ជប៉ុនចម្អិនម្ហូប “ឆ្នាំងភ្លើងហឹរ” សម្រាប់រដូវរងា ២០១៨
បច្ចុប្បន្ននៅតំបន់មួយចំនួននៅប្រទេសជប៉ុនបានប្រែជាត្រជាក់។ អាកាសធាតុត្រជាក់បើញ៉ាំម្ហូបឆ្នាំងភ្លើងគឺគ្មានអ្វីប្រៀបបាននោះទេ។ ជាពិសេសឆ្នាំងភ្លើងនឹងកាន់តែឆ្ងាញ់ហើយកក់ក្តៅជាងនេះប្រសិនបើចម្អិនរួមជាមួយមនុស្សជាច្រើននាក់។
ជនជាតិជប៉ុនពិតជាចូលចិត្តធ្វើ trend សូម្បីតែជាការញ៉ាំឆ្នាំងភ្លើងក៏អាចធ្វើជា trend បានដែរ។ ឆ្នាំ ២០១៦ trend ការញ៉ាំម្ហូបឆ្នាំភ្លើងរបស់ជនជាតិជប៉ុនគឺជាឆ្នាំងផ្លែឈើ។
រូបភាព https://joshi-spa.jp/765127
មិនដឹងថាតើអ្នកចង់ញ៉ាំឆ្នាំផ្លែឈើនេះដែរឬទេ? ចំណែកខ្ញុំឃើញថាវាមើលទៅរាងចម្លែក…
ប៉ុន្តែនេះមិនអាចស្មើនឹង trend ការញ៉ាំឆ្នាំងភ្លើង ២០១៨ នេះទេ។ ឆ្នាំងភ្លើងឆ្នាំនេះមានឈ្មោះថា “ឆ្នាំងភ្លើងហឹរ”។
ហេតុតែមានឈ្មោះបែបនេះពីព្រោះគ្រឿងទេសចំបងរបស់មុខម្ហូបនេះគឺម្ទេសក្រហម និងម្រេច គ្រឿងទេសទាំងពីរដែលធ្វើអោយអណ្តាតរបស់អ្នកហឹរគ្រាន់តែភ្លក់លើកដំបូង។
គ្រាន់តែមើលរូបភាពនៃមុខម្ហូបក៏ធ្វើអោយអ្នកឃ្លានដែរ
រូបភាព https://prtimes.jp/main/html/rd/p/000000790.000007303.html
ផ្នែកពណ៌សដែលមានពីលើទឹកស៊ុបហាក់ដូចជាហឹរនោះគឺក្រែមទឹកជ្រលក់។
មិនត្រឹមតែហឹរប៉ុណ្ណោះទេ មុខម្ហូបនេះថែមទាំងមានខ្លាញ់ និងទន់ណាស់។
រូបភាព https://prtimes.jp/main/html/rd/p/000000790.000007303.html
តើបានដាក់ម្ទេសជ្រុលមែនដែរទេ?
ថែមទាំងមានឆ្នាំងការីទៀតផង។
រូបភាព https://prtimes.jp/main/html/rd/p/000000790.000007303.html
ផ្នែកពណ៌សដែលអ្នកបានឃើញនោះគឺឈីស Mozzarell។ មុខម្ហូបនេះប្រហែលជាហឹរណាស់ហើយមើលទៅ…
ប៉ុន្តែនេះទើបជាការសាកល្បងយ៉ាងពិតប្រាកដ…
រូបភាព https://prtimes.jp/main/html/rd/p/000000790.000007303.html
ខ្ញុំជាមនុស្សដែលមិនសូវចេះញ៉ាំហឹរ ហេតុនេះ trend នៅឆ្នាំនេះប្រហែលមិនបានប៉ះទេមើលទៅ។ ពិតជាគួរអោយសោកស្តាយណាស់…
រដូវរងាឆ្នាំនេះតើអ្នកចង់ញ៉ាំអ្វីទៅ? ចង់សាកដែរឬទេ?
Kengo Abe