ស្នាដៃធ្វើ Sushi ពិសេសរបស់ចុងភៅជប៉ុន
មើលរូបរាងខាងក្រៅរបស់ Sushi ប្រហែលមានមនុស្សជាច្រើនយល់ច្រឡំថាធ្វើ Sushi ងាយស្រួល។ គ្រាន់តែដាក់បន្ទះសាច់ដែលគ្មានឆ្អឹងលើបាយជាការស្រេច។ មិនមែនដូច្នេះទេ ដើម្បីធ្វើបាន Sushi ដែលមានទំហំតូចដូចជាស្នាដៃសិល្បៈរបស់ចុងភៅអញ្ចឹង។
បន្ទាប់មកនេះ JAPO នឹងណែនាំពីរបៀបធ្វើ Sushi មួយចំនួនដែលជាមូលដ្ឋាន។
របៀបធ្វើដំបូងមានឈ្មោះថា Mekiki ឬអាចហៅថា ការជ្រើសរើសវត្ថុធាតុដើម។ នេះជាជំហានសំខាន់ដែលសម្រេចថា Sushi ឆ្ងាញ់ឬអត់ ហេតុនេះអ្នកបានដឹងហើយថា ភាគច្រើន Sushi នៅប្រទេសជប៉ុនសុទ្ធតែជាសាច់ឆៅ។
បន្ទាប់មកគឺរបៀបប្រើកាំបិត
ប្រហែលអ្នកមិនទាន់ដឹង ជាមួយនឹងរបៀបហាន់ខុសគ្នា នឹងនាំមកនូវរសជាតិខុសគ្នានៃ Sushi របស់អ្នក។ ត្រូវកំណត់កន្លែងដើម្បីហាន់សាច់ ដើម្បីឲ្យវាអាចរក្សាបាននូវគុណភាពដំបូង។ តាមប្រភេទត្រីនីមួយៗហើយយើងមានរបៀបហាន់ខុសគ្នា។
វីដេអូខាងក្រោមនឹងបង្ហាញពីរបៀបហាន់ត្រី Saba ខ្លាញ់ច្រើន។
ដោយសារតែបរិមាណខ្លាញ់ច្រើនហេតុនេះមិនត្រូវជ្រលក់ត្រីទៅក្នុង Shoyu (ទឹកស៊ីអ៊ីវជប៉ុន)នោះទេ ប៉ុន្តែត្រូវហាន់សាច់ត្រីដើម្បីឲ្យ Shoyu អាចជ្រាបចូល។
ដើម្បីហាន់សាច់ត្រីយ៉ាងល្អឥតខ្ចោះបែបនេះត្រូវការស្នាដៃប្រើកាំបិតយ៉ាងស្ទាតជំនាញរបស់ចុងភៅ។
ទោះបីមិនមែនជាត្រីប៉ុន្តែមើល Clip ហាន់ផ្លែប៉ោមនេះ ពិតជាខ្លាចម្នាក់នេះកាត់ចូលដៃរបស់គាត់ណាស់។
ដូចដែលបាននិយាយខាងលើ ប្រភេទត្រីនីមួយៗមានវិធីហាន់ខុសគ្នា រួមទាំងមឹកធំ ត្រី Puffer និងអន្ទង់ក៏អញ្ចឹងដែរ។
បន្ទាប់ពីធ្វើរួចរាល់ ចុងភៅក៏ត្រូវរៀបចំផ្ទះបាយដោយផ្ទាល់ដៃផងដែរ។
ត្រូវរក្សាកាំបិតឲ្យល្អក្រោយពេលប្រើ ដើម្បីឲ្យកាំបិតនៅតែមុត នោះជាអ្វីដែលចុងភៅគ្រប់រូបត្រូវចងចាំ។
ការប្រើកាំបិតដែលមុតស្រួចមិនត្រឹមតែធ្វើឲ្យមុខម្ហូបស្អាតប៉ុណ្ណោះទេ ថែមទាំងអាចរក្សានូវរសជាតិរបស់វា។
មិនមែនសម្រាប់តែសាច់ដាក់នៅផ្នែកខាងលើ ចំណែកបាយនៅខាងក្រោម គឺជាចំណុចសំខាន់ដែលមិនអាចខ្វះបាន ដើម្បីធ្វើឲ្យ Sushi ល្អឥតខ្ចោះ។
ដាំបាយល្មមហូបហើយបន្ថែមទឹកខ្មេះក្នុងបរិមាណគួរសម។ ជាពិសេសត្រូវចាប់អារម្មណ៍ការចាប់បាយក្នុងបាតដៃ។ បើក្តាប់បាយជាប់ពេកអាចធ្វើឲ្យបាយរឹង ធូរពេកនឹងធ្វើឲ្យបាយច្រុះចេញ។
ជាមួយនឹងគុណភាព Sushi មួយដុំនៅភោជនីយដ្ឋានកម្រិតខ្ពស់ បាយនឹងមិនបែកចេញរហូតដល់ពេលអ្នកដាក់ចូលក្នុងមាត់ ប៉ុន្តែអ្នកនៅតែទទួលបានអារម្មណ៍ទន់ល្មមរបស់បាយ។
នៅប្រទេសជប៉ុនមានហាងលក់ Sushi ថោកជាច្រើន ប៉ុន្តែមានតែពេលដែលអ្នកសាកភ្លក់ Sushi ស្តង់ដារទើបអ្នកយល់ច្បាស់ពីភាពភ្លឺរលងរបស់គ្រាប់បាយ ទន់ល្មើយ រួមផ្សំយ៉ាងអស្ចារ្យរវាងបាយ និងវត្ថុធាតុដើមស្រស់។ តម្លៃដែលត្រូវចំណាយពិតជាសាកសមនឹងម្ហូប។
ជាពិសេសកន្លែងបែបនេះ អ្នកអាចញ៉ាំបណ្តើរហើយមើលស្នាដៃធ្វើម្ហូបរបស់ចុងភៅជំនាញបណ្តើរ ឬអាចហៅពួកគេថាជាសិល្បៈករបញ្ចេញស្នាដៃធ្វើ Sushi នូវចំពោះមុខអ្នកផ្ទាល់។
Sushi កាន់តែពេញនិយមនៅគ្រប់ទីកន្លែងលើពិភពលោក ប៉ុន្តែគ្មានកន្លែងណាអាចប្រៀបស្មើនឹងកន្លែងដើមទេ។
Abe Kengo