ពិធីជប់លៀងសម្រាប់អ្នកដែលឯកកោគ្មាននរណារៀបចំពិធីលាពេលឈប់ពីការងារ
គ្រាន់តែចំណាយលុយបុគ្គលិកភោជនីយដ្ឋាននឹងធ្វើពុតជាមិត្តរួមការងារដែលបានធ្វើការជាមួយអ្នកអស់រយៈពេលជាច្រើនឆ្នាំ។
នៅប្រទេសជប៉ុនខែមីនាគឺជាខែ sobetsukai ត្រូវបានគេហៅថាជាពិធីជប់លៀងលាគ្នារៀបចំដោយមិត្តរួមការងារដើម្បីបង្ហាញពីការដឹងគុណចំពោះការងារដែលអ្នកបានបំពេញ។ មូលហេតុនេះជាពេលដ៏ល្អដើម្បីលាលែងការងារដែលអ្នកមិនពេញចិត្តហើយប្តូរទៅរកការងារថ្មីនៅខែមេសា។
ធម្មតាពិធីជប់លៀងនេះត្រូវបានរៀបចំដោយមិត្តរួមការងារដែលធ្វើការបន្តរៀបចំអោយអ្នកឈប់ពីការងារក្នុងគោលបំណងចែករំលេកពេលវេលាធ្វើការរីករាយជាមួយគ្នាក្នុងនាមជាមិត្តរួមការងារ។
មានមូលហេតុជាច្រើនដែលឈប់ពីការងារដូចជាបំណងចង់អភិវឌ្ឍខ្លួន បង្កើនចំណេះដឹង ប្រាក់ខែនៅកន្លែងថ្មី ដើម្បីផ្លាស់ប្តូរបរិយាកាសធ្វើការដើម្បី “Refresh” ខ្លួនឯង។ ប៉ុន្តែក៏មានករណីខ្លះមិនល្អដូចជាមានជម្លោះរវាងបុគ្គលិកក្នុងក្រុមហ៊ុន ហើយអ្នកដែលចាកចេញគ្មានអ្នករៀបចំពិធីជប់លៀងអោយ។
គ្មានបញ្ហាទេអ្នកអាចរៀបចំពិធីជប់លៀងលាដោយខ្លួនឯងជាមួយនឹងសេវាកម្មថ្មីនៅហាងស្ថិតក្នុងតំបន់ Kansai, Gochiso Mura។
ម្នាក់ឯងនូវតែអាចរៀបចំពិធីលាគ្នា
ក្នុងតម្លៃចាប់ពី ៤០០០ ដល់ ៥០០០ យ៉េនអ្នកអាចជល់កែវជាមួយនឹង “មិត្តរួមក្រុមបណ្តោះអាសន្ន” ដើម្បីនិយាយពាក្យលាគ្នា។ នៅក្នុងពិធីជប់លៀងនេះមនុស្សគ្រប់គ្នាសុទ្ធតែសប្បាយរីករាយផ្តល់អោយអ្នកនូវការដឹងគុណ សរសេរពាក្យជូនពរជូនអ្នក និងលើកទឹកចិត្តអ្នកបន្តដើរទៅមុខក្នុងផ្លូវជីវិត។
តាមការពិតសង្គមជប៉ុនសោះកក្រោះជាងអ្វីដែលអ្នកបានដឹង។ មានមនុស្សមួយចំនួនធ្វើការរយៈពេលយូរប៉ុន្តែពេលគេចាកចេញគ្មាននរណាចង់រៀបចំពិធីជប់លៀងលាគ្នាអោយសមរម្យទេ។
កន្លែងដែលធ្វើអោយអ្នករីករាយ
ពិតជាសំណាងណាស់សម្រាប់អ្នកទាំងអស់គ្នាប្រសិនបើមិត្តរួមការងារមិនខ្វល់ពីអ្នក អ្នកអាចជ្រើសរើសការយកចិត្តទុកដាក់សម្រាប់ខ្លួនឯង។ អ្នកអាចទៅ Gochiso Mura ហើយកក់សេវាកម្មពិសេសនេះភ្លាម សាខាមាននៅទីតាំងចំនួន ២០ កន្លែងនៅ Osaka និង Hyogo។
ខាងក្រោមនេះគឺជាពាក្យជូនពរដែលមិត្តរួមការងារបណ្តោះអាសន្នជូនសម្រាប់អ្នក។
“ខ្ញុំចង់ធ្វើការជាមួយអ្នកច្រើនជាងនេះ អរគុណសម្រាប់គ្រប់យ៉ាង”។
“អរគុណសម្រាប់ភាពឧស្សាហ៍ព្យាយាមរបស់អ្នក ខ្ញុំនឹងរីករាយពេលដែលនឹកដល់អនុស្សាវរីយ៍ជាមួយអ្នក។ ជូនពរអោយអ្នកសំណាងល្អនៅកន្លែងធ្វើការថ្មី”។
“ខ្ញុំមានកិត្តិយសធ្វើការជាមួយអ្នក អរគុណច្រើន”។
“គ្រប់យ៉ាងនឹងល្អប្រសើរ អ្នកអាចធ្វើបាន”។
“សូមអរគុណសម្រាប់ដែលបានគាំទ្រខ្ញុំជានិច្ច”។
ទោះបីអ្វីគ្រប់យ៉ាងខាងលើគ្រាន់តែជាការរៀបចំមុនប៉ុន្តែវានឹងធ្វើអោយអ្នកពេញចិត្ត មានអារម្មណ៍ល្អ និងជាក់ស្តែង។ ជួនកាលបន្លំចិត្តខ្លួនឯងដើម្បីស្វែងរកការលើកទឹកចិត្តក៏ជាគំនិតល្អម្យ៉ាងដែរ។។
ប្រសិនបើអ្នកចង់សាកកម្មវិធី Sobetsukai ម្នាក់ឯងប្រញាប់ឡើង។ Gochiso Maru ផ្តល់សេវានេះរហូតដល់ចុងខែមីនាតែប៉ុណ្ណោះ។ នៅខែមេសាពិធីជប់លៀងលាត្រូវបានបញ្ចប់ ហើយអ្នកនឹងចាប់ផ្តើមស្វែងរក ឬសាកល្បងជាមួយការងារថ្មី។
ទោះបីមិនដឹងថាមានមនុស្សប៉ុន្មានអ្នកចាប់អារម្មណ៍សេវាកម្មនេះ ប៉ុន្តែតាមរយៈគំនិតខាងលើយើងអាចយល់ពីសម្ពាធអ្នកធ្វើការនៅប្រទេសជប៉ុន។
ព័ត៌មានបន្ថែម Gochimura Restaurant
Sacchan