ភោជនីយដ្ឋាន​ជប៉ុនល្បី​ឈ្មោះ ក្នុងរយៈពេល​តែ​មួយ​យប់ដោយបម្រើអាហារ​ចុង​ក្រោយ​សម្រាប់​អ្នក​ទោសប្រហារ​ជី​វិត​​

ពឹង​ទៅ​លើ​​ Menu អាហារ​ដែលចម្លែកហើយ​មាន​មួយ​គ្មាន​ពីរ​នេះ ដោយ​ភោជនីយ​ដ្ឋាន​ Ningen បានក្លាយជាចំណុចទាក់​ទាញរបស់ប្រព័ន្ធផ្សព្វផ្សាយ និង​យុវជន​ជប៉ុន។

Ningen – ភោជនីយដ្ឋាន pop up មួយ​នៅ Kabukicho ស្រុក Shinjuku ក្រុង Tokyo បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​នៃប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលពីរសប្តាហ៍កន្លង​ទៅជាមួយ​នឹងម៉ឺនុយអាហារចម្លែក​ជំ​នាញ​ខាង​បម្រើ​មុខ​ម្ហូប​សម្រាប់​អ្នក​ទោស​កម្រិត​ធ្ងន់ស្នើសុំ​មុន​ពេល​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។

* ភោជនីយដ្ឋាន​ pop up៖ ត្រូវ​បាន​គេ​ស្គាល់​ថា​ដូចជា​ភោជនីយដ្ឋាន​​មួយ “បង្កើត​ឡើង​” ក្នុង​រយៈពេល​ខ្លី។



ខាង​ក្រៅ​ភោជនីយ​ដ្ឋាន

រូបភាព

Kabukicho ត្រូវ​បាន​គេ​ស្គាល់​ថា​ដូចជា​ “ផ្លូវ​ដែល​មាន​ភ្លើង​ពណ៌​ក្រហម” តាំង​ពី​យូរ​នៅ Shinjuku។

ក្រុមសិល្បករជប៉ុនមួយក្រុមត្រូវ​បាន​គេ​ហៅ​ថា Chim Pom បាន​រួម​គ្នា​បើក​ជា​ភោជនីយ​ដ្ឋាន​នេះ។ ភោជនីយ​ដ្ឋាន​បាន​ទាក់​ទាញ​ភ្ញៀវ​មួយ​ចំ​នួន​ដែល​មក​ដើម្បី “ញ៉ាំ” អាហារ​ចុង​ក្រោយ​របស់អ្នក​ទោស​ដែល​ល្បី​ឈ្មោះ​ដូច​ជា Gary Mark Gilmore, Judy Buonoano, “Black Widow” របស់ Florida ឃាតករសម្លាប់មនុស្ស​ John Wayne Gacy។

មុខ​ម្ហូប​ចុង​ក្រោយ​របស់ Gary Mark Gilmore ត្រូវបានផ្តន្ទាទោសពីបទប្លន់ និងការធ្វើឃាតកម្មប្រដាប់អាវុធនៅ Utah។ Gary បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អន្តរជាតិដោយ​សារ​ជន​នេះ​បាន​ស្នើ​សុំ​ការ​ដាក់​ទោស​ប្រហារ​ជីវិត។

មាន​មុខ​ម្ហូប​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ជ្រើស​រើស​ដូច​ជា​៖

មុខ​ម្ហូប​ Beefsteak ដំឡូង ទឹក​ដោះគោ កាហ្វេ និង​ប្រភេទ​ស្រា whisky តាម​ការ​ស្នើ​សុំ​របស់ Gary Mark Gilmore។

នុំ cheeseburger ពីរ ដំឡូងចៀន ​និង salad ដែលមាន​ Thousand Island dressing do Joseph Paul Jernigan ស្នើ​សុំ។

ប្រសិន​បើ​អ្នក​ចង់​មាន​ម្ហូប​អាហារ​ដែល​សាមញ្ញនោះ​អាច​រើសបន្លែ​មុខ​ម្ហូប​ចំ​ហុយ និង​ស្រ្តប៊េរីស្រស់​របស់​អ្នក​ទោស​ស្រី Judy Bounoano។

ម្ហូប​អាហារ​ចុង​ក្រោយ​របស់ Judy Bounoano ត្រូវ​បាន​ផ្តន្ទាទោសពីបទឃាតកម្មរួមមាន​ប្តី កូន​ប្រុស​ គូដណ្តឹង និង​មិត្ត​ប្រុស​របស់​ខ្លួន។

ភោជនីយដ្ឋាន Ningen បានបើកទ្វារពីរសប្តាហ៍ចាប់​ពី​ថ្ងៃទី ១៤ ខែតុលា​ រហូត​ដល់​ថ្ងៃទី ២៨ ខែតុលា។ អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើរគឺ​ពួក​គេ​មិន​ចាំ​បាច់​ប្រឈម​មុខ​ជា​មួយការរិះគន់ដូច​ភោជនីយ​ដ្ឋាន​ផ្សេង​បាន​ធ្វើ​បែប​នេះ​ក្នុង​គោល​ដៅ​តែមួយក្នុង​ពេលអតីត​កាល។

ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ ២០១៤ Death Row Dinners ជា​ហាង​ម្ហូប​មួយ​នៅ London ក៏​បាន​បម្រើ​មុខ​ម្ហូប​ទាំង​ប្រាំ​មុខផ្អែកលើ​ការ​ស្នើ​សុំរបស់​អ្នក​ទោស​ប្រហារជីវិត​មួយ​ចំ​នួន។ ទោះ​បី​ជា​យ៉ាង​ណាពួក​គេ​ត្រូវ​បិទ​ទ្វារ​ក្រោយ​ពេលតែ​មួយ​យប់​ប៉ុណ្ណោះព្រោះ​មាន​ “ឥរិយាបទគំរាមកំហែងធ្ងន់ធ្ងរ”។

Menu របស់​ភោជនី​ដ្ឋាន​ Ningen។

ចំ​នុច​ដែល​ខុស​ប្លែក​តែ​មួយ​គត់​នៅ​ប្រទេសជប៉ុន​ មួ​យ​ក្នុង​ចំ​ណោម​ពីរ​លទ្ធិប្រជាធិបតេយ្យជឿន​លឿនរបស់ប្រទេស G7 នៅតែកាត់ទោសប្រហារជីវិតសម្រាប់ឧក្រិដ្ឋជនដែលបង្ករគ្រោះថ្នាក់មួយ​ចំ​នួន។ ៨០,៣% ប្រជាជន​ជប៉ុន​គាំ​ទ្រ​ទោស​ប្រហារ​ជី​វិត។

តាម​រយៈ Lostbird/ប្រភពអត្តបទ Spoon Tamago, Oddity Central

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: