ហេតុអ្វីបានជារសជាតិហឹរនៃ wasabi ឆួលដល់ច្រមុះ?
ប្រសិនអ្នកចូលចិត្តញ៉ាំមុខម្ហូប Sushi នោះ wasabi ប្រាកដជាមិនប្លែកសម្រាប់អ្នកទេ។ ប៉ុន្តែតើអ្នកដឹងពីរសជាតិហឹរនៃ wasabi អាចទទួលអារម្មណ៍ហឹរនៅច្រមុះជំនួសអោយអណ្តាតទេ?
Wasabi – ជាគ្រឿងទេសដែលមិនអាចខ្វះបាន ពេលដែលយើងញ៉ាំ Sushi ដ៏ឆ្ងាញ់។ រសជាតិហឺរនៃគ្រឿងទេសនេះជួយអោយបាត់ក្លិនច្អាបពិសេសរបស់ម្ហូបសមុទ្រ ហើយធ្វើអោយយើងអាចភ្លក់មុខម្ហូបរបស់ជប៉ុន។
ប្រសិនបើអ្នកធ្លាប់ញ៉ាំ wasabi អ្នកប្រាកដជាដឹងពីរសជាតិហឹររបស់វាខុសពីម្ទេស។ Wasabi ពេលដែលញ៉ាំហាក់ដូចជាមានរសជាតិហឹរឆួលចូលច្រមុះ ចំណែកម្ទេសគឺរសជាតិហឹរក្តៅនៅអណ្តាត និងក។
ហេតុអ្វីបានជាមានភាពខុសប្លែកបែបនេះ?
មូលហេតុនៃភាពខុសប្លែកដោយសារតែសារធាតុបង្កើតជារសជាតិហឹរខុសគ្នានៃប្រភេទគ្រឿងទេសទាំងពីរនេះ។ សារធាតុដែលបង្កើតជារសជាតិហឹររបស់ម្ទេសជា capsaicin, ចំណែក wasabi ពិតប្រាកដពីសមាសធាតុ allyl isothiocyanate។
Capsaicin ពេលដែលញ៉ាំហើយ ភាគច្រើននូវតែហឹរក្នុងមាត់ ដោយសារ TPRV1។ Allyl isothiocyanate ងាយប្រែទៅជាចំហាយហើយឆួលក្នុងច្រមុះ។
សមាសធាតុនេះរំញោចសមាសធាតុផ្សេងទៀតជា TRPA1 នេះជាសមាសធាតុដែលធ្វើអោយយើងអាចហូរទឹកភ្នែក ដូចជា ផ្សែងបារី ឬផ្សែងរថយន្ត។ សរុបមក TRPA1 ជួយប្រាប់ពីចំំហាយដែលពិបាកទ្រាំ។
ពេលដែលញ៉ាំនោះ TRPA1 នឹងបញ្ជូនសញ្ញាទៅខួរក្បាល លទ្ធផលធ្វើទទួលមានអារម្មណ៍ត្រូវដុតឆេះ ឬរមាស់។ ឬក៏ដោយសារ TRPA1 ភាគច្រើនប្រមូលផ្តុំនៅច្រមុះជាជាងមាត់ទើបអារម្មណ៍ហឹរ ពេលញ៉ាំ wasabi នឹងត្រូវទទួលបានភាគច្រើននៅច្រមុះ។
ក្រៅពីនេះ TRPA1 កាន់តែពិសេសពេលទទួលបានអារម្មណ៍ នៃសារធាតុបញ្ចេញពីខាងក្នុងរាងកាយ។
ជាមួយនឹងទំនាក់ទំនងរវាង TRPA1 និងសារធាតុ allyl isothiocyanate ក្នុង wasabi។ ក្រៅពីធ្វើអោយមុខម្ហូប Sushi កាន់តែឆ្ងាញ់ ទាំងនេះកំពុងត្រូវបានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវ ដើម្បីបង្កើតជាឧបករណ៍មិនសូវជាទាក់ទង ប៉ុន្តែអាចជួយដល់មនុស្ស។
តើអ្នកដឹងថា wasabi ដែលអ្នកកំពុងញ៉ាំមិនមែនជារបស់ពិតដែរឬទេ?
តាមការពិតភាគច្រើន wasabi យើងញ៉ាំបច្ចុប្បន្នមិនមែនជារបស់ពិត ១០០% ទេ។ Wasabi សុទ្ធធ្វើពីមើមនៃដើម Eutrema japonicum, ប៉ុន្តែប្រភេទដើមនេះពិតជាពិបាកដាំ ទោះបីជានៅប្រទេសជប៉ុនក៏ដោយ។ ហេតុនេះ wasabi ពិតប្រាកដមានតម្លៃថ្លៃ ហើយប្រសិនបើមិនរស់នៅជប៉ុនភាគរយដែលអ្នកទិញទំនិញពិតគឺទាបណាស់។
ការលាយផ្សំគ្រឿងទេសពណ៌ខៀវដែលយើងតែងប្រើដើម្បីជ្រលក់ Sushi ត្រូវបានលាយពី Horseradish និង mustard oil បន្ទាប់មកបន្ថែមពណ៌បៃតងដើម្បីមើលទៅដូច wasabi ពិត។
ប៉ុន្តែកុំអស់សង្ឃឹមអី តាមការពិត wasabi សុទ្ធ និង wasabi មិនពិតចេញពីដើម Horseradish មានរសជាតិប្រហាក់ប្រហែល។
ប្រភព Scishow