មាន​អ្វី​ប្លែក​ពេល​ទៅ​ញ៉ាំ Ramen-សូកូឡាជាមួយ​គូរ​ស្នេហ៍​ក្នុង​ថ្ងៃ Valentine ឆ្នាំ​នេះ?

ហាង​ Ramen នៅ​ប្រទេសជប៉ុន Kourakuen បាន​ដាក់​ចេញ​នូវ​មុខ​ម្ហូប​ពិសេស​ក្នុង​ថ្ងៃ Valentine ឆ្នាំ​នេះ។ តើ​អ្នក​អាច​ទាយ​បាន​ទេ? នេះ​ជា​ការ​រួម​ផ្សំ​ដ៏​ចម្លែក​រវាង Ramen និងសូ​កូ​ឡា​។

រូបភាព

ទោះ​បី​មាន​ឈ្មោះ​ថា​ Ramen សូកូឡា​ គ្រាន់​តែ​ឮឈ្មោះ​នៃ​មុខ​ម្ហូប​ក៏​ប្លែក​ទៅ​ហើយ ប៉ុន្តែ​វាមិន​ធ្វើ​ពី​សូកូ​ឡា​ទេ។ ទឹក​ស៊ុប Ramen តាម​ការ​ពិត​ជា Shoyu ដូច​ធម្មតា​តែ​បាន​បន្ថែម​ប្រេង​កាកាវដើម្បី​អោយ​ពណ៌​ដូច​ទៅនឹង​សូ​កូ​ឡា។

រូបភាព

រាល់ការ Review ដំ​បូង​នៃ​មុខ​ម្ហូប​ដែល​មាន​ឈ្មោះ​ចម្លែក​នេះ បាន​អោយ​ដឹង​ថា​មុខ​ម្ហូ​ប​នេះ​ពិត​ជា​ឆ្ងាញ់។ រស​ជាតិ​ទឹក​ស៊ុប​​ឆ្ងាញ់ ជាពិសេស​ពណ៌​របស់​វា​ពិត​ជា​ទាក់​ទាញដូច​ជា​សូ​កូ​ឡា​ត្រូវ​បាន​គេ​ធ្វើ​ជា​ទឹក​ស៊ុប​អញ្ចឹង​។

រូបភាព

Ramen មួយ​ចាន​បែប​នេះ​មាន​តម្លៃ ៥២០យេន​។ បច្ចុប្បន្ន​អ្នក​​អាច order ​មុខ​ម្ហូប​នេះនៅ​ហាង​លក់​ Ramen Kourakuen រហូត​ដល់​ថ្ងៃទី ១៤ ខែ​កុម្ភៈ​នេះ។

រូបភាព

ប្រសិន​បើ​នៅប្រទេសកម្ពុជា​ Valentine គ្រាន់​តែ​ជា​ពេល​វេលា​សម្រាប់​គូរ​ស្នេហ៍​ទៅ​ដើរ​លេងតែប៉ុណ្ណោះ។ ចំ​ណែក​នៅប្រទេសជប៉ុន Valentien ជា​ឳកាស​សម្រាប់​នារីសារភាព​ស្នេហ៍​ជាមួយ​បុរស​ដែល​ខ្លួន​ចូល​ចិត្ត​។

នៅ​ប្រទេស​ជប៉ុន​មនុស្ស​ស្រី​ទើប​ជា​អ្នក​ត្រូវ​ជូន​សូកូ​ឡា​។ ចំ​ណែក​ខាង​​បុរសតប​វិញ​នៅ​ថ្ងៃ Valentine ស (14/3) វិញ។

ប្រសិន​បើ​មិត្ត​នារី​នូវ​មិន​ទាន់​រៀប​ចំ​គ្រឿង​ផ្សំ​ដើម្បី​ធ្វើ​សូកូ​ឡាជូន​មិត្ត​ប្រុស អ្នក​អាច​ហៅ​គូរស្នេហ៍​ទៅ​ញ៉ាំ Ramen សូកូ​ឡា​បាន។ នេះ​មិន​ត្រឹម​តែ​ជា​ថ្ងៃ​សារភាព​ស្នេហា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឳកាស​ល្អ​សម្រាប់​អ្នក​ទាំងពីរ​អាច​ណាត់​ជួប​គ្នា​លើក​ដំ​បូង​ផង​ដែរ។

ប្រភពបន្ថែម Grapee

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: