​ពិធីបុណ្យនេសាទឆ្នាំ ២០១៨ នៃ​ប្រទេសជប៉ុន

ប្រទេសជប៉ុន​គឺ​ជា​កន្លែង​ដែល​មាន​ម្ហូបអាហារឆ្ងាញ់​ជាច្រើន ហើយ​អាហារសមុទ្រទាក់​ទាញ​មនុស្ស​ជាច្រើន​មក​ដល់​ទី​នេះ។ តំបន់ផ្សេងគ្នានៃប្រទេសជប៉ុនមាន​អាហារសមុទ្រតាម​តំ​បន់​ដ៏​ពិសេសេ ប៉ុន្តែ​ដើម្បី​ធ្វើ​ដំ​ណើរ​គ្រប់​កន្លែង​នៅ​ក្នុង​ប្រទេសក្នុង​ដំ​ណើរ​កម្សាន្ត​មួយពិត​ជា​ពិបាក។

ពិធី​បុណ្យ​នេសាទ​លើក​ទី​ ៤ ត្រូវ​បាន​រៀប​ចំ​នៅ​ឧទ្យា​ន​ Hibiya ស្រស់​ស្អាត​នៃ Tokyo ធ្វើ​ឡើង​ក្នុង​សប្តាហ៍នេះគឺជា​ជម្រើស​ដែល​ល្អ​បំ​ផុត​។ ព្រឹត្តិការណ៍នេះអនុញ្ញាតអោយអ្នកចូលរួមមាន​ឱកាស​ភ្លក់​នូវ​រស់​ជាតិ​ដែល​ជា​មោទនភាព ហើយ​ឆ្ងាញ់គឺ​ជា​អាហារ​សមុទ្រ​គ្រប់​កន្លែង​ក្នុង​ប្រទេស។

រូបភាព https://ameblo.jp/

នៅ​ក្នុង​ពិធី​បុណ្យ​នឹង​មាន​កន្លែង​ដាក់​តាំង ហើយ​មាន​ឈុតឆាកតន្ត្រី បន្ទាប់​មក​គឺ​ដើរ​ទស្សនា​ហើយ​អង្គុយ​ចុះ​ភ្លក់​អាហារសមុទ្រ ផឹក​ភេសជ្ជៈក្តៅក្នុង​អាកាសធាតុ​ត្រជាក់​នៃ​រដូវនេះ។

ខាង​ក្រោម​នេះ​គឺ​ជា​ជម្រើស​មួយ​ចំ​នួន​ដែល​លេច​ធ្លោធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ព្រម​តម្រង់​ជួរ​ឈរ​ទិញ៖

បាយ​អាហារ​សមុទ្រ​ ៨​ប្រភេទ​របស់ Hokkaido

នៅ​ទី​នេះ អ្នក​អាច​យក​ត្រី ៨​ប្រភេទខុស​គ្នាពីសមុទ្រភាគខាងជើងរបស់​ប្រទេសជប៉ុនក្នុង​ចាន​បាយ​របស់​ខ្លួន​។

មី Ajillo

រូបភាព grappe.

អ្នក​អាច​ប្រើ Ajillo លាយ​គ្រឿង​ផ្សំ​សមុទ្រ​ស្រស់របស់​ជប៉ុនក្នុង​មុខ​ម្ហូប​បុរាណ។

ឆ្នាំង​ភ្លើងថ្លើម Anglerfish

រូបភាព https://wattention.com/

ត្រូវ​បាន​យល់​ថា​ជា​ថ្លើ​ម​ក្ងាន​នៃ​សមុទ្រ​ មុខ​ម្ហូប​នេះ​មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​បំ​ផុត​ក្នុង​កម្ម​វិធី​ដោយ​សារ​វា​ឆ្ងាញ់ ក្តៅ​ហើយ​តម្លៃ​សមរម្យ។

Oyster Biryani

ប្រសិន​អ្នក​កំ​ពុង​រក​មុខម្ហូប​ “ភាគ​ខាង​លិច​” នោះ​កម្ម​វិធី​នេះ​ក៏​មាន​ជម្រើស​ជាច្រើន​សម្រាប់​អ្នក​។ ក្នុង​ចំ​ណោម​នោះ​គឺ Oyster Biryani រួម​ផ្សំ​ជាមួយ​អង្ករ​ និង​អយ​ស្ទ័រឆ្ងុយ​ឆ្ងាញ់។ មុខ​ម្ហូប​នេះ​នឹង​កាន់​តែ​ពិសេសជាង​នេះពេល​អ្នក​ផឹក​ស្រា​បៀរ​ស្រស់។

រូបភាព https://www.vegrecipesofindia.com/

ពិធី​បុណ្យនេសាទ​ជប៉ុន​ឆ្នាំ ២០១៨​

អាស័យដ្ឋាន​៖ ឧទ្យាន​ Hibiya (ឧទ្យាន​ Hibiya “កន្លែង​មាន​ទឹក​បាញ់” Hibiya Koen, Chiyoda-ku, Tokyo)

សំបុត្រចូល​រួម​៖ ឥត​គិត​ថ្លៃ អាហារ​ និង​ភេសជ្ជៈមាន​តម្លៃ​ផ្សេង

ពិតជា​គួរ​អោយ​សោក​ស្តាយ​ដោយ​សារ​យឺត​ពេល​ក្នុង​ពិធី​បុណ្យ ប៉ុន្តែ​បើ​ឆ្នាំ​ក្រោយ​មាន​ឱកាស​កុំភ្លេច​ចូល​រួម​កម្ម​វិធី​នេះ​ណា!

តើ​អ្នក​បាន​សាក​នូវ​មុខ​ម្ហូប​ខាង​លើ​ហើយឬនៅ?

ប្រភព https://grapee.jp/en/106561

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: