ការតុបតែងរចនាបថរបស់ជប៉ុនសម្រាប់ឆ្នាំថ្មីបន្ថែមភាពទាន់សម័យ
Minamo ជាវិធីអានពីមុននៃ 水面 មានន័យថាជាផ្ទៃទឹកក្នុងភាសាជប៉ុន។ ក្រៅពីនេះវាក៏ជាឈ្មោះវត្ថុ ដែលប្រជាជនជប៉ុនកំពុងតែរងចាំសម្រាប់ឆ្នាំថ្មី ២០១៩។ យកគំនិតតាមផ្ទៃទឹកដូចជាកញ្ចក់ ប៉ុន្តែមានរូបភាពជារលកលើទឹក អ្នករចនាមកពីប្រទេសជប៉ុនបានបង្កើតចានមានរាងទាបជាមួយនឹងរូបរាងទាក់ទាញ។
Minamo ជាចានទាប(កំប៉ែត)ដែលធ្វើពីលោហៈ បង្ហាញពីផ្ទៃទឹកចែងចាំងដោយប្រើប្រាស់បច្ចេកវិទ្យា និងស្នាដៃជំនាញនៃអ្នករចនា។ ទោះបីពិតជាពិបាកធ្វើចេញជារូបរាងនៃផ្ទៃទឹក តែក្រុមអ្នករចនា នាំមុខគឺ Esai Shibagaki បានប្រើបច្ចេកវិទ្យា 3D ដើម្បីបង្ហាញលើកុំព្យូទ័រ បន្ទាប់មកបញ្ចូលគ្នានូវបច្ចេកវិទ្យាចេញជាស្នាដៃរបស់ពួកគេ។
ក្រោយមក ក្រុមហ៊ុន Trinus បានជួយផលិតតាមគំនិតនៃអ្នករចនាដោយផលិតចេញជាវត្ថុ។ Minamo បច្ចុប្បន្នត្រូវបានដាក់តាំងលក់នៅហាងជាច្រើន។
សូមចូលរួមទស្សនារូបភាពស្នាដៃរចនានេះ ការព្យាករណ៍វាអាចក្លាយទៅជាវត្ថុសម្រាប់តុបតែងទាក់ទាញបំផុតនៅចុងឆ្នាំ ២០១៨។
ចានទាបស្អាតធ្វើអោយរូបរាងខាងក្រៅនៃមុខម្ហូបឆ្ងាញ់របស់ជប៉ុនកាន់តែមានភាពទាក់ទាញភ្នែក។
បង្កើតជាអារម្មណ៍ស្រស់ស្រាយ បរិសុទ្ធ ជិតស្និទ្ធជាមួយធម្មជាតិ។
ជាពិសេសសក្តិសមជាមួយពិធីជប់លៀងសាមញ្ញតែថ្លៃថ្នូរ។
តើអ្នកគិតយ៉ាងណាអំពីការតុបតែងបែបនេះ?
បន្ថែម Spoon-tamago
Sacchan