ចែក​រំលេក​បទ​ពិសោធដំ​ណើរ​កំសាន្ត និង​​​ម្ហូប​ទាំង​បី​ដែល​អ្នក​​គួរតែ​ញ៉ាំ​ពេល​ទៅ​ដល់ Nikko

ទី​ក្រុង Nikko ស្ថិត​នៅ​ខេត្ត​ Tochigi ប្រទេសជប៉ុនជា​កន្លែង​ដែល​មាន​ទេសភាព​ល្បី​ស្រស់​ស្អាត​ជាច្រើនរួម​ជាមួយនឹង​ស្ថាបត្យកម្ម​ប្រវត្តិ​សាស្រ្ត​ដូចជា​ប្រសាទ និង​វត្ត​ជាដើម។

ក្រៅពី​កន្លែង​ទេសចរណ៍ Nikko ក៏​មាន​មុខ​ម្ហូ​បពិសេស ជាមួយនឹង​មុខ​ម្ហូប​ចម្លែក​មាន​រសជាតិ​ពិសេសដែល​ភ្ញៀវទេសចរណ៍​មិន​អាច​រក​ឃើញនៅ​កន្លែង​ផ្សេង។ លើក​នេះខ្ញុំ​នឹង​ណែ​នាំ​មុខ​ម្ហូប​​ពិសេស​ដែល​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​នៅ​ទីនោះចូលចិត្ត។

ដំបូង​គឺ Yuba ម្ហូប​ប្រពៃណីដែល​ធ្វើ​ពី​សណ្តែក​សៀងដូចជា Tofu skin។ ប៉ុន្តែ​នៅ Nikko ម្ហូបតៅ​ហ៊ូ Yuba គឺមិន​​​ចៀន​ឡើយ តែ​ស្រទាប់​សណ្តែក​ស្រស់ដែល​បត់​ជា​រង្វង់​ចូល​គ្នា។ Yuba មាន​កាឡូរី​តិច ប៉ុន្តែ​មាន​ជាតិ​ដែក​ច្រើន កាល់​ស្យូម និង​ជួយ​ដល់​ការ​រំ​លាយ​អាហារ ហេតុ​នេះ​ជា​មុខ​ម្ហូប​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​របប​អាហារ​នៅ​ទី​នេះ​។

អ្នក​អាច​ភ្លក់ Yuba តាម​របៀប​ខុស​គ្នាដូចជា​ញ៉ាំ​ទទេ ឬញ៉ាំជា​មួយនឹង Wasabi ទឹកស៊ីអ៊ីវ shoyu ស៊ុប miso។ អ្នក​ប្រាកដជាចូលចិត្ត​រស​ជាតិផ្អែមជាមួយនឹង​ភាព​ទន់​ល្មើយ និង​ក្លិន​របស់ Yuba

បន្ទាប់​មក​គឺ Senbei គឺប្រភេទ​នំ​អង្ករស្ងួត​របស់​ជប៉ុនដែល​ធ្វើពី​ម្សៅ​អង្ករឬ​ម្សៅស្រូវ​សាឡី។ នៅ Nikko, Senbei ត្រូវ​បាន​ចម្អិន​ដោយ​ប្រភពទឹក​ល្អ និង​ស្អាត​បំ​ផុត​នៅ​ប្រទេសជប៉ុន។

ដោយ​សារ​តែ​ប្រភេទ​អង្ករ​ល្អ​នេះបាន​ធ្វើ​អោយ​នំ​អង្ករ Senbei របស់ Nikko មាន​រសជាតិ​ឆ្ងាញ់។ នៅ​ពេល​ទំពារនំឮក្រួបៗ​ ជាមួយនឹង​គ្រឿ​ង​ទេស​ខុស​គ្នារលាយ​នៅ​ក្នុង​មាត់ធ្វើ​អោយ​អ្នក​ចេះ​តែ​ចង់​ញ៉ាំរហូត។ Senbei ត្រូវ​បាន​ភ្ញៀវទេសចរណ៍​ជាច្រើន​ទិញ​យក​ទៅ​ផ្ទះធ្វើ​ជា​កាដូពេល​ដែល​ទៅ Nikko

បន្ទាប់​មក​ទៀត​គឺ Shabu shabu ជាម្ហូប​ពិសេស​របស់​ជប៉ុន ជ្រលក់​​សាច់​គោ​​ក្នុង​ទឹក​សុ៊បដែល​កំ​ពុង​ពុះ។ ​រសជាតិ​របស់ Shabu នៅ​ Nikko មាន​រស​ជាតិ​ឆ្ងាញ់​ ដោយ​សារ​​សត្វ​គោ​ត្រូវ​បាន​​ចិញ្ចឹម​លើ​វាល​ស្មៅ​ល្អ ហើយ​គេ​អោយវា​ធ្វើ​លំហាត់​ប្រាណ​ត្រឹម​ត្រូវធ្វើ​អោយ​បន្ទះ​សាច់​គោ​អាច​រក្សា​បាន​ប្រូតេអ៊ីន និង​កម្រិតជាតិ​ខ្លាញ់។

បន្ទះ​សាច់​នីមួយៗ​បន្ទាប់​ពី​ជ្រលក់​នៅ​ក្នុង​ទឹក​សុ៊បហើយ​ញ៉ាំមាន​រស​ជាតិ​ឆ្ងាញ់ប្លែក។ ពេល​ដែល​ញ៉ាំ​អ្នក​មាន​អារម្មណ៍​ថា​ផ្អែម​ កម្រិតជាតិ​ខ្លាញ់ល្មម​ជាមួយនឹង​ក្លិន​ឈ្ងុយ។ អោយ​តែ​ញ៉ាំ​មុខ​ម្ហូប​នេះ គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ភាព​រីក​រាយ ហើយ​ចេះ​តែ​ចង់​ញ៉ាំ​ទោះ​បី​ស្អែក​ឡើង​គី​ឡូក៏​ដោយ។

ប្រសិន​បើ​មាន​ឱកាស​ទៅ Nikko អ្នក​អាច​សាក​ល្បង​ភ្លក់​មុខ​ម្ហូប​ខាង​លើប្រាកដជា​ធ្វើ​អោយ​អ្នក​ពេញ​ចិត្តជាមិន​ខាន។

Tourist

អត្ថបទ៖ Nori

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: