ផ្លែទន្លាប់ដែលកម្រមួយផ្លែតម្លៃជាងដប់ដុល្លា
ផ្លែឈើនាំចូលពីបរទេសមានច្រើនប្រភេទហើយទទួលបានភាពជឿជាក់ពីអនាម័យម្ហូបអាហារនោះប្រទេសជប៉ុនអាចស្ថិតក្នុងចំណោមប្រទេសដែលឈានមុខគេ។
អោយតែដល់និទាឃរដូវ ដើមទន្លាប់នៅកន្លែងជាច្រើនចាប់ផ្តើមទុំ ហើយជាពេលគេដណ្តើមគ្នាទិញប្រភេទទន្លាប់ពិសេសស។ ជាប្រភេទដែលមកពីប្រទេសជប៉ុនមានឈ្មោះថាទន្លាប់ខ្មៅ (ឬអាចហៅថាទន្លាប់មន្តអាគម)។
រូបភាព https://vov.vn/
ឈ្មោះនេះបានមកពីពេលទុំផ្នែកខាងក្នុងមានពណ៌ខ្មៅពិសេស។ ពីមុន ទន្លាប់ខ្មៅដាំច្រើននៅអាមេរិក ហើយនាំចូលទៅប្រទេសជប៉ុនជាង ១០០ឆ្នាំមុន។
ទន្លាប់ខ្មៅនៅតំបន់ Wakayama ផ្លែរបស់វាធំហើយធ្ងន់ មានភាពទាក់ទាញដោយសារតែផ្អែម និងគ្មានគ្រាប់។
រូបភាព http://baodatviet.vn
ទន្លាប់ខ្មៅពិតជាកម្រដោយសារមានតែ ១% ក្នុងចំណោមទន្លាប់នៅប្រទេសជប៉ុនហើយត្រូវរងចាំរយៈពេល ១ខែដើម្បីអោយវាទុំដោយខ្លួនឯងទើបអាចប្រមូលផល។ លើសពីនេះថែមទាំងអនុវត្តតាមវិធីសាស្រ្តមួយមែកមួយផ្លែហេតុនេះទម្ងន់របស់វាពិតជាធ្ងន់។
រូបភាព https://store.shopping.yahoo.co.jp/
ក្រៅពីផ្អែម មិនចត់ហើយផ្លែថែមទាំងមាន Polyphenol ច្រើនរហូតដល់ ៩០% ខាងក្នុងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាចាស់ និងបង្កើនសុខភាព។ ទោះបីជាផ្អែមក៏វាមិនធ្វើអោយបង្កើនជាតិស្ករ ហើយវាល្អសម្រាប់បេះដូង មនុស្សមួយចំនួនថែមទាំងមានក្លិនដូចសូកូឡាទៀតផង។
សរុបនូវផលប្រយោជន៍ខាងលើវាថែមទាំងជាប្រភេទផ្លែឈើមកពីប្រទេសជប៉ុន ហេតុនេះផ្លែទន្លាប់ខ្មៅមិនថោកទេ។ នៅលើផ្សារអនឡាញ ពួកគេលក់ក្នុងតម្លៃខុសគ្នាពី ២៣.៦៤ដុល្លា ដល់ ៣២.២៤ដុល្លាក្នុងមួយគីឡូ ប្រហែល ៣ ទៅ ៤ផ្លែ។
រូបភាព http://www.kannonyama.com/
ទោះបីជាផ្លែទន្លាប់នេះថ្លៃប៉ុន្តែមានមនុស្សមួយចំនួននៅតែដណ្តើមគ្នាទិញធ្វើអោយការផ្គត់ផ្គង់មិនគ្រប់គ្រាន់។
ជនជាតិជប៉ុនមិនសូវទិញផ្លែទន្លាប់ប្រភេទនេះញ៉ាំទេដោយសារតែតម្លៃរបស់វាពិតជាថ្លៃហើយម្យ៉ាងវិញទៀតផ្លែទន្លាប់ប្រភេទផ្សេងទៀតនៅប្រទេសជប៉ុនក៏ឆ្ងាញ់មិនធម្មតាដែរ។
Neko