ប្រទេសជប៉ុនពិតជាមានមោទនភាពចំពោះផលិតផលអង្ករបស់ខ្លួន

ប្រទេសជប៉ុនបានចាត់ទុកអង្កររបស់ខ្លួនមានសារៈសំខាន់ជាងគេម្ហូបផ្សេងៗទៅទៀត។ ហើយវាជាបានបង្កើតនូវវប្បធម៍ដែលមានការទាក់ទងនឹងរឿងជាច្រើន។

តម្លៃនៃអង្ករជប៉ុន

អង្ករជប៉ុនពិតជាមានតម្លៃថ្លៃ ហើយពួកគេកម្រនឹងត្រូវបាននាំចេញទៅចែកចាយនៅក្រៅប្រទេសផងដែរ។

ប្រទេសជប៉ុន គឺមានខុសប្លែកពីគេឆ្ងាយក្នុងការរផលិតម្ហូបអាហារ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើនស្រូវអង្ករដែលប្រើប្រាស់នៅក្នុងប្រទេសជប៉ុន គឺមានប្រហែល 85% ផលិតដោយកសិដ្ឋានក្នុងប្រទេសជប៉ុនផ្ទាល់។ ចំពោះអ្នកប្រើប្រាស់អង្កររបស់ប្រទេសជប៉ុនមាននិន្នានាការចូលចិត្តយ៉ាងខ្លាំងចំពោះអង្ករបែបនេះ។ អង្ករនេះត្រូវបានប្រើនៅក្នុងភោជនីយដ្ឋានភាគច្រើន ដើម្បីបំរើនូវចំណង់ចំណូលចិត្ដរបស់ភ្ងៀវ។ សូម្បីតែម្ហូបអាហារដែលមានតំលៃថោកយ៉ាងណាក៏ដោយ ក៏គេមានទំនោរក្នុងការប្រើអង្ករនេះដែរ។ អង្កររបស់ជប៉ុនមានរស់ជាតិឆ្ងាញ់, ទាំងគុណភាព និងរូបរាង។

​ភាព​ខុសគ្នា!!

អង្ករជប៉ុននេះគឺជាគ្រាប់ធញ្ញជាតិដែលមានភាពស្អិតជាប់គ្នាដែលសមស្របទៅនឹងការប្រើចង្កឹះយ៉ាងងាយស្រួល។

អង្ករបែប Mochigome

អង្ករ Mochigome គឺជាប្រភេទអង្ករដែលមើលទៅដូចជាជ័រ។ ប៉ុន្ដែមានភាពស្អិតក្នុងការបញ្ចូលគ្នាដោយគេតែងតែយកទៅផលិតធ្វើជានំអង្ករ។

ទេសភាពវាលស្រែនៅជប៉ុន

ស្រូវជាច្រើនបានបានផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៅតាមជនបទនៃប្រទេសជប៉ុនក្នុងការលើកសម្រស់នៃតំបន់។ បើអ្នកបានជិះឆ្លងកាត់តាមវាលស្រែនេះក្នុងរយះពេល ១០នាទី អ្នកនឹងប្រាកដថា នឹងមានអារម្មណ៍ប្លែកជាងសព្វមួយដង(ការបំបាត់នូវភាពធុញថប់)នៃវាលស្រែបៃតងដែលមានភាពរាបស្មើរ។

 

 

ប្រពៃណីក្នុងការដាំដំណាំស្រូវ

ការធ្វើកសិកម្មជាស្រូវអង្ករជាទូទៅ គឺជាសកម្មភាពដែលពឹងផ្អែកខ្លាំងលើកម្លាំងការងារជាមួយនឹងការថែរទាំយ៉ាងយកចិត្តទុកដាក់។

 

សព្វថ្ងៃនេះកសិដ្ឋានរបស់ជប៉ុនមានគ្រឿងម៉ាស៊ីនទំនើបៗសំរាប់ជំនួសកម្លាំងរបស់មនុស្សមួយចំនួនធំ។ ប៉ុន្ដែពួកគេក៏មិនភ្លេចនូវការគោរពព្រឹត្ដិការណ៍ផ្សេងៗក្នុងពិធីបុណ្យដែលទាក់ទងនៅការដាំដំណាំ ការប្រមូលផល និងអាកាសធាតុផងដែរ។ រឿងនេះត្រូវបានគេចាត់ទុកថាជាវប្បធម៌ដ៏សំខាន់សម្រាប់មនុស្សវ័យក្មេងនៅក្នុងតំបន់ជាច្រើននៃប្រទេសជប៉ុន។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/rice-planting-29.jpg

ចំពោះខេត្ដ Miyagi អ្នកនឹងឃើញអ្នកតំណាងម្នាក់ក្នុងការផ្សាយនូវផលិតផលអង្កររបស់ខ្លួន។

ម៉ាស៊ីនលក់អង្ករ

អង្ករជប៉ុនមានលក់ក្នុងមួយបាវចាប់ពី ៥, ១០ រហូតដល់២០ គីឡូក្រាម ​ដែលលក់តាមទូរម៉ាស៊ីនទាំងអស់(តាមតំបន់មួយចំនួន)របស់ជប៉ុន។ រីឯអង្ករសំរូបមានលក់ចាប់ពី ៣០ គីឡូក្រាមឡើងទៅចំពោះការបង់ប្រាក់គឺមានលក្ខណៈដាច់ដោយឡែកពីគេតែម្ដង។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/vending-29.jpg

អត្ថបទ៖ japan-talk

ប្រែសម្រួល៖ Puthea

មើលបន្ថែម: