(អត្ថបទសំខាន់) វប្បធម៌​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ អាច​ធ្វើអោយ​ពិភព​លោក​កោតសរសើរ​ជប៉ុនបាន

ប្រហែល​អ្វី​ទាំង​នេះ​អាច​ធ្វើ​អោយ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល។ ចរិក​លក្ខណៈល្អទាំង​អស់​របស់​ជន​ជាតិ​ជប៉ុន​ដូច​ជា ការគោរពដោយ​គួរ​សម​ ការ​គោរព​អ្នក​ដទៃ ទំនួល​ខុស​ត្រូវ​ … សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈការ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលា​។

Kyushoku (ភាសាជប៉ុន) – មិន​ត្រឹម​តែ​ជា​អាហារ​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ​ទេ នោះ​គឺ​មុខ​វិជ្ជា​មួយ​របស់សជប៉ុន​ដែលជា​ប្រទេស​មាន​វប្ប​ធម៌​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលាយូរជាង​គេ​នៅ​លើ​ពិភព​លោក​ ឆ្លង​កាត់ព្រឹត្តិការណ៍ជាច្រើននៃប្រទេសនេះ តាំង​ពី​ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ វិបត្តិនៃទំនើបកម្ម រួ​មទាំង​ក្នុង​ពេល​ដែល​មាន​គ្រោះ​ធម្ម​ជាតិរយៈពេល​វែង​ចាប់​ពីចុង​ឆ្នាំ ១៨៨០ និង ១៨៩០។ ហេតុ​តែ​ជន​ជាតិ​ជប៉ុន​ផ្តោត​សំ​ខាន់​ទៅ​លើ​បញ្ហា​នេះដោយ​សារ​ពួក​គេ​ជឿ​ថា​ការ​បន្ថែម​អាហារ​រូបត្ថម្ភ​សម្រាប់​កុមារគឺ​ជា​វិធី​មួយ​ដែល​ជម្រុញការ​អភិវឌ្ឍ​រុង​រឿង​របស់​ប្រទេស។

រូបភាព http://freephotos.tincaga.com

Kyushoku មិន​មែន​ត្រឹម​តែ​ជា​អាហារ​ថ្ងៃ​ត្រង់ តែ​ជា​ប្រព័ន្ធ​សិក្សា​នៃ​មុខ​វិជ្ជា​មួយ។ មាន​ន័យ​ថា​ពេល​ដែល​ញ៉ាំ​អាហា​រ​ថ្ងៃ​ត្រង់​ ក្មេង​នៅ​តែ​ត្រូវ​គោរព​តាម​គោលការណ៍ដែល​បាន​​កំ​ណត់​រួច​ហើយ ទាក់​ទង​នឹង​ការ​ធ្វើ​សកម្ម​ភាព​ជា​ក្រុម​ សន្សំ​សំ​ចៃ មាន​អនាម័យ ចេះ​ដាក់​ខ្លួន និង​ដឹង​គុណ។ សិស្ស​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​គោរព​តាម​ដាច់​ខាត។

១. ក្មេង​ចូល​រួម​ដំ​ណាក់​កាល​រៀប​ចំ​ម្ហូប​អាហារ​ និង​សម្អាត

មុន​ម៉ោង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ ក្មេង​មាន​តួនាទី​រៀប​ចំ​បន្ទប់ រៀប​ចំ​តុ លើក​ម្ហូប​អាហារ​ពីផ្ទះ​បាយ​ចូល​ក្នុង​បន្ទប់។ មិន​មាន​អ្នក​មើល​ក្មេង​ ហេតុ​នេះក្មេង​ក៏​ត្រូវ​តែ​ជា​អ្នក​រៀប​ចំក្រោយ​ពេល​ញ៉ាំ​រួចដែរ។

២. ក្រៅពី Menu ដែល​មាន​ស្រាប់ មិន​មាន​ជម្រើស​ផ្សេង​

លើក​លែង​តែ​ក្មេង​ត្រូវ​ប្រតិ្តកម្ម​ជា​មួយ​មុខ​ម្ហូប​ ក្រៅ​ពី​នោះ​មិន​អាច​បង្ហាញ​នូវ​អារម្ម​ណ៍​មិន​ពេញ​ចិត្ត​ ឬក៏​ខ្ចះ​ខ្ចាយ​ម្ហូប​អាហារ​។ មិន​មាន​ជម្រើ​ស​ទីពីរ ម្ហូប​អាហារ​ដែល​ខ្ចប់​មក​ពី​ផ្ទះ​ត្រូវ​បាន​ហាម​ឃាត់យក​ចូល​សាលា​ ហើយក៏​មិន​មាន​ម៉ាសីុន​លក់​ម្ហូប​ដោយ​ស្វ័យ​ប្រវត្តិ​ដែរ។

៣. គោល​ការ​ណ៍​នៃ​អាហារ​រូបត្ថម្ភ

ប្រទេសជប៉ុន​ពិត​ជា​គោរព​តាម​គោល​ការ​ណ៍​​នៃ​អាហារ​រូបត្ថម្ភ។ ផ្អែក​លើ​អាហារ​រូបត្ថម្ភដែល​សំ​ខាន់មាន​លើ Menu អាហរ​ថ្ងៃ​ត្រង់​របស់​ក្មេង​។

រូបភាព Amino

បែង​ចែក​មុខ​ម្ហូប​ទៅ​តាម​ពណ៌៖ ក្រហម​ លឿង និង​ខៀវ

ក្រុម​អាហារ​ពណ៌​ក្រហម​គឺ​មាន​សាច់ និងអាហារប្រូតេអ៊ីនច្រើន

ឧទាហរណ៍៖ មាន់ សណ្តែកដី ទឹក​ដោះ​គោ

ក្រុម​អាហារ​ពណ៌​លឿងរួម​មាន​ម្សៅ និងខ្លាញ់

ឧទាហរណ៍៖ បាយ​ ដំ​ឡូង​ ម្សៅ ដំ​ណាប់ និង mayonnaise

ក្រុម​អាហារ​ពណ៌​ខៀវ​រួមមានផ្លែ​ឈើ និង​បន្លែ​

​ឧទាហរណ៍៖ ការ៉ុត ត្រសក់​ daikon និង​ផ្សិត​ក្រៀម។

ឧទាហរណ៍ឈុត​អាហារ​ថ្ងៃត្រង់ធម្ម​តា​របស់សាលា

ទោះ​បី​ជា​យ៉ាង​ណា​ក្មេង​នៅ​ទី​ណា​ក៏​ក្បាល​ខូច​ដែរ… សូម្បី​តែ​នៅ​ជប៉ុន

គោល​ការណ៍​ជា​គោល​ការណ៍ ក្មេងនៅ​តែ​មាន​វិធី​គេច​ច្បាប់​។ ទោះ​បី​ជា​ត្រូវ​បាន​បង្រៀន​យ៉ាងលម្អិត​ពី​អាហារ​​រូបត្ថម្ភក៏ដោយ មិន​មែន​ក្មេង​សុទ្ធ​តែ​ចាប់​អារម្ម​ណ៍​នោះ​ទេ។

បន្ទាប់​ពី​ញ៉ាំ​អាហរ​ថ្ងៃ​ត្រង់​នោះ​គឺ​ពេល​វេលា​សម្រាក។ ក្មេង​ដែល​ចង់​ទៅរត់​លេង ​គឺបង្ខំ​ត្រូវតែ​ញ៉ាំ​អោយ​អស់ម្ហូបអាហាររបស់​ខ្លួន។ នោះ​ទើប​ជា​គោល​ដៅ​ដែល​ធ្វើ​អោយ​ក្មេង​ស្តាប់​បង្គាប់​ញ៉ាំ​អោយ​អស់​ម្ហូប​របស់​ខ្លួន​។

ក្រៅ​ពី​នេះ​នៅ​មាន​ករណី​ក្មេង​ប្រុស​មួយ​ចំ​នួន​យក​ចិត្ត​ក្មេង​ស្រីដែល​គួរ​អោយ​ស្រលាញ់នៅ​ក្នុង​ថ្នាក់ដោយការ​ញ៉ាំ​ជំ​នួស​មិត្តផងដែរ។

រូបភាព Today Show

ប៉ុន្តែ​បច្ចុប្បន្ន​នេះការ​ដែល​ញ៉ាំ​អោយ​អស់​នូវ​មុខ​ម្ហូប​មិន​ត្រូវ​បាន​ផ្តោត​សំខាន់​ដូច​ពី​មុន​ទេ។ នៅ​តែ​មាន​ក្មេង​មួយ​ចំនួន​សម្តែង​នូវ​អារម្ម​ណ៍​មិន​ចូល​ចិត្ត​អាហារ​របស់​ខ្លួន​។ ហើយ​ការ​យក​តាម​ Bento ពី​ផ្ទះចាប់​ផ្តើ​ម​ពេញនិយម ហេតុ​នេះ​ក្មេង​ប្រុស​ក៏បាត់​បង់​នូវ​ឱកាស​បង្ហាញ​សមតិ្ថភាព​ជាមួយ​មិត្ត​នារីផងដែរ។

ទោះបីជាយ៉ាងនេះ ត្រូវ​ទទួល​ស្គាល់​ថា ​កា​របង្រៀន​ក្មេង​នៅ​ប្រទេសជប៉ុន​នៅ​តែ​ល្អ​ជាង​បើ​ប្រៀប​ជា​មួយ​ប្រទេសមួយ​ចំ​នួនផ្សេង។ ក្មេង​នៅជប៉ុន​មិន​ដែល​យំបង្ក​រឿង ទាម​ទារ​ប៉ា​ម៉ាក់​របស់​នេះរបស់​នោះដោយ​សារក្មេងដឹង​ពីខ្លួន​ឯង​តាំង​ពី​នៅ​តូច​។ ទន្ទឹម​នឹង​នោះឪពុក​ម្តាយ​គឺ​ជា​គំរូ​សម្រាប់​កូន​ធ្វើ​តាម​។ ប្រសិន​ឪពុក​ម្តាយមិន​ធ្វើ​អ្វី​ខុស​នៅ​មុខ​កូន​ខ្លួន​​ ក្មេង​នឹង​រៀន​ដោយ​ខ្លួ​នឯង។

ពត៌​មាន​បន្ថែម amino

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: