វិបិត្តិកង្វះសារ៉ាយសមុទ្រនៅប្រទេសជប៉ុនកើតឡើងម្តងទៀតក្រោយរយៈពេល ៤១ ឆ្នាំ
សារ៉ាយសមុទ្រក្នុងភាសាជប៉ុនគេហៅថា Nori (海苔) តាំងពីយូរបានក្លាយទៅជាគ្រឿងផ្សំដែលមិនអាចខ្វះបាននៅក្នុងម្ហូបជប៉ុន។
រូបភាព https://ippin.gnavi.co.jp/article-12317/
ជាងពាក់កណ្តាលសតវត្សរ៍មុនសារ៉ាយសមុទ្រស្ថិតក្នុងស្ថានភាពខ្វះខាតខ្លាំង ហើយរហូតដល់ឆ្នាំ ២០១៩ វិបិត្តិនេះបានកើតឡើងម្តងទៀត។ បើប្រៀបធៀបការចែកចាយសារ៉ាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទិន្នផលនៅឆ្នាំនេះបានធ្លាក់ចុះ 15%។ ជាលើកដំបូងក្រោយរយៈពេល ៤១ ឆ្នាំ សារ៉ាយត្រូវបានគេព្យាករណ៍ថាទិន្នផលនឹងធ្លាក់ចុះហើយតម្លៃនឹងកើនឡើងខ្លាំង។
រូបភាព 日経BP
មូលហេតុដោយសារសីតុណ្ហាភាពសមុទ្រនៅតំបន់ក្បែរឆ្នេរនៃប្រទេសជប៉ុនកើនឡើង។ ធម្មតាដើម្បីដាំសារ៉ាយសមុទ្រសីតុណ្ហភាពចាប់ពី ១០ ដល់ ២០ អង្សា។ ដូច្នេះការដាំសារ៉ាយសមុទ្ររបស់ប្រជាជនមានការលំបាកខ្លាំងណាស់។
មូលហេតុមួយទៀតគឺក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែកង្វះប្រភពចំណីទើបប្រភេទត្រី Kurodai ពួកវាប្តូរទៅសុីសារ៉ាយសមុទ្រដែលគេដាំដុះបណ្តាលអោយខូចខាត។
ម្ចាស់ហាងសារ៉ាយសមុទ្រ Edomae ជាម៉ាកផលិតផលដែលល្បីឈ្មោះនៅប្រទេសជប៉ុនបានអោយដឹង។
“បច្ចុប្បន្នតម្លៃមធ្យមក្នុងមួយបន្ទះសារ៉ាយគឺ ១១ ដល់ ១២ យ៉េន។ ទោះជាយ៉ាងណាប៉ុន្មានឆ្នាំនេះដោយសារតែកង្វះខាតសារ៉ាយសមុទ្រ តម្លៃសារ៉ាយសមុទ្រអាចនឹងឡើងថ្លៃពី ១៣ ដល់ ១៤ យ៉េនក្នុងមួយបន្ទះ”។
សារ៉ាយសមុទ្រនៃម៉ាកផលិតផលនេះជាប្រភេទ Asakusa ពិតជាពិបាកដាំដោយសារតែសត្វល្អិតបំផ្លាញ។ បន្ទាប់មកទើបគេរកឃើញប្រភេទសារ៉ាយសមុទ្រ Asabi ងាយដាំ និងដុះលូតលាស់បានលឿន។ ប៉ុន្តែរសជាតិមិនអាចប្រៀបស្មើនឹងប្រភេទ Asakusa ទេ។
រូបភាព 伏高
ក្នុងស្ថានភាពបច្ចុប្បន្នតម្លៃសារ៉ាយសមុទ្រ Asakusa ថ្លៃជាង ២០ ដង។
មជ្ឈមណ្ឌលស្រាវជ្រាវអាហារសមុទ្រចម្រុះខេត្ត Chiba បានប្រញាប់ប្រញាល់ស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហានៅរដូវដាំដុះលើកក្រោយ។ កង្វះសារ៉ាយក្នុងអាហារគឺជាបញ្ហាធំសម្រាប់ប្រទេសជប៉ុន ក៏ដូចជាតុល្យភាពអាហារបំប៉ននៅក្នុងអាហាររបស់ប្រជាជនជប៉ុន។
ប្រភព ANN News
https://www.fushitaka.com/c/item/kaisou/nori2
Chee