉ាំ​អាហារ​ឆៅច្រើន ប៉ុន្តែ​ជាមួយនឹង​ Micro Sushi តូច​មួយ​ប្រហែល​ជា​អាចញ៉ាំ​បាន​។

ប្រហែល​ថ្ងៃក្រោយ​អ្នក​អាច​ក្លាយទៅជាអ្នក​ចូលចិត្ត​ញ៉ាំអាហារ​ឆៅ។

សូម​ភ្លក់ Sushi ជាមួយនឹង​អារម្មណ៍​សប្បាយ​រីក​រាយ។

ប្រភព Only in Japan

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: