Wagashi – នំសណ្តែកក្រហមរបស់ជប៉ុន
បន្ទាប់ពីខ្យល់ព្យុះ ទឹកជំនន់ទូទាំងប្រទេសជប៉ុននារដូវក្តៅកន្លងទៅ ផលវិបាកដែលជះឥទ្ធិពលផ្ទាល់ដល់ទីផ្សារអាហារចាប់ផ្តើមកើតឡើង។
តាំងពីអំបិល ម្សៅ និងក្រែម… នៅលើទស្សនាវដី្តចុះផ្សាយការឡើងថ្លៃនៃវត្ថុធាតុដើមជាច្រើនប្រភេទដែលមិនធ្លាប់មានពីមុន។
ក្នុងចំណោមនោះគឺសណ្តែកក្រហមភាសាជប៉ុនគឺ Azuki ។
រូបភាព https://ippin.gnavi.co.jp/article-5576/
ដូចដែលអ្នកបានដឹងពិភពចំណីអាហារផ្អែមរបស់ជប៉ុន (Wagashi) ភាគច្រើនជាសណ្តែកក្រហម។ ដូចជានំ Doraemon – Dorayaki ឬ Dango និងប្រភេទនំត្រី Taiyaki ក៏ប្រើស្នូលសណ្តែកក្រហមគិនម៉ត់ហៅថា Anko (ភាសាជប៉ុន) ផងដែរ។
បច្ចុប្បន្ន ជាង៦០% សណ្តែកក្រហមប្រើនៅក្នុង Wagashi សុទ្ធតែមាននៅក្នុងស្រុក ដាំនៅតំបន់ Tokachi នៃ Hokkaido។
ប៉ុន្តែរដូវក្តៅឆ្នាំនេះ អាកាសធាតុប្រែប្រួល ភ្លៀងព្យុះជាច្រើនធ្វើអោយសណ្តែកក្រហមរបស់កសិកររងផលប៉ះពាល់ បរិមាណផលកសិកម្មថយចុះប្រៀបទៅនឹងឆ្នាំមុនៗ។
កន្លែងផលិត Wagashi ជាច្រើន ពឹងផ្អែកទៅលើប្រភពវត្ថុធាតុដើមពី Hokkaido។ ចំពោះស្ថានភាពនេះហាងទំនិញជាច្រើនកំពុងតែគិតពីការតម្លើងថ្លៃប្រភេទ Wagashi ស្នូលសណ្តែកក្រហម។
អ្នកគាំទ្ររបស់ Wagashi បានអោយដឹង ពួកគេពិតជាមានការបារម្ភសម្រាប់នុំចំណីផ្អែមនឹងមិនពេញលេញដូចពីមុន។ ទោះបីជាយ៉ាងណាហាងប្រពៃណីមួយចំនួននូវតែរក្សាតម្លៃដើម ហើយក៏មិនមានគំនិតបន្ថយសណ្តែកក្រហមនៅក្នុងនុំដោយសារតែមិនចង់អោយអតិថិជនរបស់ខ្លួនខកចិត្ត។
រូបភាព https://www.hankyu-hanshin-dept.co.jp/lsnews/04/a02/00103377/?catCode=601004&subCode=602008
ប៉ុន្តែចំពោះស្ថានភាពតម្លៃឡើងថ្លៃ និងខ្វះខាតធ្ងន់ធ្ងរសណ្តែកក្រហមដូចបច្ចុប្បន្ន ខាងផ្នែកផលិត Wagashi មិនដឹងជាយ៉ាងណា សម្រាប់កន្លែងផលិតតូចតាចតើពួកគេអាចរក្សាបាននូវគោលចំហរទេ?
នាយកសមាគម Wagashi ជប៉ុនបានអោយដឹង៖ “សណ្តែកក្រហមគឺជាជីវិតរបស់ Wagashi ហេតុនេះមិនងាយជំនួសដោយសណ្តែកក្រហមណាផ្សេងឡើយ។ ក្នុងពេលនោះ សណ្តែកក្រហមគឺជាដំណាំងាយរងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ហេតុនេះអ្វីដែលត្រូវធ្វើពេលនេះគឺរំពឹងទុកថាកសិករបង្កើនការដាំដុះដើម្បីរក្សាស្ថេរភាពតម្លៃសណ្តែកក្រហម”។
* ក្នុងឳកាសនិយាយពីសណ្តែកក្រហមសូមរួមជាមួយ JAPO បន្ថែមនូវចំណេះដឹងនៃនុំដែលមានស្នូលសណ្តែកក្រហម – Taiyaki ណា!
រូបភាព https://www.satofull.jp/products/detail.php?product_id=1007460
ប្រវត្តិនៃការបង្កើតឡើង ពួកគេយល់ថា Taiyaki ចាប់ផ្តើមមាននៅសម័យ Meiji។ “Tai” នៅក្នុងពាក្យ Taiyaki យកពីពាក្យ “Medetai” (ភាសាជប៉ុន) មានន័យថាជូនពរ។
ចំណែកវិធីញ៉ាំ តាមអ្នកយល់នុំត្រីញ៉ាំចាប់ពីក្បាលដល់កន្ទុយ ឬពីកន្ទុយទៅក្បាល?
មាននុំត្រីជាច្រើនដែលមិនមានស្នូលសណ្តែកក្រហមនៅផ្នែកកន្ទុយ។ ហេតុនេះចាប់ផ្តើមញ៉ាំពីផ្នែកក្បាលរហូតដល់កន្ទុយ ពេលដែលញ៉ាំដល់កន្លែងគ្មានស្នូលទៀតនោះអាចចោល។
នេះគឺជារបៀបញ៉ាំត្រឹមត្រូវណា!
ប្រភពបន្ថែម៖ www3.nhk.or.jp
Chee