សេវាកម្មពិសេសថ្មីសម្រាប់អ្នកដែលចូលចិត្តទៅញ៉ាំតែម្នាក់ឯង
ប្រាកដណាស់មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍ទៅញ៉ាំតែម្នាក់ឯង។ ទោះជាយ៉ាងណាការទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានគ្មានអ្នកណាទៅជាមួយប្រហែលអ្នកមិនចង់ទេ។
សាកគិតមើលនៅជុំវិញខ្លួន អ្នករាល់គ្នាគេអង្គុយមានគូរឬក្រុម ចំណែកអ្នកទៅម្នាក់ឯងបន្ទាប់ពីញ៉ាំហើយក៏ពិបាកនឹងអង្គុយបន្តយូរព្រោះខ្លាចអ្នកផ្សេងសម្លឹងមើល។
យល់ពីអារម្មណ៍មួយនេះភោជនីយដ្ឋានគ្រួសារមួយនៅប្រទេសជប៉ុនបង្កើតសេវាបន្ទប់ទទួលទានអាហារសម្រាប់មនុស្សម្នាក់។
បន្ទប់ទទួលទានអាហារនេះត្រូវបានរចនាឡើងក្នុងទម្រង់ជាការិយាល័យជួយអោយភ្ញៀវអាចជៀសពីក្រសែភ្នែកអ្នកដទៃ។
មិនត្រឹមតែបរិយាកាស បន្ទប់ទទួលទានអាហារនេះក៏មានសេវាកម្មជាច្រើនសម្រាប់ភ្ញៀវម្នាក់អំឡុងពេលគេនៅក្នុងភោជនីយដ្ឋាន។
ガストの2人がけボックス席が、1人用ボックス席になってて、時代だなぁって思った。私もおひとりさまだから良いんだけど。 pic.twitter.com/Eg8t1pxxvu
— peach.tarte (@TartePeach) October 29, 2018
មានទាំងម្ហូប និងភេសជ្ជៈ ភោជនីយដ្ឋាននេះថែមទាំងអនុញ្ញាតអោយប្រើ Wifi Free ទៀត (មិនមែនកន្លែងសាធារណៈណានៅប្រទេសជប៉ុនក៏មាន Wifi Free ទេ)។ ដូច្នេះនេះជាកន្លែងល្អសម្រាប់និស្សិត និងអ្នកធ្វើការ freelance។ ការហៅអាហារមានលក្ខណៈសាមញ្ញហើយងាយស្រួលផងដែរ។ ភ្ញៀវគ្រាន់តែចង្អុលបង្ហាញអំពីអាហារដែលពួកគេមានបំណងបញ្ជានៅលើម៉ឺនុយ មិនចាំបាច់និយាយទេ។
https://twitter.com/takeee814/status/1102212844752269312
បន្ទប់បរិភោគអាហារនីមួយៗត្រូវបានតុបតែងជាមួយនឹងកន្លែងសាកថ្មច្រើនដើម្បីអោយភ្ញៀវអង្គុយកាន់តែយូរកាន់តែល្អ។
នេះជាកន្លែងដ៏ល្អសម្រាប់អ្នកដែលធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែត្រូវធ្វើការពីចម្ងាយហើយមិនចង់និយាយជាមួយនរណាម្នាក់ផ្សេងទៀត។ អ្វីដែលគេត្រូវការគឺងាយស្រួល និងគ្មានការរំខាន ភោជនីយដ្ឋាននេះធានាលើរឿងទាំង ២ នេះ។
ノマド作業いろいろな所に行ったけど、ガストを超える環境を知りたい
•完全1人席
•電源wifi完備
•時間制限無
•電話会議OK(声出して良い)「完全1人席」+「電源」だけでSSSクラスなのですが、ガスト以外にそんな店あればどなたか教えて頂けないでしょうか?(長いソファ/机で隣に人が座るのはNG) pic.twitter.com/fWlnNz7d97
— アプリもウェブもPython | 村上昴平 (@klono_ryuta) May 5, 2019
ភោជនីយដ្ឋានមានឈ្មោះ Gusto អ្នកអាចរកសាខារបស់ Gusto នៅ Tokyo ដូចជា Aksaka Mitsuke, Azabujuban, Hatagaya, Higashi Ikebukuro ច្រកចេញខាងជើងស្ថានីយ៍ Kameari, Kichijoji, Medai-mae, Mito Keio Daigaku-mae និង Shinbashi។
Sacchan