តើអ្នកហ៊ានបរិភោគអាហារនៅក្នុងអគាររបស់ជប៉ុនដែលមានកម្ពស់ ៣០០ ម៉ែត្រទេ?
បច្ចុប្បន្ននេះកំណត់ត្រាអគារដែលខ្ពស់បំផុតនៅប្រទេសជប៉ុនគឺជាអគារ Abeno Harukas នៅទីក្រុង Osaka។ កម្ពស់ ៣០០ម៉ែត្រ ទោះបីជាមិនទាន់ឈានដល់កម្ពស់របស់ Landmark 81 (៤៦១ម៉ែត្រ) ប៉ុន្តែសម្រាប់ប្រទេសដែលមានរញ្ជួយដី កើតឡើងយ៉ាងញឹកញាប់ដូចជាប្រទេសជប៉ុននោះកំណត់ត្រានេះពិតជាគួរអោយកោតសសើរ។
រូបភាព https://www.mapple.net/article/4844/
ហើយនៅលើជាន់ដែលខ្ពស់បំផុតនៃអគារនេះមានកន្លែងទស្សនាមើលទេសភាព។ កន្លែងនេះត្រូវបានរចនាឡើងយ៉ាងស្អាត ជាកន្លែងដែលភ្ញៀវទេសចរណ៍មកដើម្បីទស្សនាមើលក្រុង Osaka នាពេលរាត្រី។
ជាពិសេសកន្លែងនេះកំពុងតែមានកម្មវិធីមួយគួរអោយចាប់អារម្មណ៍ដែលមានក្នុងរយៈពេលខ្លី។
រូបភាព https://www.jalan.net/news/article/305497/
មានតុ Kotatsu ធំមួយជាមួយនឹងមុខម្ហូបញ៉ាំដ៏កក់ក្តៅ សម្រាប់រដូវរងាកំពុងរង់ចាំភ្ញៀវនៅលើកម្ពស់ ៣០០ម៉ែត្រ។
រូបភាព https://www.jalan.net/news/article/305497/
ញ៉ាំស៊ុបឆ្នាំងភ្លើងនេះ ញ៉ាំ Oden ផឹកស្រា … សុទ្ធតែជាមុខម្ហូបពិសេសនៃរដូវរងារបស់ជប៉ុន។ ប៉ុន្តែត្រូវចងចាំថាពាក់អាវអោយបានច្រើនជាន់ណា!
អាវដែលនារីទាំងពីរបានពាក់ក្នុងរូបភាពខាងលើហៅថា Dotera ដេរដោយក្រណាត់ cotton ពិតជាកក់ក្តៅ។
ពេលដែលមកដល់កន្លែងពិសេសនេះ អ្នកនឹងអាចភ្លក់ម្ហូបពីរមុខ។
ទីមួយគឺ Oden អាចយកប៉ុណ្ណាក៏បាន។ ពេលដែលនិយាយពីមុខម្ហូបនៃរដូវរងាមិនអាចខ្វះ Oden បានឡើយ។
រូបភាព https://www.jalan.net/news/article/305497/
មុខម្ហូបទីពីរគឺឆ្នាំងភ្លើងបន្លែមើម និងឈីសជាមុខម្ហូបដែលនារីចូលចិត្ត។
រូបភាព https://www.jalan.net/news/article/305497/
ភោជនីយដ្ឋានដំណើរការដល់ថ្ងៃទី 3/3/2019 ហេតុនេះអ្នកដែលកំពុងតែរស់នៅ Osaka អាចទៅដើម្បីភ្លក់មុខម្ហូប និង check-in ហើយផ្ញើអោយ Japo មើលណា!
Kengo Abe