មុខម្ហូបប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន
ប្រទេសជប៉ុនជាប្រទេសដែលមានវប្បធម៌អាហារដ៏សម្បូរបែប។ ជាការពិតណាស់ជាមួយមុខម្ហូបគួរអោយទាក់ទាញ និងមុខម្ហូបសាមញ្ញប្រចាំថ្ងៃដែលមិនអាចខ្វះបាន។
តាមធម្មតាមុខម្ហូបទាំងនេះអាចត្រូវបានរៀបចំដើម្បីបរិភោគ អាចញ៉ាំភ្លាមៗពេលដែលរវល់ ឬខ្ចិលចម្អិនម្ហូប ប៉ុន្តែភាគច្រើនម្ហូបទាំងនេះនូវតែអាចធានាបានថាអាហារូបត្ថម្ភគ្រប់គ្រាន់ហើយឆ្ងាញ់។
១. ស៊ុតឆៅ
មុខម្ហូបនេះមាននៅក្នុង Anime Gintama អ្នកដែលបិរភោគនឹងដាក់ស៊ុតឆៅក្នុងចានហើយលាយជាមួយនឹងបាយ បន្ទាប់មកដាក់ទឹកសុីអ៊ីវដើម្បីបន្ថែមរសជាតិ។
២. Nattou
Nattou គឺជាសណ្តែកសៀងធ្វើអោយជូរជាមុខម្ហូបប្រពៃណីរបស់ជប៉ុន។ ប្រជាជនជប៉ុនតែងញ៉ាំបាយជាមួយនឹង Nattou នៅពេលព្រឹក។ នេះត្រូវបានគេស្គាល់ថាជាមុខម្ហូបឆ្ងាញ់សម្បូរជីវជាតិ។
៣. Shirasu
ជាត្រី anchovy ហើយវិធីបរិភោគអាចញ៉ាំឆៅ ឬក្រោយពេលហាលស្ងួត។ ជនជាតិជប៉ុនចូលចិត្តញ៉ាំមុខម្ហូបនេះ ហើយតែងញ៉ាំវាជាមួយបាយ និងទឹកជ្រលក់មួយចំនួន។
៤. Hijiki
Hijiki គឺជាប្រភេទសារាយខ្មៅដែលបានហាលស្ងួត ហើយហាន់ស្តើងៗ។ ប្រជាជនជប៉ុនតែងញ៉ាំទទេ ឬដាក់អំបិលដើម្បីបន្ថែមរសជាតិប្រៃ។ នេះជាមុខម្ហូបដែលពេញនិយមអាចទិញនៅផ្សារទំនើបជប៉ុន។
៥. Furikake
Furikake គឺជាប្រភេទគ្រឿងទេសស្ងួតរបស់ជប៉ុនប្រើរោយលើបាយហើយញ៉ាំ។ គ្រឿងទេសនេះរួមមាន ត្រីហាលស្ងួត គ្រាប់ល្ង និងសារាយហាន់តូចៗ។
ប្រភព https://jes.edu.vn/nhung-mon-thuong-ngay-cua-nguoi-nhat