តើមាន​អ្វីពិសេស​ក្នុង​ចាន​ Ramen ល្បី​ឈ្មោះ​នៅ​ជប៉ុន?

មាន​អ្វី​ក្នុង​ចាន​ Ramen – តើអ្នកធ្លាប់គិតពីការផ្លាស់ប្តូរបាយ​ទៅជា​មីឥឡូវនេះទេ?

ទោះ​បី Ramen ពិត​ជា​ល្បី​ឈ្មោះ​នៅ​ជប៉ុន​ ប៉ុន្តែនេះគឺជាម្ហូបដែលមានដើមកំណើតពីប្រទេសចិន។

ពេល​ដែល​ចូល​ប្រទេសជប៉ុន​ ចុង​ភៅ​បាន​ផ្លាស់​ប្តូ​រច្រើនតាំង​​ពី​គ្រឿង​ផ្សំ ដល់​វិធី​ចម្អិន​ដើម្បីបំពេញតាមរសជាតិរបស់ជនជាតិជប៉ុន។ យក​ឆ្អឹង​ជ្រូក​ធ្វើ​ជា​ទឹក​ស៊ុប ជនជាតិ​ជប៉ុន​ថែម​ទាំង​ប្រើសាច់​មាន់ និង​ត្រី​ទៀត។ ដើម្បី​អោយ​មុខ​ម្ហូប​ Ramen កាន់តែឆ្ងាញ់ មិនងាយសុាំ ចុង​ភៅ​ចែក​ Ramen ជាច្រើន​រស់​ជាតិ​ដូចជារស់​ជាតិ​ទឹកស៊ីអ៊ីវជប៉ុន រស់​ជាតិ Miso រស់​ជាតិ​អំ​បិល​…។

Ramen ជា​មុខ​ម្ហូប​ដែល​ពិសេស ឆ្ងាញ់​រហូត​ដល់​ជនជាតិ​ចិន​ (ប្រទេសកំ​ណើត​មុខ​ម្ហូប​ Ramen) បាន​និយាយ​ថាសាក​ញ៉ាំ Ramen ជារឿង​មួយ ក្នុង​ចំ​ណោម​រឿង​ទាំង ៣ ដែល​ពួកគេ​ត្រូវ​ធ្វើពេល​ទៅ​ដល់​ជប៉ុន។ ប៉ុន្តែ​មុខ​ម្ហូប​នេះមាន​បញ្ហាធំសម្រាប់សុខភាព។

ប្រសិន​បើ​ញ៉ាំ Ramen ច្រើន​ អ្នក​អាច​នឹង​ត្រូវ​ឡើង​ទម្ងន់ ធ្ងន់​ធ្ងរ​អាច​នឹង​ចូល​មន្ទីរ​ពេទ្យ​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​អ្ន​ក​ដែល​ញៀន​ Ramen ឈាន​ទៅ​ដល់​បញ្ហា​ធ្ងន់​ធ្ងរ​នៃសុខភាព ចុង​ភៅជប៉ុនបាន​បង្កើតជា​មី Ramen ជាមួយនឹងអាហារូបត្ថម្ភច្រើន​។

រូបភាព https://www.lifehacker.jp/2018/12/181064_basefood.html

Base Ramen ជាមុខ​ម្ហូប Ramen ផ្ទុកអាហារូបត្ថម្ភចាំបាច់គ្រប់គ្រាន់។ មានន័យ​ថា​អ្នក​មាន​សុខភាព​ល្អទោះ​បី​ញ៉ាំតែ Ramen នេះប៉ុណ្ណោះ។ ទឹក​ស៊ុបត្រូវ​បាន​ធ្វើ​ពីត្រី​ហាល​ស្ងួត ២០ប្រភេទ ក្រៅ​ពី​នេះ​បរិមាណ​អំ​បិល​ក៏​ល្មម។

បន្ថែម​ពី​នេះសសៃមី​មិន​ត្រឹម​តែ​ធ្វើពីម្សៅថែមទាំងលាយធញ្ញជាតិច្រើន​ប្រភេទផ្សេង ធានា​ផ្គត់​ផ្គង់​គ្រប់កម្រិត​វីតាមីនសំ​ខាន់​សម្រាប់​រាង​កាយ។ បន្ថែមសារធាតុជាច្រើនបែប​នេះ តែ​អារម្មណ៍​ទន់​នៃ​សសៃ​មីពេល​ដែល​ញ៉ាំ​រក្សានៅដដែល។

នៅក្នុងអាហាររូបត្ថម្ភ Ramen នេះ ស្ករម្សៅថយចុះ 50%​ ល្អ​សម្រាប់​អ្នក​សម្រក​ទម្ងន់។

សូម​ប្រៀប​ធៀបកម្រិតអាហាររូបត្ថម្ភនៃ Base Ramen ជាមួយ​នឹង​មុខ​ម្ហូប​ផ្សេង​ក្នុង​ម្ហូប​ជប៉ុន។

រូបភាព https://shop.basefood.co.jp/products/baseramentrial

ស្រមៃមើលប្រសិន​អាហារបំប៉នធម្មតាដែលអ្នកទទួលបានក្នុងមុខ​ម្ហូប​ជប៉ុនគឺ 26 នោះ​អាហារបំប៉ន Base Ramen អាច​ផ្គត់​ផ្គង់​ដល់​អ្នក​គឺ 29។

ទន្ទឹម​នឹង​នោះ​ពេល​វេលា​ចម្អិន​ក៏​ជា​ចំ​នុច​វិជ្ជមាន​មួយ​។ ប្រសិន​សម្រាប់​មុខ​ម្ហូប​ធម្ម​តា​ចំ​ណាយ ៣០​នាទីរៀប​ចំ នោះ​អ្នក​ចំ​ណាយ​តែ ៣នាទីដើម្បី​មានចាន Base Ramen។

Base Ramen បច្ចុប្បន្ន​មាន​​លក់​តែ​នៅ​ជប៉ុន ប៉ុន្តែ​អ្នក​ក៏​អាច​កក់​ទំនិញតាម​រយៈវេបនេះ។

https://shop.basefood.co.jp

អ្នក​មាន​គំនិត​ផ្លាស់​ប្តូ​រការ​ញ៉ាំ​បាយ​ទៅជា​មី Ramen ពី​ឥឡូវ​នេះ​ទេ?

Kengo Abe

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: