មុខម្ហូប​ទាំង ១០ ​ក្នុង​រឿង Anime ធ្វើ​អោយ​អ្នក​ចូល​ចិត្ត​​អាហារបែបជប៉ុន – ភាគទី ១

Anime មិន​ត្រឹម​តែ​ជា​រឿង​គំនូរជីវចលធម្មតា​មាន​​តួអង្គគួរអោយ​ស្រលាញ់ប៉ុណ្ណោះ​ទេ សាច់​រឿង​ក៏​កំ​ប្លែងទាក់​ទាញ។ ថែម​ទាំងជា​ការ​ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​នៃប្រទេសជប៉ុន។ តាម​ការពិត​ Anime មិន​មែន​ជា​ប្រភព​អាច​ទុក​ចិត្ត​បាន​ទេ​ប្រសិនបើ​អ្នក​ចង់​ដឹង​ពី​វប្បធម៌ និង​ប្រជាជន​ជប៉ុន។ ប៉ុន្តែ​ Anime បាន​បង្ហាញ​រូប​ភាព​ទាក់​ទាញធ្វើ​អោយ​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ប្រទេសជប៉ុន។

កត្តាមួយ​ចំនួន​ដែល​ធ្វើ​អោយ​ Anime មាន​ភាព​ទាក់ទាញគឺវិធីបង្ហាញអំពីម្ហូបដ៏សម្បូរបែបនៃប្រទេសជប៉ុន ហើយ​ធ្វើ​អោយ​អ្នក​មើល​មាន​អារម្មណ៍​ថា​ឃ្លាន។ មិន​ដឹង​ថា​អ្នក​ធ្លាប់​ញ៉ាំ​ម្ហូប​នេះដែរឬទេ? គ្រាន់​តែ​មើល​រូបភាព អ្នក​មើល​នឹង​ចង់​ភ្លក់​​ម្ហូប​ដែល​មាន​នៅ​ក្នុង​រឿង Anime។

JAPO នឹង​ណែនាំ​អ្នក​មុខ​ម្ហូបទាំង ១០ មាន​​នៅ​ក្នុង​រឿង Anime៖

១. Onigiri

រូបភាព Freeaddon

ចំពោះ​អ្នក​ដែល​មើល Series Shokugeki no Soma ពី Season ១ តើ​អ្នក​នៅ​ចាំ​អំពី “Onigiri ៣ ប្រភេទ” ដែល Megumi ធ្វើ​នៅ​ភាគ​ទី​ ៦ ដែរទេ? ទោះ​បី​មើល​ទៅ​ទាក់​ទាញ និង​ស្មុគ​ស្មាញ ម្ហូបនេះពិតជាងាយស្រួលក្នុងការធ្វើ។ អ្នក​គ្រាន់តែ​ដាក់​បាយ​ក្នុង​រូប​រាង​ជាក់​លាក់​មួយ​ ដាក់​បន្ថែម topping ដូចជា Umebushi, katsuobushi, kombu, tarako, ត្រីសាម៉ុងដែលប្រលាក់​អំបិល -ល- រាល់​​ម្ហូប​មាន​រសជាតិ​ប្រៃឬជូរដែល​អ្នក​យល់​ថា​ល្មមហូប។

សូម​មើល​វីដេអូខាង​ក្រោមដើម្បី​រៀន​អំពី​វិធី​ធ្វើ Onigiri ណា!

២. Taiyaki

Taiyaki ឬអាច​ហៅ​ថាជា​នំរូប​ត្រី ជានំ​ដែល​តួ​អង្គ Anime ជាច្រើន​ក្នុង​រឿង​ចូលចិត្ត ឧទាហរណ៍ដូចជា Yami ពី To Love Ru។ ដោយដឹង​ថា​ប្រវត្តិនៃ​មុខម្ហូប​នេះតាំង​ពី​សម័យ Meiji។

រូបភាព Freeaddon

មូល​ហេតុ​ដែល​មាន​ឈ្មោះ​ថា Taiyaki ដោយ​សារ​មាន​រូបដូចត្រី ខាង​ក្នុង​មាន​ស្នូល​សណ្តែក aduzki។ នេះ​ជា​នំ​ពេញ​និយម​ដែល​អ្នក​ងាយ​នឹង​ឃើញតាម​ផ្លូវ ក្នុង​ផ្សារ ឬក្នុងពិធី​បុណ្យ​។ បច្ចុប្បន្ន​ដើម្បីធ្វើអោយ​រសជាតិ​ Taiyaki កាន់តែ​សម្បូរបែប គេ​បន្ថែមស្នូល​ច្រើន​ប្រភេទដូចជា ប៊ឺសណ្តែកដី សូកូ​ឡា ឈីស ឬគេ​ធ្វើ​ជា​នំ​ប្រៃ​ស្នូល gyoza ឬប្រហិត។

របៀបធ្វើ Taiyaki

៣. Takoyaki

រូបភាព Freeaddon

Takoyaki ក៏​ជា​ម្ហូប​ដែល​ពេញ​និយម​នៅប្រទេសជប៉ុន។ ជា​មូល​ហេតុ​ដែលរឿង Anime និយាយអំពី​នំនេះ រហូត​មាន Series Anime ដោយ​ឡែក​សម្រាប់​ Takoyaki Mantoman ផង​ដែរ។

ម្ហូបនេះត្រូវបានធ្វើពីម្សៅ​ចាក់​លើ​ពុម្ពនំ ស្នូល​ខាង​ក្នុង​មិន​ចាំ​បាច់​ដាក់​មឹក​ក៏​បាន (ដូចជា​ឈ្មោះ​របស់​វា Tako-yaki ពាក្យ Tako គឺ​មឹក) ហើយ​អ្នក​អាច​ដាក់គ្រឿង​សមុទ្រ​ផ្សេង​ទៀត​បាន។ Takoyaki អាច​ញ៉ាំជាមួយ​ទឹក​ជ្រលក់ពិសេស និង mayonnaise។ ក្រៅពី​គ្រឿង​សមុទ្រនៅ​ខាង​ក្នុង​នំ Takoyaki នេះ​មាន​ទាំង​បន្លែ bonito -ល-។ ប្រសិន​បើ​អ្នក​ចង់​ភ្លក់​រស​ជាតិនំ Takoyaki អ្នក​អាច​ទៅ​ដល់​សុ្រកកំ​ណើត​នៃ​មុខ​ម្ហូប​នេះគឺ Osaka។

អ្នក​អាច​រៀនអំពី​របៀប​ធ្វើក្នុង​វីដេអូ​ខាង​ក្រោម​នេះ។

៤. Dango

តើ​អ្នក​ធ្លាប់​មាន​សំណួរ​ម្ហូប​ណា​ធ្វើ​អោយ​ Hot girl របស់ Naruto នារី Ninja Anko ក្លាយទៅជា​ធាត់ទេ? នោះ​ជានំ Dango ស្ករគ្រាប់បែប​ជប៉ុនធ្វើពីម្សៅអង្ករ (mochiko)។ ធម្មតាស្រី​ស្អាត​នៅ​ក្នុង​រឿង Anime ស្លៀក​សម្លៀកបំពាក់ Yukata លើ​ដៃ​កាន់ Dango។

រូបភាព Freeaddon

Dango មាន​ពីរ​ប្រភេទដែល​អ្នក​ឃើញ​នៅក្នុង​រឿង Anime។ Dango មាន​ ៣ ពណ៌ (ខៀវ ផ្កាឈូក និង​ស) ឬ Dango មាន​ទឹក​ជ្រលក់។ ប៉ុន្តែ​ជាក់​ស្តែង Dango មាន​ច្រើន​ប្រភេទខុស​គ្នា។ ប្រភេទ​នីមួយៗ មាន​ឈ្មោះខុសគ្នាដូចជា Chadango, Botchan Dango, Denpun Dango, Chichi Dango, Kushi Dango។

មើល​ទាំង​អស់​គ្នា​របៀប​ធ្វើ Dango គឺ Mitarashi Dango។

៥. បាយ​ការីជប៉ុន

មនុស្សជាច្រើន​ដឹង​ថាម្ហូប​ការីមាន​ប្រភពពី​ប្រទេសឥណ្ឌា ប៉ុន្តែ​ភាពទាក់​ទាញនៃមុខ​ម្ហូប​នេះនៅ​គ្រប់​ទីកន្លែង​លើ​ពិភព​លោក។ ប្រទេសនីមួយៗមាន​របៀបចម្អិន​ខុស​គ្នា ហើ​យ​របៀប​ចម្អិន​របស់​ជប៉ុនគួរអោយ​ចាប់​អារម្មណ៍ណាស់។

​រូបភាព Freeaddon

គ្រឿង​ផ្សំ​ចម្បងនៃ​ម្ហូប​នេះរួម​មានខ្ទឹម​បារាំង ការ៉ុត ដំឡូង បន្លែ សាច់គោ (សាច់ជ្រូក ឬមាន់)។ ការី​មាន​ច្រើន​នៅ​ក្នុង​ Shokugeki no Soma ភាគ​ទី ១។

សូម​មើល​របៀបធ្វើការីខាង​ក្រោម៖

អ្នក​អាចរៀន​ធ្វើ​ម្ហូប​ការី​ទោះបី​មិនរស់​នៅ​ជប៉ុនក៏​ដោយ។

ម្ហូបទាំង ៥ បន្តនឹង​រៀប​រាប់នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ។ សូម​រង់​ចាំ​អាន​ទាំង​អស់​គ្នា។

មានភាគ​បន្ត

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: