ប្រកួត​​ញ៉ាំមី​នៅប្រទេស​ជប៉ុន​ – ​កាន់​តែ​ញ៉ាំច្រើនកាន់​តែរន្ធត់​

Iwate – ខេត្ត​មួយ​ស្ថិត​ក្នុង​តំបន់​ Tohoku (ភាគឦសានប្រទេសជប៉ុន) ល្បី​ជា​មួយនឹង​មុខ​ម្ហូប​ Wanko Soba។

បើនិយាយ​ពី​រសជាតិ​ Wanko Soba មិន​ខុស​ពី Soba ធម្មតា​ទេ ប៉ុន្តែ​ចំនុច​ពិសេស​ដែល​ធ្វើ​អោយ​ម្ហូ​ប​នេះ​កាន់​តែ​ល្បី​ស្ថិត​នៅ​លើ​របៀប​ញ៉ាំ។

ជាមួយ​នឹង Wanko Soba មិន​​ត្រឹម​តែ​ញ៉ាំ​ប៉ុន្តែ​ជាការ​​ប្រកួត​ប្រជែង​ញ៉ាំ​មី​។

ដើម្បី​ដឹង​អំពី​ល្បឿន​ញ៉ាំ​មី​របស់​អ្នក​ ក្នុង​រយៈពេល​ដែល​ត្រូវ​បាន​កំ​ណត់​ អ្នក​ត្រូវ​តែ​ញ៉ាំ​មី​អោយ​បាន​ច្រើន​បំផុត​។​ ហេតុ​នេះ​អ្នក​មិន​អាច​ញ៉ាំ​យឺតៗជាមួយ​នឹង​ល្បឿន​ធម្ម​តា​ទេ។

ហើយ​ក៏​គ្មាន​ពេល​បន្ថែម​គ្រឿង​អោយ​ល្មម​នឹង​រស​ជាតិ​របស់​អ្នក​ដែរ។ មាន​មនុស្ស​ម្នាក់អង្គុយ​នៅ​ម្ខាង​ដើម្បីចាក់​បន្ថែម​មី​ចូល​ចាន​របស់​អ្នក​។ ប្រសិន​បើ​អ្នក​ភ្លេច​ខ្លួន​តែ​បន្តិច​​​​ក្នុង​​ចាន​របស់​អ្នកនឹង​​សុទ្ធ​តែ​មី ពេល​នោះភ្ញាក់​ផ្អើល​ក៏​មិន​ទាន់​ពេល​ទៀត​ដែរ។

ប្រសិន​បើ​អ្នក​ចង់​បញ្ឈប់​ត្រូវ​បិទ​គម្របចានដូចជា​នារី​ក្នុង​វីដេអូ​ខាង​ក្រោមនេះ។

ក្នុង​វីដេអូ​ខាង​លើ​អ្នក​ដែល​ចាក់​បន្ថែម​មី​ពិតជា​លឿន​។ ខ្ញុំ​ធ្លាប់​សាក​ល្បង​ញ៉ាំ​មី​ Wanko Soba ពី​មុន​ ទោះ​បី​ខ្ញុំ​បាន​បិទ​គម្រប​ចាន​ បុគ្គលិក​នៅ​តែ​បន្ត​​ចាក់​មី​ក្នុង​ចាន់​របស់​ខ្ញុំហើយ​និយាយ​ “សល់​មី​ដូច្នេះបង​មិន​អាច​ឈប់​បាន​ទេ”។ ធម្ម​តា​អ្នក​នៅ Iwate ពិតជា​ស្លូត​បូត​ មិន​សូវ​និយាយ​ប៉ុន្តែ​បុគ្គលិក​ម្នាក់​នេះពិត​ជា​ខុស​ប្លែក​ពី​គេ។ ទោះបី​ភ្ញាក់​ផ្អើលប៉ុន្តែនេះ​ជាការ​សាក​ល្បង​ដែល​មិន​អាច​បំ​ភ្លេច​បាន​។

ធម្មតា​បុរស​អាច​ញ៉ាំប្រហែល ៧០ ចាន។ ប្រសិន​បើ​ញ៉ាំ ១០០ ចានត្រូវ​គេ​ចាត់​ទុក​ថាជាមនុស្ស​ញ៉ាំ​អស្ចារ្យ។

នៅ Iwate មានការប្រកួតប្រជែងញ៉ាំ Wanko Soba។ កុំប្រញាប់​​ភ័យអ្នក​គួរ​តែ​មើល​ល្បឿន​បន្ថែម​មី​របស់​បុគ្គលិក​នៅ​ក្នុង​ការ​ប្រកួតទើប​លឿន​។

ទោះបីជាមិនមែនជាអ្នកប្រកួត​ដោយផ្ទាល់ គ្រាន់​តែ​មើល​ក៏​ឆ្អែត​ដែរ។

រូបភាព Youtube

ខ្ញុំ​សូម​ចែក​រំ​លែក​របៀបញ៉ាំ​មីអោយ​លឿន​មួយ​ចំនួន​។

១. កាត់​បន្ថយ​ការ​ទំពារ

២. មិន​ញ៉ាំ​ទឹក​ស៊ុប

៣. ផ្តោត​លើ​ការ​ញ៉ាំ​មី

ប្រើ​របៀបទាំង​នេះអ្នក​អាច​ញ៉ាំបាន​ប្រហែល ៧០ ចាន​។

ដោយ​សារ​តែ​ការ​ប្រកួតនេះ​គួរ​អោយ​ចាប់​អារម្មណ៍ ហេតុ​នេះក៏​មាន​ Youtuber មួយចំនួនធ្វើ clip ដើម្បី​កំ​ប្លែង​លេង​ជាមួយ​បុគ្គលិក​ហាង​។

មើល​ដោយ​ផ្ទាល់​ភ្នែក​ទិដ្ឋភាពញ៉ាំ Wanko Soba ប្រហែល​មនុស្ស​ជាច្រើន​នឹង​មាន​សំ​ណួរ “តើ​ញ៉ាំបែប​នេះ​មិន​ប៉ះ​ពាល់​សុខភាព​ទេឬ?” ធម្មតា​ជន​ជាតិ​ជប៉ុន​មិន​សូវ​ញ៉ាំ​ច្រើន​ទេ។ តាម​ការ​ពិត​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​ដើម្បី​ភាព​សប្បាយ​ប៉ុណ្ណោះ ប្រជាជន Iwate ជាមនុស្ស​ចាស់ទុំ និងបារម្ភអំពីសុខភាព។

ទៅ Iwate ហើយ​សាក​ល្បង​ខ្លួន​ជាមួយ​នឹង​មុខ​ម្ហូ​ប​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: