ចំពោះអ្នកដែលចូលចិត្ដតមសាច់អ្នកអាចមកមើលម្ហូបបែបជប៉ុននេះបាន

ម្ហូបជាច្រើនដែលអ្នកតែងតែញុាំ អ្នកអាចគិតថាវាជាអាហារសុខភាពដែលជួយថែទាំទៅដល់ស្បែក និងសរីរាង្គគ្រប់កន្លែង។ ឥឡូវនេះយើងនឹងនាំអ្នកមកកាន់ម្ហូបបែបជប៉ុនដែលមានភាពពេញនិយមចំពោះអ្នកដែលតមសាច់ច្រើនជាងបន្លែ។

១. បាយជប៉ុន (Gohan)

អង្កររបស់ជប៉ុន គឺជាគ្រាប់ស្រូវអង្ករដែលមានរូបរាងខ្លីៗ។ ជនជាតិជប៉ុនភាគច្រើនជឿជាក់ថាវាជាអង្ករល្អបំផុតនៅលើពិភពលោក។ប្រសិនបើអ្នកចំណាយពេលវេលាគ្រប់គ្រាន់នៅក្នុងប្រទេសជប៉ុនអ្នកអាចចាប់ផ្តើមសំរបខ្លួនជាមួយនឹងអង្ករបែបនេះ។

២. ស៊ុប Miso

ស៊ុប Miso គឺជាម្ហូបបួសមួយប្រភេទដែលមានការពេញនិយមខ្លាំងទាំងនៅផ្ទះ ភោជនីដ្ឋានផ្សេងៗ យើងអាចរកគ្រឿងផ្សំនេះបានដោយមាននៅផ្សាទំនើប ឬផ្សាបន្លែដែលមានដូចជា ឆៃថាវ សារ៉ាយសមុទ្រ តៅហ៊ូ scallion ជាមួយគ្រឿងផ្សំ Miso ។

រូបភាព: https://orange.japan-talk.com/images/jt/thumbnails/miso-soup-with-daiko-70.jpg

៣. Natto

ជាសណ្ដែកសៀងមួយប្រភេទដែលមានភាពរអិល ហើយក្លិនក៏មិនសូវជាល្អចំពោះមនុស្សខាងប៉ែកអឺរ៉ុប។ គេតែងតែញុាំអាហារនេះរៀងរាល់ពេលព្រឹក ហើយក៏ជាអាហារដែលជួយសុខភាពខ្លាំងផងដែរ។ជនជាតិជប៉ុនចូលចិត្ដវាខ្លាំងព្រោះវាងាយស្រួលដាក់ជាប់តាមខ្លួនហើយអាចញុាំជាមួយបាយ និងនំបុ័ង ។

រូបភាព: https://orange.japan-talk.com/images/jt/thumbnails/natto-70.jpg

៤. ម្ហូបបន្លែរ Oden

Oden គឺជាម្ហូបរដូវរងារនៃសាច់និងបន្លែ តែអ្នកអាចមិនយកសាច់មកបរិភោគក៏បាន ដែលមានគ្រឿងផ្សំដូចជា ការ៉ុត ឆៃថាវ ផ្សិតម្ជុល…ទឹកស៊ីអ៊ីវ និង dashi ។

រូបភាព: https://orange.japan-talk.com/images/jt/thumbnails/vegetable-oden-70.jpg

៥. គាវបន្លែ

គាវបន្លែនេះមានប្រភពមកពីប្រទេសជប៉ុនហើយត្រូវបានប្រជាជនជប៉ុនចូលចិត្ដដោយសាររសជាតិឆ្ងាញ់នេះឯង។

រូបភាព: src=”https://orange.japan-talk.com/images/jt/thumbnails/vegetable-gyoza-70.jpg

៦. Sushi

Sushi ជាម្ហូបមួយដែលមានភាពទាក់ទាញខ្លាំងនៅក្នុងសង្គមបុច្ចប្បន្ននេះ។ យើងអាចញុាំ Sushi នេះបានដោយមិនដាក់សាច់ ។

រូបភាព: https://orange.japan-talk.com/images/jt/thumbnails/umekyu-70.jpg

៧. Maitake Tempura

ជាផ្សិតមួយប្រភេទដែលងាយស្រួលរកនៅក្នុងប្រទេសជប៉ុន។ ហើយផ្សិតនេះធ្វើឡើងដោយការបំពងដូចជាបង្គារបំពងផងដែរ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/maitake-tempura-70.jpg

៨. ត្រប់បំពង(Nasu Tempura)

ចំពោះអ្នកដែលចូលចិត្ដម្ហូបបួស អ្នកអាចបែរមករកធ្វើម្ហូបនេះមកញុាំបាន។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/nasu-tempura-70.jpg

៩. បាយFurikake

វាជាបាយដែលលាយជាមួយនឹងគ្រឿង Furikake ហើយយើងអាចតុបតែងរូបរាងបាយនេះទៅជាអ្វីក៏បានដែរ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/furikake-onigiri-70.jpg

 

មើលបន្ថែម: