ខ្សែភាពយន្តទាំង​ ៨ សម្រាប់​អ្នក​​ដែល​ចូល​ចិត្ត​ម្ហូប​អាហារ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ម្ហូប​អាហារ​ ការ​ចម្អិន​ម្ហូប​ ការ​ច្នៃ​ប្រឌិតក្នុង​​មុខ​ម្ហូប​ ឬ​​ការ​ញ៉ាំ​ម្ហូប​អាហារ​ក៏​អាច​ធ្វើ​អោយ​ពួក​គេ​ មាន​សុភមង្គល។ អាហារ​ឆ្ងាញ់​ជា​ផ្នែក​មួយ​ដែល​សំ​ខាន់​ មិន​អាច​ខ្វះ​បាន​ក្នុង​ជី​វិត​របស់​ពួក​គេ​ អ្វី​ដែល​​ទាក់​ទង​នឹង​ម្ហូ​ប​អាហារ ការ​តុប​តែង​មុខ​ម្ហូបហើយ​​មាន​រស​ជាតិ​ឆ្ងាញ់សុទ្ធ​តែត្រូវ​​បាន​គេ​យក​ចិត្ត​ទុក​ដាក់។

រូបភាព youtube.com

ក្នុង​ខ្សែ​ភាព​យន្ត​ក៏​ដូច្នេះ​ដែរ តើ​អ្នក​ធ្លាប់​ឮពាក្យ “ញ៉ាំ​ព្រោះ​តែ​ភ្នែក​” ទេ? ប្រសិន​បើ​អ្នក​យល់​ថា​ញ៉ាំ​ដើម្បី​រស់​ ឆ្អែត នោះ​ប្រហែល​ជា​អ្នក​មិន​ទាន់​យល់​ពាក្យ​នេះ។ ពេល​ដែល​អ្នក​អាច “ញ៉ាំ​ព្រោះ​តែ​ភ្នែក” នោះ​គឺ​ជា​ពេល​ដែល​អ្នក​ចាត់​ទុក​មុខ​ម្ហូប​ ដូច​ជា​សិល្បៈនៃ​ការ​តុប​តែ​ង​ម្ហូប​អញ្ចឹង​។ ហេតុ​នេះ​នៅ​ប្រទេសជប៉ុន​ មាន​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ដែល​មាន​ចំណង​ជើង​និយាយ​ពី​អាហារ។

 

១. Tampopo (1985/2016)

Tampopo គឺ​ជា​រឿង​និយាយ​ពី​ក្រុម​ Ramen Ronin មួយ​ អ្នក​ដែល​ដើរ​តួ​ជាអ្នក​ដែល​ប្រឹក្សា​អោយ​ម្ចាស់​ភោជនីយ​ដ្ឋានជា​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ស្វែង​រក​រូប​មន្ត​ទឹក​ជ្រលក់។ ​Tampopo គឺ​ជា​ការ​រួម​ផ្សំនៃឈុត​ឆាក​ជា​ច្រើនដូចជា ហឹង្សា​ ស្នេ​ហា​ ការ​បំ​ផុស​គំ​និត​​ហើយ​មាន​ផ្នែក​មួយ​ចំ​នួន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មិន​សាក​សម​។

សូម​គិត​អោយ​បាន​ច្បាស់លាស់ពេល​ដែល​ជ្រើ​ស​រើស​ខ្សែ​ភាព​យន្ត​នេះ។

២. សុបិន្ត​របស់ Jiro អំពី Sushi (2012)

នេះ​គឺជា​រឿង​និយាយ​អំ​ពី Jiro Ono អាយុ ៨៥ ឆ្នាំ ចុង​ភៅ​ដែល​យូរ​បំ​ផុត​ទទួល​បាន​ផ្កាយ​ Michelin ៣ ហើយ​ត្រូវ​បាន​មនុស្ស​ជាច្រើន​យល់​ថា​គាត់​ជា​គ្រូខាងផ្នែក Sushi អស្ចារ្យ​បំ​ផុត​លើ​ពិភព​លោក។

ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​​ផ្នែក​វប្ប​ធម៌របស់​ប្រទេសជប៉ុន​ ខ្សែ​ភាព​យន្ត​នេះជា​រឿង​និយាយ​ពី​អ្នក​ដែល​ដើរ​តាម​សេចក្តី​ស្រមៃ​ និង​ការ​​ចំណាយពេល​សម្រាប់​ចំ​ណូល​ចិត្តរបស់​ខ្លួន​។ ក្នុង​រឿង​មាន​ឈុត​ឆាក​គួរ​អោយ​ចាប់​អារម្មណ៍​ជាច្រើន​ ទី​តាំង​កន្លែង​ស្រស់​ស្អាតធ្វើ​អោយ​កាន់​តែ​លេច​ធ្លោនៃ​ Sushi ក្រោម​ស្នាដៃ​របស់​ចុង​ភៅ។

៣. An (2016)

តើ​អ្នកធ្លាប់​​សាកល្បង​ភ្លក់​នំ​ Dorayaki ទេ? ប្រសិន​បើ​នៅ ក្រោយ​ពី​ពេល​មើល​រឿង​នេះ អ្នក​នឹង​ចង់​ទិញ​នំ​មួ​យ​ដើម្បី​ញ៉ាំ​ភ្លាម​។ នេះ​ជា​រឿង​ដែល​រំ​ភើប​ចិត្ត​និយាយ​ពី​មិត្ត​ភាពកម្រ​មាន​រវាង​បុរស​លក់​ស្ករ​គ្រាប់ម្នាក់ ស្រ្តី​ម្នាក់​អាយុ ៧៦​ឆ្នាំ និង​សិស្ស​ស្រី​ម្នាក់។

សាច់​រឿង​ពិត​ជា​រំ​ភើប​ចិត្ត​ ហើយ​សាម​ញ្ញប៉ុន្តែ​ត្រូវ​បាន​រៀប​រាប់​ ដោយ​ទឹក​ចិត្ត​របស់​អ្នក​ដឹក​នាំ​សម្តែង​។ អ្នក​នឹង​មិន​ដឹង​ថា មនុស្ស​អាច​ប្រែ​ទៅ​ជារឹង​មាំ​យ៉ាង​ណា​នៅ​ពេល​ដែល​ទស្សនាខ្សែ​ភាព​យន្តនេះ។ ភាព​រី​ក​រាយធម្ម​តាតែ​ជា​ថ្នាំ​ល្អ​សម្រាប់​ព្យាបាល​ចិត្ត មេរៀន​នៃ​កា​រយោគ​យល់ និង​ការ​ចែក​រំ​លេក​នៃ​មនុស្ស​ដែល​មាន​ អាយុ​ខុស​គ្នា​ An ជា​តួ​អង្គ​ដែល​ប្រាកដជា​ធ្វើ​អោយ​អ្នក​រំ​ភើប​ចិត្ត។

៤. ភោជនីយ​ដ្ឋាន​របស់​ Rinco (2011)

ជា​ខ្សែ​ភាព​យន្ត​ដែល​ធម្ម​តា​ និយាយ​ពី Rinco និង​ក្តី​ស្រមៃ​ បើក​ភោជនីយ​ដ្ឋាន​របស់​នាង។ ជាមួយ​នឹង​ចំ​ណង​ជើង​នៃ​ ទំ​នាក់​ទំ​នង​ម្តាយ​កូន​ រឿង​ចាប់​ផ្តើ​មជាមួយនឹង​បទ​ចម្រៀង​ណែ​នាំ Rinco ក្តី​ស្រមៃ​របស់​នាង​ និង​គ្រួ​សារ។ នាង​បាន​ចាក​ចេញ​ពី​ម្តាយ​ ហើយ​មាន​រឿង​មួយ​បាន​កើត​ឡើង​គឺ Rinco បាត់​បង់​សម្លេង​។

មិន​អាច​និយាយ​ Rinco បង្ខំ​ចិត្ត​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​ម្តាយ​ និង​សត្វ​ជ្រូក​ចិញ្ចឹម​។ ខ្សែ​ភាព​យន្ត​មាន​ឈុត​ឆាក​កំ​ប្លែង​ច្រើន​ ហើយ​ក៏ឆ្លុះ​បញ្ជាំង​ពី​ភាព​ជាក់​ស្តែង ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​អាណិត។

៥. Patisserie Coin de Rue (2011)

ខ្សែ​ភាព​យន្ត​និយាយ​អំ​ពី​ការ​ប្តេ​ជ្ញាចិត្ត​របស់​ Natsume អ្នក​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​កំ​ណើត Kagoshima ទៅ​ដល់ Tokyo ដើម្បី​ស្វែង​រក​មិត្ត​ប្រុស​របស់​ខ្លួន (មិត្ត​ប្រុស​របស់​នាង​​ជា​អ្នក​ធ្វើ​នំ​នៅ Coin de Rue Patisserie)​។

បន្ទាប់​មក​ Natsume ក៏​ចាប់​ផ្តើម​រៀន​ធ្វើ​នំ​។ រឿង​និយាយ​ពី​ស្នេ​ហា​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ការ​ត​ស៊ូ ទទួល​បាន​លទ្ធ​ផល​នៃ​​មុខ​ម្ហូប​ដ៏​ឆ្ងាញ់។

៦. Little Forest Summer / Autumn (2014)

ខ្សែ​ភាព​យន្ត​ពណ៌​នាអំ​ពី​ជន​បទជា​មួយ​នឹង​ទន្លេ​មាន​ទេសភាព​ស្ងាត់ និង​សួន​ផ្លែ​ឈើនៅ​ប្រទេសជប៉ុន។ ក្រៅ​ពី​នេះ​រឿង​ថែម​ទាំង​និយាយ​ពី​ជី​វភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​ក្នុង​តំ​បន់​ដូចជា​ដាំ​ស្រូវ ធ្វើ​ដំ​ណាប់ សម្លាប់​សត្វ​ទា -ល-។

៧. បុរស​ចុង​ភៅ (2009)

ខ្សែភាពយន្តនេះនិយាយ​អំ​ពី​បុរសជប៉ុន​ ៧នាក់ រស់​នៅ​កន្លែង​ស្រាវ​ជ្រាវ​ដំ​បូល​មូល​ Fuji នៅ​ប៉ែក​ខាង​ត្បូង​ក្នុង​រយៈពេល ៤០០​ថ្ងៃ។ ខ្សែ​ភាពយន្ត​យក​តាម​ដំ​ណើរ​រឿង​ពិត​និយាយ​ពី Nishimurachinh ចុង​ភៅ​ដែល​ពូ​កែ​។ គាត់​បាន​សរសេរ​ជា​សៀវ​ភៅ​រឿង​សម្រាប់​ខ្សែ​ភាព​យន្ត​នេះ។

៨. អាហារ​ពេល​យប់ Kamome (2006)

Kamome Diner គឺជា​ខ្សែ​ភាព​យន្ត​ដែល​ត្រូវ​បាន​ថត​នៅ​ហ្វាំង​ឡង់។ សាច់​រឿង​មាន​ឈុត​ឆាក​ជាច្រើន​ មាន​ទាំង​ពិបាក​ចិត្ត ​ស្នេហា​ និង​មានកន្លែង​ខ្លះ​​កំ​ប្លែង​។ រឿង​និយាយ​អំ​ពី Sachie 38 ឆ្នាំ និង​ហាង​ម្ហូប​ជប៉ុន​ទើប​តែ​បើក​របស់​នាង​នៅ​ Helsinki។

ប្រភព https://savvytokyo.com/8-japanese-films-foodies/

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: