អត្ថន័យមុខម្ហូបនីមួយៗក្នុង Osechi អាហារឆ្នាំថ្មីរបស់ជប៉ុន
នៅជប៉ុនពេលឆ្នាំថ្មីមកដល់គេតែងតែរំលឹកពី Osechi ។ Osechi ត្រូវបានរៀបចំយ៉ាងស្អាត ល្អឥតខ្ចោះ ជាផ្នែកមួយនៃវប្បធម៌របស់ជប៉ុន។ ប៉ុន្តែពេលខ្លះប្រជាជនជប៉ុនមិនសូវមានអ្នកយល់ពីអត្តន័យមុខម្ហូបពិសេសនេះទេ។
រូបភាព http://entermeus.com/128122/
មនុស្សជាច្រើនយល់ថា Osechi មានអត្ថន័យសម្រាកកំសាន្តឆ្នាំថ្មីរយៈពេល ៣ ថ្ងៃ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងនោះទេ។
មុខម្ហូបនីមួយៗក្នុង Osechi សុទ្ធតែមានអត្ថន័យពិសេសផ្សេងគ្នា។
黒豆 (Kuromame) សណ្តែកខ្មៅ
រូបភាព http://entermeus.com/128122/
សណ្តែកខ្មៅចំហុយជាមួយនឹងស្ករបង្កើតបានជារសជាតិផ្អែមល្មម។ មុខម្ហូបនេះត្រូវបានបន្ថែម មិនត្រឹមតែមកពីឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានន័យថា “រស់នៅដូចជាគ្រាប់សណ្តែក” គ្រាប់សណ្តែកនីមួយៗ ជាមួយនឹងថាមពលរបស់ខ្លួនខំប្រឹងលូតលាស់ទៅជាដើម ហើយការលូតលាស់មានផ្លែមានផ្កា ចេញជាគ្រាប់សណ្តែក និងបន្តលូតលាស់។ ដូច្នេះរង្វិលជុំនៃការលូតលាស់នៅតែបន្ត។ ប្រជាជនជប៉ុនហូបសណ្តែកនៅថ្ងៃឆ្នាំថ្មីដើម្បីសុំឲ្យមួយឆ្នាំពេញទៅដោយថាមពល សុខភាពល្អ។
数の子 (Kazu no ko) ពងត្រី Sardinella
រូបភាព http://entermeus.com/128122/
មុខម្ហូបនេះត្រូវបានធ្វើដោយការប្រលាក់ពងត្រី។ ត្រី Sardinella ជាប្រភេទត្រីដែលមានពងត្រីច្រើន ដូច្នេះការបន្ថែមមុខម្ហូបនេះក្នុង Osechi ជាមួយនឹងគោលបំណងសុំឲ្យកូនចៅពេញផ្ទះ គ្រួសារមានអាហារគ្រប់គ្រាន់ មានសុភមង្គល។
田作り (Tazukuri) ត្រី Sardine ងៀត
រូបភាព http://entermeus.com/128122/
មុខម្ហូប Tazukuri ប្រភេទត្រី Sardine ដែលចាប់បាននៅសមុទ្រ។ ហើយបើតាមពាក្យ Kanji នេះគឺជាម្ហូបមួយដែលមានអត្ថន័យសុំឲ្យការប្រមូលផលល្អ។
ក្រៅពីនេះ កាក់សំណល់ត្រី Sardine អាចប្រើធ្វើជាជីសម្រាប់ដាំដុះ ជួយឲ្យសមទ្ធិផលស្រូវបានច្រើន។ ពីមុនជប៉ុនជាប្រទេសកសិកម្ម ហេតុនេះប្រជាជនជប៉ុនយល់ថា កសិកម្មជាប្រភពចំណូលចំបង។ ត្រី Sardine ងៀត ជាមួយនឹងអត្ថន័យពេញមួយឆ្នាំលុយហូរចូលដូចទឹក ម្ហូបអាហារគ្រប់គ្រាន់
かまぼこ (Kamaboko)
រូបភាព http://entermeus.com/128122/
Kamaboko គឺជាប្រភេទប្រហិតត្រីនៅជប៉ុន ធ្វើពីម្សៅត្រី។
មុខម្ហូបនេះត្រូវបានដាក់នៅលើចានទាបដែលមានផ្ទៃរៀបស្មើ ផ្នែកខាងលើបង្កើតជារាងមូល។ តាមជំនឿរបស់ប្រជាជនជប៉ុន ប្រសិនបើមុខម្ហូបនេះរៀបចំនៅថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំនឹងនាំមកនូវរឿងល្អ។
ពណ៌ក្រហមតំណាងឲ្យសុភមង្គល ពណ៌សគឺជាពណ៌ពិសិដ្ឋ ពណ៌ទាំងពីរនេះគឺជាពណ៌គោលក្នុងឆ្នាំថ្មីរបស់ជប៉ុន។
だてまき (Tatemaki)
រូបភាព http://entermeus.com/128122/
ពីមុនលិខិតសាររុំមូលដូចជារូបរបស់ Tatemaki ដូច្នេះមុខម្ហូបនេះដាក់ក្នុង Osechi ជាមួយនឹងបំណងការរៀនសូត្របានល្អក្នុងឆ្នាំថ្មី។
栗きんとん (Kurikinton)
រូបភាព http://entermeus.com/128122/
មុខម្ហូបដំឡូងកិនម៉ត់នេះជាម្ហូបផ្អែមដែលមិនអាចខ្វះបាន។ ពណ៌លឿងម៉ត់របស់ដំឡូងធ្វើឲ្យប្រជាជនជប៉ុនគិតដល់មាស។ ហេតុនេះប្រសិនបើហូប Kurikinton ក្នុងឆ្នាំថ្មីនឹងនាំមកនូវមាសប្រាក់ច្រើន។
ប្រភេទត្រី Buri
រូបភាព http://entermeus.com/128122/
ត្រី Buri គឺជាប្រភេទត្រីដែលមានឈ្មោះមួយផ្សេង នៅពេលដែលវាធំឡើង។ តាមជំនឿរបស់ប្រជាជនជប៉ុន ហៅឈ្មោះមួយផ្សេងទៀតមានន័យថាពេញវ័យ មានអត្ថន័យថាអ្នកនឹងឡើងដំណែងក្នុងការងារ។ ពីបុគ្គលិកធម្មតា អ្នកនឹងឡើងឋានៈជាប្រធានក្រុម ប្រធានផ្នែក អ្នកគ្រប់គ្រង និងនាយក។ ការផ្លាស់ប្តូរឈ្មោះសម្រាប់ហៅ មានន័យថាឆ្ពោះទៅរកឋានៈមួយថ្មី។
ក្រៅពីត្រី Buri ប្រជាជនជប៉ុនបរិភោគត្រីមួយប្រភេទផ្សេងទៀតដែលបញ្ចេញសម្លេងស្រដៀងទៅនឹង ភាសាជប៉ុន (medetai) មានន័យថាសប្បាយ។
蓮根 (Renkon)
រូបភាព http://entermeus.com/128122/
មុខម្ហូបមើមឈូកនេះងាយស្រួលរកបាននៅតាមផ្សារ។ ប្រឡោះរបស់វាតំណាងឲ្យទស្សនៈវិស័យគ្មានដែនកំណត់ អាចបើកទូលាយ ច្នៃប្រឌិតថ្មី។
昆布巻き(Kobumaki)
រូបភាព http://entermeus.com/128122/
ពាក្យ Kobun (ស្ពៃ) ជាពាក្យ Yorokobu (សប្បាយ)។
海老 (Ebi)
រូបភាព http://entermeus.com/128122/
Ebi – បង្គាជាតំណាងឲ្យមនុស្សចាស់។ មានមុខម្ហូបបង្គាក្នុងអាហារឆ្នាំថ្មីជាពាក្យជូនពរឲ្យសមាជិកក្នុងគ្រួសារមានសុខភាពល្អ រស់បានយូររហូតដល់ចាស់កោងខ្នងដូចបង្គា។ ពិតជាល្អណាស់ ប្រសិនបើមានមុខម្ហូបខាងលើ។
តើអ្នករៀបចំអ្វីខ្លះពេលចូលឆ្នាំប្រពៃណីជាតិ?
Kengo Abe