មូលហេតុដែលប្រជាជនជប៉ុនចូលចិត្តអាហារសមុទ្រ
ពេលនិយាយពីម្ហូបជប៉ុន មុខម្ហូបដែលពិសេសមានដូចជា Sushi, Sashimi, Tempura -ល-។
មុខម្ហូបទាំងនេះភាគច្រើនជាអាហារសមុទ្រ។ គ្រប់គ្នាយល់ថា ដោយសារតែជប៉ុនជាប្រទេសកោះ ហើយត្រូវហ៊ុំព័ទ្ធជុំវិញដោយមហាសមុទ្រ ហេតុនេះប្រភពអាហារភាគច្រើនមកពីសមុទ្រ។ កាលពីមុនខ្ញុំក៏គិតបែបនេះដែរ ប៉ុន្តែមូលហេតុពិតប្រាកដគឺមិនមែនដូច្នេះនោះទេ។
រូបភាព https://mag.japaaan.com/archives/86126
ជាដំបូង Sashimi កាន់តែពេញនិយមខ្លាំងនៅប្រទេសជប៉ុន មិនមែនដោយសារប្រជាជនជប៉ុនចូលចិត្តហូបនោះទេ ប៉ុន្តែមកពីការចម្អិនរបស់ចុងភៅផងដែរ។
ដើម្បីហាន់ Sashimi ដោយរក្សានូវរសជាតិ ចុងភៅត្រូវប្រើកាំបិតមុត ដែលត្រូវធ្វើឡើងយ៉ាងពិសេសដូចជាដាវជប៉ុន (ប្រភេទដាវដែល Samurai ប្រើកាលពីសម័យបុរាណ)។ ក្រោយមក ភ្ញៀវមិនត្រឹមតែមកហូបប៉ុណ្ណោះទេ ថែមទាំងបានទស្សនាដំណាក់កាលចម្អិន ដែលនាំមកនូវភាពទាក់ទាញបន្ថែមសម្រាប់មុខម្ហូប។ ដោយសារតែស្នាដៃធ្វើម្ហូបនេះធ្វើឲ្យ Sashimi កាន់តែពេញនិយម។
ឧទាហរណ៍ត្រី 鯛 (tai) សម្លេងដូច Omedetai មានន័យថា “គួរឲ្យជូនពរ” ហេតុដូច្នេះវាបានក្លាយទៅជាមុខម្ហូប ប្រើដើម្បីជូនពរពេលដែលមានរឿងល្អ។
រូបភាព https://mag.japaaan.com/archives/86126
ប៉ុន្តែហេតុអ្វីពេលដែលចម្អិនត្រី Tai បែរជាអាំងតែមិនធ្វើជា Sashimi? តាមការពិតវិធីអាំងត្រីក៏មានអត្ថន័យដែរ។ ក្រោយពេលអាំង ក្បាលត្រីដាក់នៅខាងឆ្វេង។ អ្នកដែលបរិភោគ ត្រូវហូបពីឆ្វេងទៅស្តាំ ហើយហូបត្រីទាំងមូល អ្វីទាំងនេះមានអត្ថន័យថា “ព្យាយាមធ្វើរឿងមួយដល់ទីបញ្ចប់”។ បើធ្វើទៅជា Sashimi ត្រីនឹងមិនអាចរក្សាសភាពដើម ធ្វើឲ្យបាត់នូវអត្ថន័យនេះ ។
តើអ្នកដឹងពីប្រភេទអាហារមួយនេះដែរទេ?
រូបភាព https://mag.japaaan.com/archives/86126
មុខម្ហូបនេះមានឈ្មោះថា 鰹節 (Katsuobushi)។
Katsuobushi ត្រូវបានធ្វើដោយវិធីហាលស្ងួតកាត់ត្រី Katsuo ជាចំណិតតូចៗ។ ឈ្មោះត្រី Katsuo ក្រៅពីវិធីសរសេរដូចខាងលើ អាចសរសេរថា 勝男 (បុរសទទួលជ័យជំនះ) នាំមកនូវអារម្មណ៍នៃមនុស្សដែលមានកម្លាំង។ នេះជាមុខម្ហូបប្រើដើម្បីជូនពរគ្រួសារដែលទើបតែមានកូនប្រុស។
ក្រៅពីនេះ នៅមានមុខម្ហូបមួយចំនួនទៀត ដែលមានរបៀបអានស្រដៀងពាក្យវិជ្ជមានក្នុងភាសាជប៉ុន។ ឧទាហរណ៍ 昆布 (Konbu) អានដូចពាក្យ Yorokobu (សប្បាយរីករាយ) ឬ Tako (មឹកធំ) បញ្ចេញសម្លេងដូចនឹង 多幸 (សុភមង្គលដ៏ធំ)។
ប្រទេសជប៉ុនជាប្រទេសដែលមានវប្បធម៌ម្ហូបអាហារសមុទ្រ ហេតុនេះហើយទើបមានម្ហូប Sushi, Sashimi ស្រស់ឆ្ងាញ់សម្រាប់យើងបរិភោគមែនទេ?
Abe Kengo